Connect with us

ព័ត៌មានជាតិ

ទំនាក់ទំនង កម្ពុជា-ចិន មិនផ្អែកលើទស្សនៈប្រទេសទីបីនោះទេ គឺផ្អែកលើផលប្រយោជន៍ជាតិកម្ពុជា និងចិនពិតប្រាកដ

បានផុស

នៅ

ងនៅក្នុងឱកាសជួបពិភាក្សាការងារ និងផ្លាស់ប្ដូរទស្សនៈយល់ឃើញអំពីស្ថានភាពទំនាក់ទំនងអន្តរជាតិ ជាមួយនឹងលោកស្រីអគ្គរដ្ឋទូត ឈិន ប៉ូ (Chen Bo) ប្រធានវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ នៃក្រសួងការបរទេសចិន  នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានផ្លាស់ប្ដូរទស្សនៈយល់ឃើញមួយចំនួន ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន មាគ៌ាសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងការពង្រឹងជំហររបស់ប្រទេសកំពុងអភិវឌ្ឍន៍ នៅចំពោះមុខយុទ្ធសាស្ត្ររបស់មហាអំណាចនានាជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា បច្ចុប្បន្នមានការចោទប្រកាន់មិនសមហេតុផលមួយចំនួន អំពីករណីការគម្រោងអភិវឌ្ឍផ្សេងៗនៅកម្ពុជាភ្ជាប់ទៅនឹងបញ្ហាប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយ និងឥទ្ធិពលចិននៅក្នុងតំបន់ ពីសំណាក់មហាអំណាចបស្ចិមប្រទេសនិងប្រទេសជិតខាងកម្ពុជា ដែលជាការចាំបាច់ទាមទារឱ្យមានការសិក្សាស្រាវជ្រាវ និងស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅអំពីស្ថានភាពទំនាក់ទំនងប្រទេសទាំងពីរ។

ទោះជាយ៉ាងណា បញ្ហាខាងលើនេះ លោកបណ្ឌិត យង់ ពៅ និងលោកស្រីអគ្គរដ្ឋទូត ឈិន ប៉ូ យល់ឃើញស្របគ្នាថា ប្រទេសទាំងពីរ  គប្បីផ្ដោតសំខាន់ទៅលើផលប្រយោជន៍ជាតិរបស់ខ្លួនជាសំខាន់ ហើយបន្តការអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងកម្ពុជា-ចិនឱ្យរីកចម្រើនជាលំដាប់ ជាជាងផ្ដោតទៅលើការរិះគន់ដែលមិនសមហេតុផលទាំងនោះ។

លោកបណ្ឌិត បន្តទៀតថា ទំនាក់ទំនងកម្ពុជា-ចិន ដែលមានរយៈពេលជាង២ពាន់ឆ្នាំមកនេះ គឺជាទំនាក់ទំនងដែលមានចរិតជាប្រវត្តិសាស្ត្រ និងប្រកបដោយភាពជិតស្និទ្ធខ្ពស់បំផុត ដូចមានភស្តុតាងនៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នរបស់កម្ពុជាស្រាប់។ បន្ថែមពីនេះ ឆ្នាំ២០២៤ គឺជាឆ្នាំនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជាឆ្នាំជំរុញទំនាក់ទំនងប្រជាជននិងប្រជាជន ជាដំណាក់កាលដែលប្រទេសទាំងពីរត្រូវពង្រឹងទំនាក់ទំនងកាន់តែប្រសើរជាងពេលណាៗទាំងអស់។

ទោះជាយ៉ាងណា បើតាមលោកបណ្ឌិត យង់ ពៅ ទំនាក់ទំនងទ្វេភាគីនេះ ក៏ទទួលរងប្រតិកម្មពីសំណាក់អាម៉េរិកដែលគូប្រជែងរបស់ចិន និងវៀតណាមដែលជាប្រទេសក្នុងតំបន់អាស៊ាននិងកំពុងមានជម្លោះដែនអធិបតេយ្យជាមួយចិនផងដែរ។ សម្រាប់លោកបណ្ឌិត កម្ពុជា-ចិន ត្រូវពង្រឹងទំនាក់ទំនងបន្ថែមទៀត ដែលក្នុងនោះប្រទេសទាំងពីរ ត្រូវតែជំរុញអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែតែរឹងមាំ បានជាជន្ទល់ទំនាក់ទំនងការបរទេសយ៉ាងរឹងមាំ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបណ្ឌិតបានជម្រាបជូនលោកស្រីអគ្គរដ្ឋទូត ឈិន ប៉ូ បន្ថែមទៀតថា នៅក្នុងវេទិកានានា ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ លោកបណ្ឌិតតែងតែបានលើកឡើងថា «កម្ពុជាមានសិទ្ធិក្នុងការអភិវឌ្ឍ និងការរាប់អានជាមួយបណ្ដាមិត្តទាំងអស់ ស្របនឹងច្បាប់អន្តរជាតិ»។ លោកបណ្ឌិតបន្តថា ការដែលចិនមានកម្ពុជាជាដៃគូដែលអភិវឌ្ឍសេដ្ឋកិច្ចបានរឹងមាំ នោះស្មើនឹងចិនមានមូលដ្ឋាន និងជន្ទល់រឹងមាំនៅក្នុងតំបន់ផងដែរ ដែលនេះជាគម្រូលំនាំសហរដ្ឋអាម៉េរិក ធ្វើជាមួយសម្ព័ន្ធមិត្ត។

លោកបណ្ឌិតបានលើកឡើងអំពីរឿងដែលគេភ្ជាប់កត្តាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងច្រកសមុទ្រតៃវ៉ាន់ និងទំនាស់នៅសមុទ្រចិនខាងត្បូង មកការអភិវឌ្ឍសមត្ថភាពរបស់កម្ពុជាដូចជា កំពង់ផែរាម និងព្រែកជីកហ្វូណនតេជោ គឺជាយុទ្ធសាស្ត្រនយោបាយដែលគេមានបំណងបន្ទុចបង្អាក់ដំណើការអភិវឌ្ឍរបស់កម្ពុជា ប៉ុន្តែកម្ពុជាត្រូវតែជម្នះឱ្យបាន និងផ្ដោតសំខាន់តែទៅលើការអភិវឌ្ឍប្រទេសជាតិស្របតាមតម្រូវការជាក់ស្ដែងនាពេលបច្ចុប្បន្ន។

លោកស្រីអគ្គរដ្ឋទូត Chen Bo បានថ្លែងយល់ស្របទៅនឹងការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ ដោយបានគូសបញ្ជាក់ថា «ប្រទេសទាំងពីរមានអធិបតេយ្យរៀងខ្លួន និងអាចសហការគ្នាដោយមិនចាំបាច់បារម្ភអំពីប្រទេសដទៃខាងក្រៅនោះទេ»។ លោកស្រីអគ្គរដ្ឋទូត Chen Bo បានលើកឡើងបន្ថែមទៀតថា ទំនាក់ទំនងចិននិងកម្ពុជាពិតជាមានសារៈសំខាន់ណាស់ ហើយការជជែកពិភាក្សានៅក្នុងវេទិកាធនាគារខួរក្បាលរវាងប្រទេសទាំងពីរ នឹងកាន់តែជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។

ជារួម លោកបណ្ឌិត យង់ ពៅ និងលោកស្រីអគ្គរដ្ឋទូត Chen Bo បានបង្ហាញទស្សនៈយល់ឃើញស្របគ្នាថា ប្រទេសកម្ពុជា និងចិន ចាំបាច់ត្រូវពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ហើយបន្តមាគ៌ាអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនស្របតាមតម្រូវការនិងឧត្ដមប្រយោជន៍ជាតិ ជាជាងការព្រួយបារម្ភតែនឹងការលើកឡើងចោទប្រកាន់ក្នុងន័យបន្ទុកបង្អាក់ពីសំណាក់បរទេសនានា។ បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ និង លោកស្រីអគ្គរដ្ឋទូត Chen Bo ក៏បានបង្ហាញជំនឿជាក់ដូចគ្នាផងដែរថា ការពង្រឹងសម្លេងរួមគ្នារវាងកម្ពុជានិងចិន ដើម្បីពង្រឹងភាពខ្លាំងនៃប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ គឺជាចំណុចគន្លឹះ នៅក្នុងការរួមគ្នាការពារផលប្រយោជន៍ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម