ព័ត៌មានអន្ដរជាតិ
មកស្គាល់មេដឹកនាំលើពិភពលោកដែលធ្លាក់យន្តហោះស្លាប់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ
ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រសម្លាប់លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភាកន្លងទៅគឺជាសោកនាដកម្មដ៏គួរឲ្យភ្ញាក់ផ្អើលមួយទាំងប្រជាជនអ៊ីរ៉ង់ និងពិភពលោកទាំងមូល ដោយសារតែនេះគឺជាករណីដ៏កម្រកើតមានឡើងខ្លាំងមែនទែនចំពោះថ្នាក់ដឹកនាំកំពូលៗនៃប្រទេសនីមួយៗ ។

ទោះយ៉ាងណា នេះក៏មិនមែនជាលើកដំបូងនោះដែរដែលមានមន្ត្រីកំពូលៗឃ្លាតរូបកាយ ដោយសារតែហេតុការធ្លាក់ឧទ្ធម្ភាគចក្របែបនេះ ហើយថ្ងៃនេះ “កម្ពុជាថ្មី” នឹងលើកយកមេដឹកនាំកំពូលៗនៅលើពិភពលោកដែលធ្លាក់យន្តហោះស្លាប់បាត់បង់ជីវិតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ៖
លោក Boris Trajkovski ប្រធានាធិបតីទី ២ របស់ប្រទេសម៉ាសេដូនៀ
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០០៤ យន្តហោះដឹកលោក Boris Trajkovski ដែលបម្រើការជាប្រធានាធិបតីទី ២ របស់ប្រទេសម៉ាសេដូនៀ និងគណៈប្រតិភូអមដំណើររបស់គាត់បានធ្លាក់នៅជិតទីក្រុង Mostar ក្នុងប្រទេសបូស្ន៊ី ហើយមនុស្ស ៨ នាក់ រួមទាំងលោក Trajkovski និងទីប្រឹក្សារបស់គាត់ បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់នោះ ។

គណៈកម្មការអន្តរជាតិដែលត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតហេតុការណ៍ធ្លាក់យន្តហោះនេះបានប្រកាសនៅក្នុងរបាយការណ៍រួមមួយ បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេល ២ ឆ្នាំថា មូលហេតុនៃការធ្លាក់យន្តហោះនេះគឺដោយសារតែ “កំហុសបច្ចេកទេសរបស់ពីឡុត” ។
លោក Lech Kaczynski ប្រធានាធិបតីប៉ូឡូញ
នៅថ្ងៃទី១០ ខែមេសាឆ្នាំ ២០១០ យន្តហោះប្រភេទ Tupolev 154 ដឹកមនុស្ស ៩៦ នាក់រួមទាំងប្រធានាធិបតីប៉ូឡូញលោក Lech Kaczynski និងភរិយារបស់គាត់បានមកដល់អាកាសយានដ្ឋាន Smolensk របស់រុស្ស៊ីជាទីដែលមេដឹកនាំរូបនេះត្រូវចូលរួមក្នុងពិធីរំលឹកដល់ការសម្លាប់រង្គាលនៅភូមិ Katyn ដែលក្នុងនោះក៏មានពលរដ្ឋប៉ូឡូញប្រហែល ២២,០០០ នាក់ផងដែរត្រូវបានប្រហារជីវិត ក្នុងអំឡុងពេលនៃការដឹកនាំដោយលោក ស្តាលីន ។ ប៉ុន្តែទោះជាយ៉ាងណា នៅពេលចុះចត យន្តហោះបានបើករអិលធ្លាក់ផ្លូវចូលទៅក្នុងព្រៃ បណ្ដាលឲ្យយន្តហោះផ្ទុះឆេះ និងមិនមានអ្នកនៅរស់រានមានជីវិតនោះឡើយ ។

លោក Sebastian Pinera អតីតប្រធានាធិបតីឈីលី
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ឧទ្ធម្ភាគចក្រប្រភេទ Robinson R-66 ដឹកអតីតប្រធានាធិបតីឈីលីលោក Sebastian Pinera និងគ្នីគ្នារបស់គាត់បានធ្លាក់ចូលទៅក្នុងបឹង Ranco នៅតំបន់ Los Rios ។ ឧទ្ធម្ភាគចក្របានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះឡើង ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងអ័ព្ទចុះក្រាស់ ។ មនុស្ស ៣ នាក់បានលោតចូលទៅក្នុងបឹង ប៉ុន្តែបានស្លាប់ពេលហែរទៅដល់ច្រាំង Pinera ដោយសារតែមិនអាចដោះខ្សែក្រវ៉ាត់ដែលជាប់នឹងកៅអីអង្គុយបាន ។
ចំណែកយន្តហោះដែលលោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ជិះចុះទៅសម្ពោធទំនប់វារីអគ្គិសនីថ្មីដែលសាងសង់ឡើងនៅព្រំដែនជាមួយប្រទេសអាស៊ែរបៃហ្សង់ក្នុងខេត្ត East Azerbaijan រួមជាមួយរដ្ឋមន្ត្រីការបរទេសលោក Hossein Amirabdollahian គឺជាប្រភេទ Bell 212 ផលិតដោយសហរដ្ឋអាមេរិក និងមានតម្លៃក្នុងមួយគ្រឿងរហូតដល់ ១ លាន ៨ សែនដុល្លារឯណោះ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មរណភាពប្រធានាធិបតីអ៊ីរ៉ង់ ជះឥទ្ធិពលអាក្រក់ ២ យ៉ាងដល់ពិភពលោក

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ