វប្បធម៌ ជំនឿ
អ្នកសិល្បៈរបាំក្បាច់បុរាណ ច្រើនតែគេថា វាយឫក! តើហេតុអ្វី?
ខណៈសិល្បៈបុរាណកាន់តែទទួលបានចំណាប់អារម្មណ៍ពីមហាជន ស្របពេលបណ្ដាញសង្គមបានបង្ខិតឱ្យអ្នកគាំទ្រអាចទទួលបានព័ត៌មាន ឬទំនាក់ទំនងផ្ទាល់ជាមួយអ្នកសិល្បៈនោះ ក៏មានមហាជនជាច្រើនបានលើកឡើងថា អ្នកសិល្បៈផ្នែករបាំក្បាច់បុរាណ ច្រើនជាអ្នកវាយឫក មិនសូវតបតទាំងក្នុងបណ្ដាញសង្គម ឬពេលជួបនៅខាងក្រៅ ក៏មិនសូវរួសរាយ។ តើហេតុអ្វី?
ទាក់ទងចំណុចនេះ តួឯកអប្សរា កញ្ញា ដួង សុខជា (Ka Tourk) បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្នុងបណ្ដាញសង្គម ភាគច្រើនកញ្ញាបង្ហោះរូបរបាំសម្ដែងក្នុងកម្មវិធីនានា ដើម្បីមហាជនចាប់អារម្មណ៍ស្វែងរកព័ត៌មាននានាទាក់ទងនឹងរបាំក្បាច់បុរាណ។ ក្នុងនោះអ្នកខ្លះ Comment ឬ Chat មានទំនាក់ទំនងល្អ ហើយក៏មានបុគ្គលខ្លះ មានការនិយាយលែបខាយអត់ល្អ។ កញ្ញាបានឱ្យដឹងបន្ថែមថា សិល្បករបុរាណ អត់មានពេលកាន់មើលទូរសព្ទ ឬមិនអាចតប Chat ទៅវិញលឿន ដូចនេះក៏អាចមិនមានទំនាក់នងលឿនល្អជាមួយមហាជន នាំឱ្យមានការរិះគន់។
កញ្ញា ដួង សុខជា បញ្ជាក់ថា៖ “អ្នកខ្លះគាត់ Chat មកខ្ញុំ គាត់ស្ដីឱ្យខ្ញុំហ្មង! គាត់ថា បើសិនជាមានភាពរួសរាយជាងហ្នឹងបន្តិច ប្រហែលជាល្អ។ ខ្ញុំទទួលស្គាល់ ពួកខ្ញុំអ្នកសិល្បៈបុរាណ មានកម្រិតក្នុងការប្រើបណ្ដាញសង្គម ហើយមិនទូលំទូលាយទេ ដោយសារពួកខ្ញុំមិនមានពេលលេង ឬឆ្លើយតបពួកគាត់គ្រប់ពេល ឬបង្ហោះថា ខ្លួនធ្វើនេះធ្វើនោះ ទៅនេះទៅនោះ ឬ Live និយាយគ្នាលេងនោះទេ”។
និស្សិត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ ផ្នែកដឹកនាំរឿង ជំនាញរបាំបុរាណ រូបនេះ លើកឡើងថា ក្រុមសិល្បៈបុរាណពេលទៅសម្ដែង មិនអាចមានពេលទៅនិយាយលេងជាមួយអ្នកដទៃ ទោះបីមនុស្សស្រីក៏ដោយ។ បើទៅសម្ដែងនៅទីណា មិនអាចចេញពីម្ដុំនោះដាច់ខាត ក៏មិនអាចនិយាយលេងសើចបានដែរ។ អ្នកសិល្បៈបុរាណមានច្បាប់ក្រឹត្យក្រម ក្នុងការរស់នៅ ដើរ ដេក ឈរ អង្គុយ ហើយតាមបណ្ដាញសង្គម ក៏មិនអាចទៅបង្ហោះនិយាយផ្ដេសផ្ដាស់បានដែរ។
កញ្ញា ដួង សុខជា បន្តថា៖ “ពេលខ្លះមានអ្នក Chat ស្ដីឱ្យ ពួកខ្ញុំនាដការរបាំ ឫកៗម៉េះ? មិនមិនរួសរាយ។ មានតែមតិម៉្យាងហ្នឹងគេថា ពួកខ្ញុំវាយឫកឆ្មើងឆ្មៃ តែពួកខ្ញុំមួយថ្ងៃៗ មានតែការជួបជុំគ្នាបង្វឹកក្បាច់ សួរនាំគ្នា រៀនពីគ្នាទៅវិញទៅមកទេ។ អ្នកខ្លះគាត់អាចវាយតម្លៃពួកខ្ញុំថា ឫក ភាគច្រើនទៅណាក៏ខ្ញុំលឺគេនិយាយអ៊ីចឹងដែរ គេថា សិល្បករបុរាណ ឫកណាស់ ឆ្មើងឆ្មៃណាស់ អត់ដូចគេដទៃ”។
នាថកា ដែលហាត់រៀនរបាំក្បាច់បុរាណជាង ១៦ ឆ្នាំមកនេះ បញ្ជាក់ថា ពេលខ្លះសូម្បីតែអ្នកទាក់ទងការងារ ក៏២ ៣ថ្ងៃអី ទើបកញ្ញាបានចូលមើល ឆ្លើយតបសារ ដោយសារកញ្ញាត្រូវទុកទូរសព្ទចោល ពោលគឺអត់អាចកាន់ទូរសព្ទជាប់ខ្លួនរហូត ខណៈត្រូវពិភាក្សាការងារ សម និងការសម្ដែង។
កញ្ញា ដួង សុខជា លើកឡើងបន្តថា៖ “អាហ្នឹងក៏ជាកំហុសរបស់ពួកខ្ញុំដែរ ដោយសារតែពេលណាធ្វើការ គឺពួកយើងអត់អាចជជែកគ្នា ទាញទូរសព្ទមក Live និយាយបង្ហាញថា ពួកខ្ញុំធ្វើអីៗ… សួស្ដីសំណេះសំណាលជាមួយមហាជន ឬអ្នកគាំទ្របានទេ”។
តាងនាមអ្នកសិល្បបុរាណ កញ្ញា ដួង សុខជា សូមអភ័យទោសនូវកំហុសដោយអចេតនាផ្សេងៗ និងសូមថ្លែងអំណរគុណទស្សនិកជន ដែលបានគាំទ្រសិល្បៈបុរាណខ្មែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ចរាចរណ៍១០ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)