Connect with us

ព័ត៌មានជាតិ

​ផែនការនាំចេញម្រេចកម្ពុជា​ ទៅទីផ្សារអារ៉ាប់មិនទាន់ចេញដោយសារការចរចារតម្លៃ

បានផុស

នៅ

ផែនការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអារ៉ាប់នៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ ដោយសារការចរចារតម្លៃមិនត្រូវគ្នារវាងក្រុមហ៊ុននាំចេញ។

​លោក ម៉ាក នី ប្រ​ធាន​សហព័ន្ធ​ម្រេច និង​គ្រឿង​ទេស​កម្ពុជា បានឱ្យដឹងថា​ ផែនការនាំម្រេចចេញ​ទៅកាន់​ទីផ្សារអារ៉ាប់ ​មិនទាន់មានក្រុមហ៊ុនណាមួយអាច​នាំចេញទៅបាននោះទេ ​ដោយសារការចរ​ចារ​តម្លៃ ​មិនទាន់ត្រូវរ៉ូវគ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ម៉ាក នី ថ្លែងថា៖ «អត់មានក្រុមហ៊ុនណានាំទៅបានទេ ដោយសារតម្លៃចរចារ​អត់ទាន់​ត្រូវ​គ្នា ​យើងអត់ដឹងថាអាចនាំចេញបានពេលណាទេ ​តែសំខាន់រឿងតម្លៃ​បើគេឱ្យយើងចំណេញ​ទើប​យើង​នាំចេញបាន»។

លោក ម៉ាក នីបានឱ្យដឹងថា ​ក្នុង១ឆ្នាំកម្ពុជាប្រមូលផលម្រេច​បានក្នុងរង្វង់ ១,៧​-២ ម៉ឺនតោន​លើផ្ទៃ​ដី​ជាង ៦ ពាន់ហិកតា ប៉ុន្តែនៅឆ្នាំនេះ ​ទិន្នផលអាចធ្លាក់ចុះ ​៥០ ភាគរយដោយសារអាកាសធាតុ។ ​​សម្រាប់តម្រូវការក្នុងស្រុកមានត្រឹមប្រមាណ ​១ ពាន់តោន ​សល់ពីនោះ គឺនាំចេញ​ទាំង​អស់។​

​យោងតាមរបាយការណ៍របស់​ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ ឱ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​កសិផល ៨ ៤៤៩ ៤១៤,៣៦​ តោន ធ្លាក់ចុះ ១,៩​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២ ០២២ ក្នុងនោះ​ការនាំចេញ​ម្រេច​មាន​ចំនួន ៦ ១៥២,៨៣​ តោន ធ្លាក់ចុះ​ចំនួន​ ២៦,៧៦ ភាគរយ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម