Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ​ប្រើប្រាស់ AI ជួយ​បញ្ឈប់​​គ្រោះថ្នាក់​រថភ្លើង​បុក​ដំរី

បានផុស

នៅ

រដ្ឋ Tamil Nadu ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ឥណ្ឌា បាន​​ដាក់​ប្រើប្រាស់​ប្រព័ន្ធ​​ឃ្លាំ​មើល​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​​បញ្ញា​សិប្បនិម្មិត AI ដើម្បី​បង្ការ​​​​គ្រោះថ្នាក់​​សត្វ​ដំរី​​នៅ​លើ​ផ្លូវ​រថភ្លើង។ នេះ​បើ​យោង​​តាម​ការ​ចុះ​​ផ្សាយ​​របស់​​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រយៈពេល​១​ទសវត្ស​ចុង​ក្រោយ មាន​ករណី​ងាប់​សត្វ​​ដំរី​ចំនួន ៣៦​ក្បាល​នៅ​លើ​ផ្លូវ​រថភ្លើង​ក្នុង​រដ្ឋ Tamil Nadu។ ក្នុង​ចំណោម​​ដំរី​​​ដែល​ងាប់ មាន​១១​ក្បាល​ បាន​ជួប​គ្រោះថ្នាក់​នៅ​លើ​ផ្លូវ​រថភ្លើង​ក្បែរ​ទីក្រុង Madukkarai ដែល​ជា​តំបន់​ព្រៃ​ឈើ​ជាប់​ព្រំ​ប្រទល់​រដ្ឋ Kerala។ ផ្លូវ​រថភ្លើង​នៅ​តំបន់​នោះ គឺ​ជា​ផ្លូវ​ប្រសព្វ​របស់​ហ្វូង​ដំរី ដែល​ត្រូវ​ឆ្លង​កាត់​​ចេញ​ចូល​ពី​តំបន់​ព្រៃ​មួយ​ទៅ​​​តំបន់​ព្រៃ​មួយ​ទៀត។

នៅ​ក្នុង​ឆ្នាំ​២០២១ តុលាការ​​កំពូល​នៅ​រដ្ឋ Tamil Nadu បាន​ចេញ​​បញ្ជា​ឲ្យ​នាយកដ្ឋាន​​ព្រៃ​ឈើ និង​រថ​ភ្លើង ធ្វើ​យ៉ាង​ណា​បង្ការ​ឲ្យ​​​បាន​នូវ​ករណី​គ្រោះថ្នាក់​សត្វ​ដំរី​បែប​នេះ​ទៀត។

មក​ទល់​នឹង​ពេល​នេះ នាយកដ្ឋាន​ព្រៃ​ឈើ​រដ្ឋ Tamil Nadu បាន​​ដំឡើង​ប៉ម​ចំនួន ១២ អម​នៅ​តាម​ផ្លូវ​រថភ្លើង​ក្រុង Madukkarai ហើយ​នៅលើ​ប៉ម​នីមួយ​ៗ​មាន​បំពាក់​កាមេរ៉ា​ប្រើប្រាស់​បច្ចេកវិទ្យា AI។ លោក Ashish Rajput អ្នក​គ្រប់​គ្រង​គម្រោង​​​​នេះ បាន​និយាយ​ថា កាមេរ៉ា AI មាន​កម្មវិធី​សម្គាល់​ដឹង​ពី​​​​ចលនា​​ភាវៈ​មាន​ជីវិត ដែល​ចូល​មក​ក្បែរ​ផ្លូវ​រថភ្លើង។ នៅ​ពេល​ដំរី​ចូល​មក​បរិវេណ​​ខ្ទង់ ៣០​ម៉ែត្រ​ពី​ផ្លូវ​រថភ្លើង នោះ​សញ្ញា​ប្រកាស​អាសន្ន​នឹង​រោទិ៍ ហើយ​បញ្ជូន​ទៅ​កាន់​បុគ្គលិក​រថភ្លើង និង​មន្ត្រី​ព្រៃឈើ ដើម្បី​សម្រួល​ឲ្យ​រថភ្លើង​បន្ថយ​ល្បឿន ព្រម​ទាំង​បញ្ចៀស​សត្វ​ដំរី​ពី​ទិសដៅ​ដែល​មាន​គ្រោះថ្នាក់។

អ្នក​ស្រី Supriya Sahu លេខាធិការ​​នៃ​នាយកដ្ឋាន​ព្រៃឈើ Tamil Nadu បាន​​ប្រាប់​ឲ្យ​ដឹង​ថា គម្រោង​​ប្រើ AI នេះ បាន​លេច​ចេញ​ជា​រូបរាង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​ចាយ​អស់​ថវិកា​ចំនួន​ជាង ៨៦​ម៉ឺន​ដុល្លារ។ សម្រាប់​​ការ​អនុវត្ត​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក ប្រព័ន្ធ AI បាន​ចាប់​ដឹង​​ពី​វត្តមាន​នៃ​ដំណើរ​សត្វ​ដំរី​ចំនួន ៤០០​ក្បាល ដែល​ចូល​មក​កៀក​​ផ្លូវ​រថភ្លើង ហើយ​​​បង្ការ​​​​ករណី​​គ្រោះថ្នាក់​​បាន​យ៉ាង​ជោគជ័យ៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម