Connect with us

កីឡា

លីគកំពូលប៊ុលហ្គារី ដាក់អាជ្ញាកណ្ដាលជាស្រ្ដីកាត់ក្ដីលើកដំបូង

បានផុស

នៅ

នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មីសម្រាប់វិស័យ​បាល់ទាត់ក្នុងប្រទេស​ប៊ុលហ្គារី ដោយអនុញ្ញាតឲ្យអាជ្ញាកណ្តាល​ជាស្ត្រី​​ទទួល​បន្ទុក​ក្នុងការកាត់សេចក្ដីសម្រាប់ការ​ប្រកួតលីគកំពូលក្នុងប្រទេសរបស់ខ្លួនលើកដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រីអាជ្ញាកណ្ដាល Hristiana Guteva អាយុ៣៣ឆ្នាំ ត្រូវបានតែងតាំងជាអ្នកកាត់សេចក្ដីក្នុងការប្រកួតសប្ដាហ៍ទី៣៤ ក្នុងជំនួបក្រុម FC Krumovgrad ជួបជាមួយក្រុម Levski Sofia ក្នុងលីគ efbet League។

បើតាមការនិយាយពីលីគបាល់ទាត់អាជីពនៅប្រទេសប៊ុលហ្គារី បានលើកឡើងថា៖«​អ្នកស្រីអាជ្ញាកណ្ដាល Hristiana Guteva គឺជាអាជ្ញាកណ្តាលជាប់ឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់របស់ FIFA សម្រាប់រយៈពេល៧ឆ្នាំចុងក្រោយនេះ ហើយក្នុងពេលនេះអ្នកស្រីអាជ្ញាកណ្ដាលរូប​នេះ​បានដឹកនាំការប្រកួតនៅក្នុងលីគទី២ក្នុងប្រទេសប៊ុលហ្គារី»។

«រហូតមកដល់ពេលនេះ អ្នកស្រី Hristiana ធ្វើ​ជាអាជ្ញាកណ្តាលទី៤ និងមានបទពិសោធក្នុងក្នុងការកាត់សេចក្ដី​ប្រព័ន្ធ VAR។ បូករួមជាមួយភាពជោគជ័យ​ជា​បន្ត​បន្ទាប់​ អ្នក​ទទួលបានការទុកចិត្តពីគណៈកម្មការអាជ្ញាកណ្តាល សម្រាប់ការបង្ហាញខ្លួនលើកដំបូងនៅក្នុងការប្រកួតកម្រិតខ្ពស់បំផុតសម្រាប់ការប្រកួតជើងឯករបស់ប្រទេសយើង»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហព័ន្ធបាល់ទាត់ពិភពលោក FIFA, UEFA និងសហព័ន្ធកីឡាបាល់ទាត់ប៊ុលហ្គារី បានដាក់ក្នុងកម្មវិធីរបស់ពួកគេ ក្នុងការអភិវឌ្ឍ​បាល់ទាត់របស់ផ្សារភ្ជាប់ជាមួយស្ត្រី។ ការ​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​ស្រី​ Hristiana Guteva គឺជាភស្តុតាងច្បាស់លាស់នៃការកើនឡើងនៃអាជ្ញាកណ្តាលស្ត្រីនៅក្នុងប្រទេសប៊ុលហ្គារី៕

ប្រែសម្រួល៖ ផា រតនា​
ប្រភព៖ Insideworldfootball

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម