សេចក្ដីជូនដំណឹង
ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារសង្គមល្អបំផុតប្រចាំប្រទេសកម្ពុជាលើកទី៤
ណាហ្គាវើលដ៍ មានមោទនភាពសូមប្រកាសអំពីការឈ្នះពានរង្វាន់ការងារសង្គមប្លាទីនីមដ៏មានកិត្យានុភាព “ល្អបំផុតប្រចាំប្រទេសកម្ពុជា” នៅក្នុងផ្នែក “ឧត្តមភាពប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) នៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ (The 16th Annual Global CSR & ESG Summit and Awards™)។
នេះជាឆ្នាំទី៤ ជាប់ៗគ្នាដែលណាហ្គាវើលដ៍ទទួលបានពានរង្វាន់នេះខណៈក្រុមហ៊ុនលំដាប់ពិភពលោកនេះបានបង្ហាញពីការប្តេជ្ញាចិត្តឥតឈប់ឈរទៅលើការអនុវត្តការងារទំនួលខុសត្រូវសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ។ សូមរំឭកថា កម្មវិធីការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានទទួលស្គាល់នៅក្នុងផ្នែកនេះសរុប ៦ ដងសម្រាប់ការផ្លាស់ប្តូរវិជ្ជមានយូរអង្វែង។
សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ ដែលត្រូវបានស្គាល់ថាជាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ការងារសង្គមធំបំផុតប្រចាំទ្វីបអាស៊ី ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Novotel Hanoi Thai Ha ប្រទេសវៀតណាម។ អង្គភាពនេះបានទទួលពាក្យស្នើសុំប្រកួតប្រជែងជាង ២៥០ និងការចូលរួមពីក្រុមហ៊ុន ១៣០ មកពីប្រទេសនានានៅក្នុងតំបន់។ ត្រូវបានរៀបចំដោយក្រុមហ៊ុន The Pinnacle Group International ព្រឹត្តិការណ៍នេះផ្តោតទៅលើនិរន្តរភាព និងទទួលស្គាល់ស្នាដៃឆ្នើមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគុណតម្លៃវិជ្ជាជីវៈ ការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម និងការគាំពារបរិស្ថាន។
មានមតិទៅលើស្នាដៃនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ពួកយើងមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលពានរង្វាន់ប្លាទីនីម ‘ល្អបំផុតប្រចាំប្រទេសកម្ពុជា’។ ស្នាដៃនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងគំនិតផ្តួចផ្តើមនៅតាមមូលដ្ឋានរបស់ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសរបស់យើង។ យើងមានមោទនភាពយ៉ាងខ្លាំងដែលបុគ្គលិករបស់យើងសាមគ្គីគ្នា និងតែងតែស័្មគ្រចិត្តចុះជួយសហគមន៍របស់យើងដែលមកដល់បច្ចុប្បន្នបានផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាប្រមាណ ៥១៦.៧៩៧ នាក់។ ពានរង្វាន់នេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តជួយដល់សង្គម និងការគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិផងដែរ”។
ពិធីប្រគល់ពានរង្វាន់ក្រោមវត្តមានរបស់លោក Pham The Dung អគ្គនាយករងនៃទីភ្នាក់ងាររដ្ឋសម្រាប់នវានុវត្តន៍បច្ចេកវិទ្យានៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានបញ្ជាក់អំពីស្នាដៃឆ្នើមរបស់ណាហ្គាវើលដ៍នៅក្នុងកិច្ចការនិរន្តរភាព និងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។
គួរបញ្ជាក់ផងដែរថា សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ បន្តភាពនាំមុខគេក្នុងការទទួលស្គាល់ក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគុណតម្លៃវិជ្ជាជីវៈ និងបង្កើតការផ្លាស់ប្តូរវិជ្ជមានទៅលើសង្គម និងបរិស្ថាន។ ពានរង្វាន់បា្លទីនីមរបស់ណាហ្គាវើលដ៍នៅក្នុងផ្នែក “ការងារសង្គមឆ្នើមប្រចាំប្រទេសកម្ពុជា” បង្ហាញអំពីភាពជាអ្នកដឹកនាំនៅក្នុងការងារទំនួលខុសត្រូវសង្គម និងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ចសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ