Connect with us

ព័ត៌មានអន្ដរជាតិ

លោក Lai Ching-te ស្បថចូលកាន់តំណែងជាប្រធានាធិបតី តៃវ៉ាន់ ខណៈ ចិន ផ្ទៀងស្ដាប់សុន្ទរកថាបើក

បានផុស

នៅ

លោក Lai Ching-te នៅថ្ងៃចន្ទនេះបានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ជាផ្លូវការហើយ ខណៈពិភពលោក និងចិនកំពុងផ្ទៀងស្ដាប់ពាក្យពេចន៍នៅក្នុងសុន្ទរកថាបើកនៅឯពិធីស្បថចូលកាន់តំណែងរបស់លោកពាក់ព័ន្ធទៅនឹងទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ស្របពេលដែលទីក្រុងប៉េកាំងចាត់ទុកបុរសសម្ដីផ្អែមរូបនេះថាជាអ្នកចង់ប្រកាសឯករាជ្យតៃវ៉ាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្ត្រីជាន់ខ្ពស់មួយរូបដែលសុំនិយាយមិនបញ្ចេញឈ្មោះបានលួចប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភានេះថា នៅក្នុងសុន្ទរកថាបើកនៃពិធីស្បថចូលកាន់តំណែង, លោក Lai Ching-te រំពឹងនឹងបង្ហាញសុច្ឆន្ទៈចំពោះទីក្រុងប៉េកាំង ហើយអំពាវនាវឲ្យភាគីនៃច្រកសមុទ្រតៃវ៉ាន់ទាំងពីរបន្តស្វែងរកសុខសន្តិភាពនៅក្នុងតំបន់ដើម្បីបញ្ចៀសការប្រើកម្លាំងយោធាណាមួយ ។

តាមការបញ្ជាក់ពីមន្ត្រីដដែលបានឲ្យដឹងទៀតថា ដោយឈរលើមូលដ្ឋាននៃសមភាព និងសេចក្តីថ្លៃថ្នូរ លោក Lai Ching-te និងលោកស្រី Hsiao Bi-khim ដែលជាអនុប្រធានាធិបតី នឹងស្វែងរកកិច្ចសន្ទនាជាមួយប្រទេសចិនជំនួសឲ្យការប្រឈមមុខដាក់គ្នា ហើយជំរុញឲ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឆ្លងកាត់ច្រកសមុទ្រប្រកបដោយទំនុកចិត្ត ដើម្បីសម្រួល ក៏ដូចជាកាត់បន្ថយបំណងរបស់ទីក្រុងប៉េកាំងដែលនៅតែទាមទារចង់បានកោះតៃវ៉ាន់មកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន ។

ចិន​ហាក់ដូចជា​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​បង្កើន​សម្ពាធ​លើ​តៃវ៉ាន់ ជាពិសេសអាស្រ័យ​លើ​ខ្លឹមសារ​នៃ​សុន្ទរកថា​របស់​លោក Lai Ching-te នេះឯង ។ ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍មុនថា មេដឹកនាំថ្មីនៃ “តំបន់តៃវ៉ាន់” ត្រូវតែធ្វើការជ្រើសរើសយ៉ាងច្បាស់លាស់រវាង “ថាតើត្រូវធ្វើតាមឆន្ទៈរបស់ប្រជាជន និងដើរលើផ្លូវនៃការអភិវឌ្ឍន៍ដោយសន្តិភាព ឬប្រឆាំងឆន្ទៈប្រជាជនដោយចូលរួមក្នុងការញុះញង់ និងការប្រឈមមុខដាក់គ្នាជាមួយចិន” ។

គួរបញ្ជាក់ថា លោក Lai Ching-te ដែលបានឈ្នះការបោះឆ្នោតមិនឲ្យគូប្រជែងតដៃរួចកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បានឡើងកាន់ការជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ដើម្បីបន្តពីលោកស្រី Tsai Ing-wen ដែលបានកាន់តំណែងមួយនេះអស់រយៈពេល ២ អាណត្តិជាប់ៗគ្នា ខណៈចិនចាត់ទុកជាអ្នកបំផ្លាញសន្តិភាព និងជាមនុស្សគ្រោះថ្នាក់ ដោយសារតែគោលនយោបាយយកអាមេរិកជាខ្នងបង្អែកការពារច្រកសមុទ្រតៃវ៉ាន់ដែលកំពុងមានជម្លោះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ទីបំផុត វៀតណាម រកបានប្រធានាធីបតីថ្មីហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម