សេដ្ឋកិច្ច
ជប៉ុន និងអាស៊ាន គ្រោងបង្កើតយុទ្ធសាស្រ្តរួមលើផលិតកម្មរថយន្តនៅអាស៊ីអាគ្នេយ៍
កាសែតជប៉ុន Nikkei Asia បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គ្រោងបង្កើនយុទ្ធសាស្រ្តរួមលើផលិតកម្ម និងការលក់រថយន្តនៅក្នុងប្លុកអាស៊ីអាគ្នេយ៍ ដើម្បីទប់ទល់នឹងកំណើនរថយន្តអគ្គិសនីរបស់ចិន។
កាសែតដដែល បានចុះផ្សាយដោយមិនបញ្ជាក់ពីប្រភពព័ត៌មានថា ភាគីទាំង២មានគោលបំណងរៀបចំយុទ្ធសាស្ត្ររួមបណ្តោះអាសន្នរហូតដល់ឆ្នាំ ២០៣៥ នៅពេលរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន និងមកពីប្រទេសសមាជិកអាស៊ាន ជួបគ្នានៅដើមខែកញ្ញា ខាងមុខ។
យុទ្ធសាស្ត្ររួមនេះ រំពឹងថានឹងផ្តល់កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលបុគ្គលិក ការកាត់បន្ថយកាបូនក្នុងផលិតកម្ម លទ្ធកម្មធនធានរ៉ែ និងការវិនិយោគលើវិស័យជំនាន់ថ្មីដូចជា ជីវឥន្ធនៈ ជាដើម ។
កាសែត Nikkei Asia បន្តថា សម្រាប់ការបណ្ដុះបណ្ដាលបុគ្គលិក ជប៉ុនមានបំណងទាញយកថវិកា ពីកញ្ចប់ថវិកា ៨៩៩,៥១ លានដុល្លារ ដែលក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសបានដាក់ចេញសម្រាប់ជាជំនួយដល់ប្រទេសកំពុងអភិវឌ្ឍ។
គួរគូសបញ្ជាក់ថា អាស៊ានមានរោងចក្រផលិតរថយន្តជប៉ុនមួយចំនួន រួមមានរបស់ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុន Honda Motor។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន ផលិតរថយន្តជាង ៣ លានគ្រឿងក្នុងមួយឆ្នាំៗនៅអាស៊ាន ដែលស្មើនឹង ៨០ ភាគរយនៃផលិតកម្មសរុបក្នុងប្លុក ដោយមានរថយន្តជាច្រើនត្រូវបាននាំចេញទៅកាន់មជ្ឈិមបូព៌ា និងប្រទេស ឬតំបន់ផ្សេងៗទៀត។
យ៉ាងណាមិញ ក្រុមហ៊ុនជប៉ុនកំពុងទទួលរងនូវការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីក្រុមហ៊ុនរថយន្តចិន ជាពិសេសលើវិស័យរថយន្តអគ្គិសនី ដែលតម្រូវឱ្យក្រុមហ៊ុនមួយចំនួនចេញយុទ្ធសាស្ត្រប្រកួតប្រជែង។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Honda Motor បានសន្យាថា ខ្លួននឹងបង្កើនការវិនិយោគលើយានយន្តអគ្គិសនី និងសូហ្វវែររបស់ខ្លួនទ្វេដងប្រហែល ៦៥ ប៊ីលានដុល្លារ រហូតដល់ឆ្នាំសារពើពន្ធ ២០៣០៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ