Connect with us

បច្ចេកវិទ្យា

Smart Axiata ជាក្រុមហ៊ុនដំបូងបំផុតនៅកម្ពុជា ដែលប្រើប្រាស់នូវប្រព័ន្ធការពារសុវត្ថិភាពទិន្នន័យលំដាប់ពិភពលោក ដើម្បីការពារទិន្នន័យឌីជីថលអតិថិជន

បានផុស

នៅ

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសពីដំណើរការជោគជ័យរបស់ខ្លួនក្នុងការអនុវត្តប្រព័ន្ធការពារ Next Generation Signaling Firewall (NGSF) និង Intrusion Detection System (IDS) ក្រោមកិច្ចសហការជាមួយ Security Gen ដែលជាក្រុមហ៊ុនការពារសុវត្ថិភាពផ្នែកទូរស័ព្ទចល័តលំដាប់ពិភពលោក។

ប្រព័ន្ធទំនើបៗទាំង២នេះ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន Smart ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាញរបស់ខ្លួន និងការពារទិន្នន័យឌីជីថលរបស់អតិថិជន។ NGSF មិនគ្រាន់តែជាយន្តការការពារប៉ុណ្ណោះទេ វាជាមូលដ្ឋានផ្នែកសុវត្ថិភាព នៃបណ្តាញទូរសព្ទដែលធានានូវការការពារដ៏ទូលំទូលាយ លើទាំងសេវាសំឡេង (Voice) និងទិន្នន័យ (Data)។ ប្រព័ន្ធ NGSF នេះធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមស្តង់ដាលើសញ្ញាសម្រាប់ការហៅជាសំឡេង ទិន្នន័យ និងការតភ្ជាប់អ៊ីនធឺណិត ហើយវាមានសមត្ថភាពការពារ ការលួចឈ្លានពានពីសំណាក់អ្នកលួចទិន្នន័យខាងក្រៅបានយ៉ាងល្អ។ តាមក្រោមកិច្ចសហការជាមួយ SecurityGen ក្រុមហ៊ុន Smart បានអនុវត្តប្រព័ន្ធដ៏រឹងមាំនេះ ដោយពង្រឹងសុវត្ថិភាពដល់អតិថិជនរបស់ខ្លួនតាមរយៈការប្រឆាំងនឹងការគំរាមកំហែងកម្រិតខ្ពស់ពីគ្រប់ទិសទីនៅជុំវិញពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លក្ខណៈសំខាន់មួយនៃ NGSF គឺវាជាជញ្ជាំងសញ្ញាដ៏ល្អ និងទូលំទូលាយ ដែលគ្របដណ្តប់លើប្រព័ន្ធផ្សេងៗ ដូចជា Signaling System 7 (SS7), Diameter និង GTP ។ SS7 ជាប្រព័ន្ធ ដែលមានទំនួលខុសត្រូវលើការតភ្ជាប់ ការកំណត់ផ្លូវ និងការគ្រប់គ្រងលើសញ្ញានៃសំឡេង ទិន្នន័យ និងការតភ្ជាប់អ៊ីនធឺណិត ខណៈពេលដែលប្រព័ន្ធ Diameter ទទួលខុសត្រូវខាងផ្នែកគ្រប់គ្រងលើការផ្ទៀងផ្ទាត់ និងការអនុញ្ញាត។ ចំណែកឯប្រព័ន្ធGTP មានទំនួលខុសត្រូវក្នុងការជួយសម្រួលការដឹកជញ្ជូនទិន្នន័យដោយសុវត្ថិភាពតាមបណ្តាញទូរគមនាគមន៍។ SecurityGen NGSF ត្រូវបានគេស្គាល់ផងដែរថាជាប្រព័ន្ធ ឬសន្តិសុខនៃទូរគមនាគមន៍ Telecom Security Guard (TSG) ដែលវាជួយការពារការវាយប្រហារជាច្រើនមុខ រួមមានការលួចទិន្នន័យ ការក្លែងបន្លំអត្តសញ្ញាណ ការតាមដានទីតាំង និងការវាយប្រហារដោយបដិសេធសេវាកម្ម (DoS)។

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart បានមានប្រសាសន៍ថា “ពួកយើងមានមោទនភាពក្នុងការក្លាយជាក្រុមហ៊ុនទូរសព្ទចល័តដំបូងគេនៅកម្ពុជា ដែលបានដាក់បញ្ចូលដោយជោគជ័យ និងប្រើប្រាស់នូវប្រព័ន្ធការពារ NGSF និង IDS”។ “សមិទ្ធផលនេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះសន្តិសុខឌីជីថល របស់អតិថិជនយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រទេសមួយដែលផ្តល់អាទិភាព និងវិនិយោគលើសុវត្ថិភាព ការការពារ និងបទពិសោធន៍
ឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ”។

NGSF ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជន និងក្រុមហ៊ុន Smart។ សម្រាប់ក្រុមហ៊ុន Smart ការអនុវត្តនូវប្រព័ន្ធការពារនេះ នាំមកនូវភាពប្រសើរឡើងផ្នែកសុវត្ថិភាព ពង្រឹងការអនុលោមតាមស្តង់ដារឧស្សាហកម្មទូរគមនាគមន៍ ភាពរហ័សរហួនក្នុងការដាក់ពង្រាយសេវាកម្ម និងបច្ចេកវិទ្យាថ្មីៗ និងការពារសុវត្ថិភាពយ៉ាងសកម្ម ។ អតិថិជនរបស់ក្រុមហ៊ុន Smart ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការបំពាក់នូវប្រព័ន្ធ TSG ដែរ ដោយប្រព័ន្ធនេះបង្កើននូវទំនុកចិត្ត តាមរយៈការកាត់បន្ថយហានិភ័យពីការវាយប្រហារតាមអ៊ីនធឺណិត និងការក្លែងបន្លំអត្តសញ្ញាណឌីជីថល ហើយទទួលបាននូវការការពារសេវាទូរស័ព្ទនៅលើប្រព័ន្ធឌីជីថល ដែលមិនធ្លាប់មាន។ អ្វីដែលសំខាន់បំផុតនោះគឺ ប្រព័ន្ធនេះការពារអតិថិជនពីតួអង្គអាក្រក់ ដែលមានបំណងលួចអត្តសញ្ញាណរបស់ពួកគេ តាមរយៈការវាយប្រហារតាមអនឡាញ ដូចជាការផ្ញើសារ ការក្លែងបន្លំ និងការគំរាមកំហែងធ្ងន់ធ្ងរផ្សេងៗទៀត។

“យើងសូមចូលរួមអបអរសាទរចំពោះក្រុមហ៊ុន Smart ដែលសម្រេចបាននូវសមិទ្ធផលមួយនេះ ដែលនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការធានានូវកម្រិតសុវត្ថិភាព និងការការពារខ្ពស់បំផុតសម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មក្រុមហ៊ុន។ ការដាក់ប្រើប្រាស់ដោយជោគជ័យនៃប្រព័ន្ធការពារ NGSF និង IDS របស់ក្រុមហ៊ុន Smart គឺស្របទៅតាមស្តង់ដាសុវត្ថិភាពទូរគមនាគមន៍ខ្ពស់ លំដាប់ពិភពលោក ដែលបង្កើតឡើងដោយស្ថាប័ន GSMA  ដើម្បីពង្រឹងការយកចិត្តទុកដាក់យ៉ាងតឹងរឹង និងខ្ជាប់ខ្ជួនក្នុងការផ្តល់នូវបទពិសោធន៍ដ៏ទំនើបដល់អតិថិជនរបស់ពួកគេដោយមានសុវត្ថិភាពបំផុត” យោងតាមប្រសាសន៍របស់ Amit Nath នាយកប្រតិបត្តិ និងសហស្ថាបនិក SecurityGen.។ លោកបានលើកឡើងបន្ថែមទៀតថា “កិច្ចសហការជាមួយក្រុមហ៊ុន Smart គឺជាការសម្រេចបានប្រកបមោទនភាពមួយ ដោយនេះជាគំនិតផ្តួចផ្តើមថ្មី។ យើងជឿជាក់យ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងនេះបង្កើតជាស្តង់ដាថ្មីមួយសម្រាប់សន្តិសុខទូរគមនាគមន៍ក្នុងតំបន់»។

នៅពេលដែលពិភពឌីជីថលវិវត្តយ៉ាងឆាប់រហ័ស និងឥតឈប់ឈរ តម្រូវការ នៃការពារនូវសុវត្ថិភាព បណ្តាញ និងទិន្នន័យកាន់តែមានសារៈសំខាន់យ៉ាងខ្លាំង។ ការដាក់បញ្ចូលប្រព័ន្ធ NGSF និង IDS របស់ក្រុមហ៊ុន Smart បង្ហាញពីភាពឈានមុខគេរបស់ក្រុមហ៊ុនក្នុងការទទួលយកបច្ចេកវិទ្យាទំនើប និងហេដ្ឋារចនាសម្ព័ន្ធការពារសន្តិសុខ ដើម្បីការពារអតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម