សេដ្ឋកិច្ច
ទុនវិនិយោគក្នុងតំបន់ឈរលំដាប់កំពូលនៃFDI មកកម្ពុជាកាលពីឆ្នាំមុន
ភ្នំពេញ៖ លំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ពីបណ្តាប្រទេសនៅក្នុងតំបន់ជាពិសេសប្រទេសចិនបានឈានមុខគេនៃការវិនិយោគពីបរទេសមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនិងតំបន់ហាក់ងើបឡើងតិចតួចក្រោយការរីករាលដាលនៃជំងឺកូវីដ១៩ក្តី។

យោងតាមរបាយការណ៍«ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣» ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា(NBC) នៅថ្ងៃទី២០ឧសភាកន្លងទៅនេះ លំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានបន្តស្ទុះងើបឡើងវិញទៅនឹងនិន្នាការមុនការរាតត្បាតជំងឺកូវីដ១៩ ប៉ុន្តែលំហូរទុននេះគឺមិនស្មើគ្នានៅតាមវិស័យនិមួយៗឡើយ។ លំហូរ FDI ឈានដល់ ៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ កើនឡើង១០,៦ ភាគរយ និងលើសពីចំនួនមុនពេលជំងឺរាតត្បាតក្នុងឆ្នាំ២០១៩ដែលមានទឹកប្រាក់ទុនវិនិយោគសរុបចំនួន ៣,៧ពាន់លានដុល្លារ។
លំហូរទុន FDI ពីប្រទេសចិននៅតែឈរនៅលំដាប់កំពូល។ ប្រទេសចិនមានចំនួនច្រើនជាងពាក់កណ្តាលនៃលំហូរ FDI ក្នុងឆ្នាំ ២០២៣ ជាមួយនឹងការវិនិយោគភាគច្រើនក្នុងវិស័យផលិតកម្ម ហិរញ្ញវត្ថុ សំណង់ អចលនទ្រព្យ និងកន្លែងស្នាក់នៅ។ ប្រទេសអាស៊ីផ្សេងទៀតក៏បានរួមចំណែកដល់លំហូរ FDI រួមមានកូរ៉េខាងត្បូង (១០,២ភាគរយ) ជប៉ុន (៧,៦ភាគរយ) និងសិង្ហបុរី (៦,៦ភាគរយ) ខណៈដែល FDI ពីប្រទេសកាណាដាក៏មានទំហំ (៩,៥ភាគរយ) ផងដែរ។ ប្រទេសទាំងនេះវិនិយោគជាចម្បងលើផ្នែកហិរញ្ញវត្ថុ អចលនទ្រព្យ និងការផលិត។

«ការវិនិយោគផ្ទាល់ពីបរទេសទៅលើវិស័យផលិតកម្មបានកើនឡើងចំនួន៧៦,៤ភាគរយ តំណាងឱ្យ ៣៦,៥ ភាគរយនៃលំហូរ FDI សរុប។ សម្រាប់ការវិនិយោគទៅលើវិស័យឧស្សាហកម្មផលិតកម្មបែបប្រពៃណីដូចជាសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌនៅតែវិស័យដ៏ទាក់ទាញ។ ប៉ុន្តែឧស្សាហកម្មផ្សេងទៀតក៏បានលេចឡើងផងដែរ រួមមានការផលិតថាមពលពន្លឺព្រះអាទិត្យ ការកែច្នៃអាហារ និងសំបកកង់រថយន្ត»។ នេះបើយោងតាម NBC។
របាយការណ៍ដដែលក៏បានបង្ហាញទៀតថា ការវិនិយោគផ្ទាល់ពីបរទេសទៅលើវិស័យមិនមែនផលិតកម្មមួយចំនួនក៏បានកត់ត្រាពីកំណើនជាវិជ្ជមានផងដែរ រួមមានសំណង់ (១៧,៤ ភាគរយ) កសិកម្ម (២,៧ ភាគរយ) និងវារីអគ្គិសនី (២០,៣ ភាគរយ)។ ទោះជាយ៉ាងណាក៏ដោយ លំហូរ FDI ទៅកាន់វិស័យមួយចំនួនបានធ្លាក់ចុះ ដូចជាវិស័ហិរញ្ញវត្ថុ (ថយចុះ ១៨,៦ភាគរយ) អចលនទ្រព្យ (ថយចុះ ១១,៨ ភាគរយ) និងកន្លែងស្នាក់នៅ (ថយចុះ១,៦ភាគរយ) ។

លោកស្រីបណ្ឌិត ជា សិរី ទេសភិបាលរបស់NBC ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣» នៅថ្ងៃទី២០ឧសភាថា សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើង តាំងពីឆ្នាំ២០២៣ ក្នុងអត្រា៥ភាគរយ ជាមួយនឹងកំណើនក្នុងល្បឿនខុសគ្នាតាមវិស័យ ដែលធ្វើឱ្យអត្រាអតិផរណាបានថយចុះមកត្រឹម២,១ភាគរយ ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បើទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកត្រូវប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់ និងកម្រិតខ្ពស់នៃអត្រាអតិផរណាសកលក៏ដោយ។
លោកស្រីបណ្ឌិតបាន បន្តទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត។
លោកស្រីបណ្ឌិតថា៖« ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ត្រូវបានរំពឹងថានឹងរួមចំណែក ទាក់ទាញលំហូរវិនិយោគនិងការនាំចេញទៅក្នុងតំបន់បន្ថែមទៀត ដែលនឹងជួយជំរុញផលិតភាពនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច»។

ទោះយ៉ាងណា លោកស្រីបណ្ឌិតបានឱ្យដឹងទៀតថាសេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួនដូចជា ភាពតានតឹងនិងការបែងចែកផ្នែកភូមិសាស្ត្រនយោបាយ ការអូសបន្លាយនៃការ រឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រ ជាដើម។
លោកស្រីបានបណ្ឌិតថ្លែងបញ្ជាក់ថា៖«ហានិភ័យទាំងអស់នេះ អាចបណ្តាលឱ្យសកម្ម ភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ផងដែរដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា។ ក្នុងស្ថានភាពនេះ ប្រព័ន្ធធនាគារកម្ពុជាក៏ប្រឈម នឹងហានិភ័យផងដែរ ដូចជាហានិភ័យឥណទាននិងទីផ្សារ ជាដើម»៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?