Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វាំងឡង់ ស្នើច្បាប់រុញជនចំណាកស្រុក រុស្ស៊ី ត្រលប់ទៅប្រទេសកំណើតវិញ

បានផុស

នៅ

នាយករដ្ឋមន្ត្រីហ្វាំងឡង់នឹងស្នើច្បាប់មួយទៅកាន់សភានៅសប្តាហ៍ក្រោយដើម្បីផ្ដល់សិទ្ធិអាទិភាពដល់ភ្នាក់ងារព្រំដែនរារាំងអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីរុស្ស៊ីដែលព្យាយាមចូលមករស់នៅជាបណ្ដោះអាសន្ន​ក្នុងទឹកដីរបស់ខ្លួន ជាពិសេសគឺដើម្បីទប់ស្កាត់ការកើនឡើងនៃលំហូរជនចំណាកស្រុក ។​ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Reuters ​កាលពីថ្ងៃទី១៩ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហ្វាំងឡង់បានបិទព្រំដែនរបស់ខ្លួនជាមួយរុស្ស៊ីកាលពីឆ្នាំមុនដើម្បីបញ្ឈប់ការកើនឡើងនៃជនចំណាកស្រុកមកពីប្រទេសរុស្ស៊ី រួមទាំងស៊ីរី និងសូម៉ាលីផងដែរ ។ ទន្ទឹមនោះ ហ្វាំងឡង់ក៏បានធ្វើឲ្យរុស្ស៊ីក្ដៅស្លឹកត្រចៀកផងដែរកាលពីឆ្នាំមុន ក្រោយក្លាយជាសមាជិកផ្លូវការរបស់អង្គការណាតូ បន្ទាប់ពីសង្គ្រាមលុកលុយរបស់ទីក្រុងមូស្គុលើអ៊ុយក្រែន និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទ្វេភាគីជាមួយសហរដ្ឋអាមេរិក ។

ពាក់ព័ន្ធនឹងច្បាប់នេះ នាយករដ្ឋមន្ត្រីលោក Petteri Orpo បាននិយាយថា សំណើនឹងដាក់ទៅកាន់សភានៅសប្តាហ៍ក្រោយ ដើម្បីបញ្ជូនបន្តទៅគណៈកម្មាធិការធម្មនុញ្ញដើម្បីពិនិត្យ ខណៈសេចក្តីព្រាងច្បាប់នេះគឺនឹងរុញជនចំណាកស្រុកត្រឡប់ទៅប្រទេសរុស្ស៊ីវិញដោយមិនទទួលយកពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេទៀតទេ ប៉ុន្តែហ្វាំងឡង់​នឹងអនុញ្ញាតចំពោះកុមារ និងជនពិការ ។

គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់មានព្រំប្រទល់ប្រវែង ១,៣៤០ គីឡូម៉ែត្រជាមួយប្រទេសរុស្ស៊ី ហើយនៅក្នុងឆ្នាំនេះមានជនចំណាកស្រុកតិចជាង ៤០ នាក់បានឆ្លងកាត់ព្រំដែនពីប្រទេសរុស្ស៊ី និងប្រហែល ១,៣០០ នាក់បានមកដល់ហ្វាំងឡង់កាលពីឆ្នាំមុន ខណៈការមិនទទួលយកសិទ្ធិជ្រកកោនចំពោះជនចំណាកស្រុករុស្ស៊ីនេះនឹងបង្កើនការព្រួយបារម្ភទៅលើទំនាក់ទំនងប្រទេសទាំងពីរផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម