Connect with us

សេដ្ឋកិច្ច

​​​ឥណ្ឌា​ ​ព្រមាន​ឱ្យ​ពលរដ្ឋ​ខ្លួន​​​ដែលរក​ការងារ​​​នៅ​​កម្ពុជា​ និង​ឡាវ​ ប្រុង​ប្រយ័ត្ន​នឹង​ការ​បោក​ប្រាស់​ ​

បានផុស

នៅ

ក្រសួង​ការ​បរទេស​ឥណ្ឌាថ្មី​ៗ​នេះ​ បាន​ចេញ​សេចក្ដី​ណែ​នាំ​ដល់​ពលរដ្ឋ​ឥណ្ឌា​ ដែល​ធ្វើ​ដំណើរ​​​មក​ស្វែង​រក​​ការ​ងារ​ធ្វើ​​នៅ​ប្រទេស​ឡាវ​ និង​កម្ពុជា​ មាន​ការ​ប្រយ័ត្ន​ទៅ​នឹង​ការ​បោក​ប្រាស់​ផ្សេង​ៗ​​ដោយ​ក្រុម​ទុច្ចរិត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Times of India។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួង​​​និយាយ​ព្រមាន​ក្នុង​សេចក្ដី​ណែនាំ​យ៉ាង​ដូច្នេះ​ថា​​៖​ «​​ពលរដ្ឋ​ឥណ្ឌា​ទាំង​អស់​ ដែល​កំពុង​ធ្វើ​ដំណើរ​ស្វែង​រក​ការងារ​​ក្នុង​ប្រទេស​កម្ពុជា​ និង​តំបន់​អាស៊ី​អាគ្នេយ៍​ សូមដឹង​ថា​ ​​មាន​ភ្នាក់ងារ​ក្លែង​ក្លាយ​ជា​ច្រើន​ដែល​កំពុង​ប្រតិបត្តិការ​​ក្នុង​តំបន់​ និង​ធ្វើ​ការ​ជាមួយ​ភ្នាក់ងារ​នៅ​ឥណ្ឌា​ កំពុង​ធ្វើ​ការ​ទាក់​ទាញ​មនុស្ស​ ឱ្យ​ទៅ​ក្រុម​ហ៊ុន​បោក​ប្រាស់​ ដែល​ពាក់​ព័ន្ធ​ជា​ពិសេស​ទៅ​នឹង​ឧក្រិដ្ឋ​កម្ម​តាម​អ៊ិន​ធឺណិត​»។  ​

ក្រសួង​បន្ត​ថា​ ​​អ្នក​​ណា​​ដែល​​ទទួល​​ការងារ​​នៅ​​កម្ពុជា​ ​គួរ​​តែ​ទទួល​​តាម​​រ​យៈ​​ភ្នាក់ងារ​​​ ​ដែល​មាន​ការ​អនុញ្ញាត​ពី​​​​​ក្រសួង​​ការ​​បរទេស​​ឥណ្ឌា​​។​

គួរ​គូស​បញ្ជាក់​ថា​ សេចក្ដីណែ​នាំ​របស់​ក្រសួង​ការ​បរទេស​ឥណ្ឌា​ ធ្វើ​ឡើង​​​ក្រោយ​មាន​សេចក្ដី​រាយការណ៍​​​​ពី​​​​ការ​បោក​ប្រាស់​ពលរដ្ឋ​​ឥណ្ឌា​ឱ្យ​មក​ធ្វើ​ការ​នៅ​​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ហើយ​ទី​បំផុត​ជន​រង​គ្រោះ​ទាំង​នោះ​ត្រូវ​បាន​គេ​ឃុំ​ឃាំង​ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ ដូច​ជា​ការ​ងារ​ឧក្រិដ្ឋ​កម្ម​តាម​អ៊ិនធឺណិត​ជា​ដើម​។ ​

​យោង​តាម​ការ​ណែនាំ​ ​ឱកាស​ការងារ​ក្លែង​ក្លាយ​ជា​ច្រើន​ដូច​ជា​ ផ្នែក​លក់​តាម​អនឡាញ​  ប្រធាន​ទីផ្សារ​ និង​សេវាកម្ម​គាំទ្រ​អតិថិជន​ជា​ដើម​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ក្រុម​ហ៊ុន​​​សង្ស័យផ្សេង​ៗ​​ ដែល​​​​​ធ្វើ​ប្រតិបត្តិការ​​ឆបោក​តាម​មជ្ឈ​មណ្ឌល​ហៅ​ទូរស័ព្ទ​ និង​​ការ​​​បោក​ប្រាស់​លុយ​គ្រីបតូ​ ​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រីកោណ​មាស​ ​នៅ​ប្រទេស​ឡាវ​។​ ក្រុមហ៊ុន​​ទាំង​នោះមាន​ភ្នាក់ងារ​​​ផ្សេង​ៗ​គ្នា​ រួម​ទាំង​នៅ​ទីក្រុង​ឌូបៃ​ បាងកក​ សិង្ហបុរី​ និង​ឥណ្ឌា​ផ្ទាល់​ និង​កំពុង​ទាក់​ទាញ​ពលរដ្ឋ​ឥណ្ឌា​យ៉ាង​​សកម្ម​​​​។ ​

ក្រសួង​ការ​បរទេស​ឥណ្ឌា​ បាន​គូស​បញ្ជាក់ថា​ ដំណើរ​ការ​​ជ្រើស​រើស​បុគ្គលិក​ រួម​មាន​ទាំង​ការ​សម្ភាសន៍​ត្រង់​ៗ​ និង​ការ​ធ្វើ​តេស្ត​វាយ​អត្ថប​ទ​ ហើយ​​ក្រុម​ហ៊ុន​ធ្វើ​​ការ​ទាក់​​ទាញ​​បេក្ខជន​​ដោយ​ប្រើ​​កញ្ចប់​សំណងផ្សេង​ៗ​ ការ​ស្នាក់​នៅ​សណ្ឋាគារ​ សំបុត្រ​យន្តហោះ​ចូល​ស្រុក​វិញ​ និង​​ជំនួយ​​ក្នុង​ដំណើរការ​រត់​ទិដ្ឋាការ​ជា​ដើម​។

ក្រសួង​បន្ត​ថា​ ក្រោយ​ជ្រើស​រើស​រួម​ ជន​រង​គ្រោះ​ត្រូវ​បានក្រុម​ឧក្រិដ្ឋ​ជន​​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​ ​និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ក្នុង​ស្ថានភាព​លំបាក​ ក្រោម​ការ​ធ្វើ​ទារុណ​កម្ម​រាង​កាយ​ និង​ផ្លូវ​ចិត្ត​ឥត​ឈប់​ឈរ​។ ​ដូច្នេះ​ ដើម្បី​ជៀស​វាង​ ​ការ​ផ្តល់​ជូន​ការងារ​ក្លែង​បន្លំ​ ​ ពលរដ្ឋ​ត្រូវ​ផ្ទៀង​ផ្ទាត់​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​ព័ត៌មាន​លម្អិត​ និង​ទាក់​ទង​ជាមួយ​ស្ថានទូត​ឥណ្ឌា ​ដើម្បី​ទទួល​បាន​ជំនួយ​ ឬ​ការ​បំភ្លឺ​ណា​មួយ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

កម្ពុជា-ម៉ាឡេស៊ី ឯកភាពបន្តជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន

ព័ត៌មានជាតិ៥៩ នាទីutes មុន

ឃាត់រថយន្ត ១១ គ្រឿង កែច្នៃ​ខុស​បច្ចកទេស​ បញ្ជាឱ្យកាត់ទ្រុងនៅនឹង​កន្លែង

ព័ត៌មានជាតិ១ ម៉ោង មុន

អង្គការ WCS បង្កើតតំបន់អភិរក្ស​​ដំបូងគេ​ មាន តែ មួយប៉ុណ្ណោះក្នុងពិភពលោក​សម្រាប់ការអភិរក្សសត្វខ្សឹប

ព័ត៌មានជាតិ១ ម៉ោង មុន

សមត្ថកិច្ចចម្រុះខេត្តក្រចេះ ចុះរុះរើនិងបំផ្លាញ​ចោល​ឧបករណ៍នេសាទល្មើសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តម្លៃប្រេង​ធ្លាក់ចុះជាង ១ ភាគរយ​ ពេលបញ្ចប់ការជួញដូរ ​ជុំវិញ​កង្វល់ផ្គត់ផ្គត់លើសតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម