ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសក្តែងៗថា លោក Zelensky គឺជាគោលដៅរបស់ខ្លួន
ថ្លែងទៅកាន់សារព័ត៌មាន TASS កាលពីថ្ងៃចន្ទទី២០ខែឧសភា ប្រធានក្រុមប្រឹក្សារុស្ស៊ីលោក Dmitry Medvedev ដែលគេស្គាល់ថាជាបុរសមាត់ឆៅ បានប្រកាសក្តែងៗថា គ្មានអ្វីត្រូវសង្ស័យឡើយ ក្នុងនាមជាមេដឹកនាំនៃ “របបនយោបាយអរិភាព”, ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky គឺជាគោលដៅយោធាស្របច្បាប់ របស់រុស្ស៊ី ហើយទោះបុរសម្នាក់នេះ កាន់ឬមិនកាន់តំណែងនៅទីក្រុងកៀវក៏ដោយ ក៏ទីក្រុងមូស្គូ មិនខ្វល់ដែរ។
លោក Medvedev បន្តថា សម្រាប់រុស្ស៊ី ទោះលោក Zelensky ជាប្រធានាធិបតីអ៊ុយក្រែនឬមិនមែន ក៏គ្មានអ្វីប្រែប្រួលដែរ។ មេដឹកនាំណាដែលកំពុងធ្វើសង្រ្គាម គឺតែងតែចាត់ទុក ជាគោលដៅយោធាស្របច្បាប់ជានិច្ច។ ឧក្រិដ្ឋជនសង្គ្រាម គួរតែត្រូវបានចាប់ខ្លួន និងនាំយកទៅកាត់ទោស សម្រាប់ឧក្រិដ្ឋកម្មរបស់ខ្លួនប្រឆាំងជនជាតិរុស្ស៊ី និងអ៊ុយក្រែន។
តាមពិតទៅ អាណត្តិប្រាំឆ្នាំរបស់លោក Zelensky ក្នុងនាមជាប្រធានាធិបតីអ៊ុយក្រែន បានផុតបាត់ទៅហើយកាលពីថ្ងៃចន្ទទី២០ខែឧសភា ហេតុដូច្នេះហើយទើបមានការលើកឡើងជាសំណួរ ថាតើគាត់នៅតែជាប្រមុខរដ្ឋស្របច្បាប់ទៀតឬក៏អត់។
ដំបូងឡើយ ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន គ្រោងរៀបចំឡើងនៅថ្ងៃទី៣១ខែមីនាប៉ុន្តែក្នុងខែធ្នូឆ្នាំ២០២៣ លោក Zelensky ប្រកាសច្បាស់ៗថា ដរាបណាប្រទេសនៅតែស្ថិតក្នុងច្បាប់អាជ្ញាសឹក នោះគ្មានការបោះឆ្នោតប្រធានាធិបតី ឬសភាណាមួយធ្វើឡើងឡើយ។
ពាក់ព័ន្ធច្បាប់អាជ្ញាសឹក ច្បាប់នេះត្រូវបានដាក់បន្ទាប់ពីរុស្ស៊ី បើកប្រតិបត្តិការសឹកលើអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយច្បាប់នេះ ត្រូវសភាក្នុងទីក្រុងកៀវ បន្តម្តងហើយម្តងទៀត។
ជុំវិញរឿងលុបចោលការបោះឆ្នោតនេះដែរ លោក Medvedev បានចោទប្រកាន់ថា មេដឹកនាំអ៊ុយក្រែន កំពុងមើលងាយមើលថោកលើរដ្ឋធម្មនុញ្ញជាតិ មិនអើពើនឹងតុលាការធម្មនុញ្ញ ហើយដណ្តើមអំណាចកំពូលយកមកឱបមិនលែង។
សូមបញ្ជាក់ថា ក្នុងនាមជាអតីតតារាកំប្លែង លោក Zelensky នៅថ្ងៃទី២២ខែមេសាឆ្នាំ២០១៩ បានឈ្នះតំណែងប្រធានាធិបតីអ៊ុយក្រែន ជាមួយសំឡេងឆ្នោតភ្លូកទឹកភ្លូកដី ៧៣% ខណៈគូប្រជែងពេលនោះគឺមហាសេដ្ឋីលោក Petro Poroshenko ទទួលបានសំឡេងគាំទ្រត្រឹម ២៤%ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ហ្សេលេនស្គី បន្ទោសពិភពលោកទាំងមូល ចំពោះបរាជ័យរបស់ខ្លួននៅ Kharkov
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត