Connect with us

ព័ត៌មានអន្ដរជាតិ

មរណភាពប្រធានាធិបតីអ៊ីរ៉ង់ ជះឥទ្ធិពលអាក្រក់២យ៉ាង ដល់ពិភពលោក

បានផុស

នៅ

មរណភាពរបស់លោកប្រធានាធិបតី Ebrahim Raisi មិនមែនត្រឹមបង្កផលអាក្រក់ក្នុងប្រទេសអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ពោលគឺជះឥទ្ធិពលដល់ពិភពលោកតែម្តង នោះគឺពាក់ព័ន្ធតម្លៃប្រេងជាសកល និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. តម្លៃប្រេង

តាមការចុះផ្សាយរបស់គេហទំព័រ Oilprice.com នៅថ្ងៃអង្គារទី២១ខែឧសភា, គ្រាន់តែលេចឮព័ត៌មានអំពីការស្លាប់របស់លោក Raisi ភ្លាម តម្លៃប្រេងឆៅម៉ាក Brent បានហក់ឡើងលើស ៨៤ដុល្លារក្នុងមួយបារ៉ែល ចំណែកឯម៉ាក West Texas Intermediate (WTI) បានឡើងដល់ ៨០ដុល្លារក្នុងមួយបារ៉ែល​ ប៉ុន្តែក្រោយមកតម្លៃក៏បានថយចុះមកវិញ។

យ៉ាងណាក្តី ក្រុមអ្នកព្យាករព្រមានថា តម្លៃប្រេងឆៅ អាចនឹងឡើងជាបន្តទៀត ប្រសិនបើស្ថានការណ៍ជុំវិញបញ្ហាអ៊ីរ៉ង់ នៅតែបន្តពុះកញ្ជ្រោល។

(រូបថត៖ Shutterstock)

២. ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ

ត្បិតតែការសន្និដ្ឋានដំបូងបានចង្អុលទៅកត្តាអាកាសធាតុ ថាជាមូលហេតុនៃឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសពិតមែន ប៉ុន្តែក៏នៅតែមានមន្ទិលសង្ស័យលើការធ្វើឃាតនៅពីក្រោយរឿងនេះផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NDTV

ឧបទ្ទវហេតុនេះ កើតឡើងនៅពេលលោក Raisi វិលត្រឡប់ពីពិធីសម្ពោធទំនប់វារីអគ្គិសនីថ្មីមួយ ដែលសាងសង់នៅព្រំដែនជាមួយប្រទេស អាស៊ែរបៃហ្សង់។

(រូបថត៖ EPA)

តាមពិតទៅឧទ្ធម្ភាគចក្រទាំងអស់មានចំនួន៣គ្រឿង ដោយ២គ្រឿងមានដឹកមន្ត្រីរដ្ឋាភិបាលប៉ុន្តែបានធ្វើដំណើរទៅដល់គោលដៅដោយសុវត្ថិភាព អកុសលតែឧទ្ធម្ភាគចក្រមួយគ្រឿង ដឹកលោកប្រធានធិបតីនិងរដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian ព្រមទាំងអ្នកមុខអ្នកការផ្សេងទៀត បែរជាត្រូវធ្លាក់នៅក្នុងតំបន់ជួរភ្នំដាច់ស្រយាល។

លោក Raisi គឺជាបុគ្គលអភិរក្សនិយមជ្រុល និងបានចេញបញ្ជាឲ្យមានការបង្ក្រាបនានាលើគូប្រជែង ជាពិសេសលោកគឺជាអ្នកប្រឆាំងដាច់ខាតជាមួយអ៊ីស្រាអែល។ ម្យ៉ាងវិញទៀត លោកក៏ជាអ្នកគាំទ្រខ្លាំងក្លារបស់ក្រុមហាម៉ាសផងដែរ ខណៈបច្ចុប្បន្នចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ កំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល។ លោក Raisi ក៏ជាអ្នកចេញបញ្ជាឲ្យបាញ់មីស៊ីលនិងដ្រូន ទៅវាយប្រហារប្រទេសអ៊ីស្រាអែលផងដែរ។

(រូបថត៖ NCR)

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងហ្ស៊េរុយសាឡិម បានចេញមុខបដិសេធហើយថា ខ្លួនគ្មានអ្វីពាក់ព័ន្ធនឹងហេតុការណ៍នេះទេ ហើយភាគីអ៊ីរ៉ង់ ក៏មិនទាន់និយាយអ្វីខ្លាំងទាក់ទងរឿងនេះដែរ។

ត្បិតមានការលើកឡើងបែបនេះក្តី តែក្រុមអ្នកវិភាគអន្តរជាតិមួយចំនួនបានបង្ហាញក្តីបារម្ភថា ប្រសិនបើទីក្រុងតេហេរ៉ង់ រកឃើញតម្រុយណាមួយ ពាក់ព័ន្ធការធ្វើឃាតមែននោះ ច្បាស់ណាស់ស្ថានការណ៍នៅមជ្ឈិមបូព៌ា នឹងឡើងកម្តៅខ្លាំង ហើយឈានទៅដល់ការផ្ទុះសង្គ្រាមធំជាក់ជាមិនខាន ស្របពេលដែលភាពវឹកវរបច្ចុប្បន្ន បាននាំតំបន់នេះឲ្យដើរដល់មាត់ជ្រោះមរណៈរួចទៅហើយ៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លម្អិតហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ឆក់យកជីវិត ប្រធានាធិបតីអ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទីutes មុន

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស

ព័ត៌មានជាតិ៣៣ នាទីutes មុន

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល

សន្តិសុខសង្គម៣៤ នាទីutes មុន

អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋជាង៩០គ្រួសារ ស្នើសុំអាជ្ញាធររាជធានីជួយចុះបញ្ជីដីធ្លី ដោយ​កាត់​ឆ្កៀល​ដី​ចេញ​អនុក្រឹត្យ​នៅតំបន់បឹងតាមោក

ព័ត៌មានជាតិ២ ម៉ោង មុន

មេពន្ធនាគារឱ្យពង្រឹងរក្សាការសម្ងាត់ ពិសេស ព័ត៌មានផ្ទៃក្នុងពាក់ព័ន្ធដល់សន្តិសុខពន្ធនាគារ និងសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម