Connect with us

កីឡា

លំអិតពី វិសាខា​លេង​កាន់តែធំ​​ត្រៀម​ប្រជែងជើង​ឯក​នៅតៃវ៉ាន់

បានផុស

នៅ

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​បង្ហាញ​វត្តមាន​កីឡាករ​បាល់ទះ​កំពូល​ៗ​បារាំង​៣​រូប​ដែល​នឹង​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​អ្ន​ក​គាំទ្រ​ប្រហែល​ជា​ឆ្ងល់​ថា​តើ​មក​​កម្ពុជា​ដើម្បី​អ្វី?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​វត្តមាន​កីឡាករ​បាល់ទះ​បារាំង​៣​រូប​នេះ​​ទំនងជា​ផែន​ការ​របស់​ក្លិប​បាល់ទះ​វិសាខា​ដែល​ត្រៀម​ខ្លួន​ដើម្បី​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ Win+ Streak Volleyball​ Invitational​ (WSVI) នៅកោះតៃវ៉ាន់ ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដែលមាន៨ក្រុមចូលរួម។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ដែល​​ជា​អនុប្រធាន​ក្រុម​បាល់ទះ​វិសាខា​​ធ្លាប់​បាន​និយាយ​ថា វិសាខា​ដាក់​ផែន​ការ​យក​ជើង​ឯក​នៅ​កោះ​តៃវ៉ាន់​។ ​ការ​ដាក់​គោល​ដៅ​នេះ​គឺ​ត្រូវ​យក​កីឡាករ​លំដាប់​កំពូល​ៗ​មក​ចូល​រួម​ក្រុម​ ពី​ព្រោះ​ពាន​រង្វាន់​នៅ​កោះ​តៃវ៉ាន់​គឺ​ជា​កម្មវិធី​ដែល​ក្លិប​រៀបចំ ហើយ​អញ្ជើញ​ក្លិប​ផ្សេង​ៗ​ចូល​រួម ដូច្នេះ​ក្លិប​នីមួយ​ៗ​​​អាច​​នាំ​យក​កីឡាករ​​​​ល្អ​ៗ​មក​ពី​គ្រប់​ទី​កន្លែង​ដោយ​សេរី និង​មិន​កំណត់​កម្រិត​តំបន់​អាស៊ី​ ឬ​ពិភព​លោក​ទេ ឲ្យ​តែ​មាន​លទ្ធភាព​នាំ​ចូល​។

ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ​ដែរ គួន ម៉ុម សមាជិក​ដ៏​សំខាន់​របស់​ក្លិប​វិសាខា​ បាន​ប្រាប់​​សារព័ត៌មាន«កម្ពុជា​ថ្មី»​ក្នុង​បទ​សម្ភាស​កាល​ចប់​ពាន​រង្វាន់ Special Volleyball Cup ថា ៖«សម្រាប់ដំណឹង​នេះ​​ពិត​ប្រាកដ ប៉ុន្តែ​មិន​​ទាន់​ដឹង​ថា ពួក​គាត់​អាច​មក​ដល់​ថ្ងៃ​ណា។ ឮ​ដំណឹង​ថា កីឡាករ​បារាំង លំដាប់ A របស់​បារាំង​មក។ បើ​បាន​ពួក​គាត់​មក​តាម​ការ​គ្រោង​ទុក ខ្ញុំ​សង្ឃឹម​១០០​ថា ក្រុម​វិសាខា​នឹង​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ»។

កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ លោក អាំង សិរីពិសិដ្ឋ បាន​បង្ហាញ​វត្តមាន​កីឡាករ​បារាំង​៣​រូប​គឺកីឡាករ Pierre Toledo, Thomas Gill និង​កីឡាករ Francois Rebeyrol ​មុន​ពេល​វិសាខា​ចេញ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់​តែ​ម្តង។ នេះ​បញ្ជាក់​ថា គឺ​ជា​ផែន​ការ​សម្រាប់​វិសាខា​ដើម្បី​ប្រជែង​ជើង​ឯក​នៅ​តែ​វ៉ាន់​តែ​ម្តង។

កីឡាករ Pierre Toledo ​​​កើត​ឆ្នាំ​២០០០ មាន​កម្ពស់១.៩៧​ម៉ែត្រ មក​ពី​ក្លិប Chaumont VB52 នៃ​លីគ​បាល់ទះ​កំពូល​បារាំង​ និង​ជា​អតីត​យុវជន​ជម្រើស​ជាតិ​បារាំង។ កីឡាករសញ្ជាតិ​បារាំង-អង់គ្លេស​ Thomas Gill កើត​ឆ្នាំ​២០០០ មាន​កម្ពស់ ១.៩៨​ម៉ែត្រ មក​ពី​ក្លិប Ajaccio នៃ​លីគ​បាល់ទះ​លំដាប់​ទី​២របស់​បារាំង និង​ជា​អតីតយុវជន​ជម្រើស​ជាតិ​បារាំង និង​កីឡាករសញ្ជាតិ​បារាំង Francois Rebeyrol កើត​ឆ្នាំ​១៩៩៩ មាន​កម្ពស់​២.០២​ម៉ែត្រ មក​ពី​ក្លិប Nice Volleyball នៃ​លីគ​​បាល់ទះ​កំពូល​បារាំង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ជ័យ ចាប
ជីវិតកម្សាន្ដ៥ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម