ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រាប់ពីមូលហេតុនៃការបណ្តេញជនជាតិចិនឈ្មោះ Shen Kaidong
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់ពីមូលហេតុ ដែលនាំទៅដល់ការបណ្តេញជនជាតិចិនម្នាក់ឈ្មោះ Shen Kaidong ចេញពីព្រះរាជាណាចក្រកម្ពុជា ហើយមិនឲ្យត្រឡប់មកវិញជាលើកទី២។
បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ការសម្រេចបណ្តេញជននោះចេញពីកម្ពុជា គឺដោយសាតែគេបានប្រព្រឹត្តិល្មើសច្បាប់កម្ពុជា គឺការផ្សាយព័ត៌មានមិនពិត នាំឲ្យអន្តរាយដល់សុខភាពសាធារណៈ។

លោកបញ្ជាក់ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៥ ខែកុម្ភៈ នេះយ៉ាងដូច្នេះថា “បានផ្សាយព័ត៌មានតាមអនឡាញថា នៅស្រុកខ្មែរបានយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលជាជំនួយរបស់ចិនលក់ក្នុង១ដូសក្នុងតម្លៃ១២០ដុល្លារ”។
សូមបញ្ជាក់ថា ជនបរទេសមួយរូបឈ្មោះ Shen Kaidong ជាជនជាតិចិន កើតថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៦៩ កាន់លិខិតឆ្លងដែនលេខ E99812704 ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្ដេញចេញពីប្រទេសកម្ពុជា តាមរយៈលិខិតចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយសារតែប្រព្រឹត្តិល្មើសច្បាប់របស់កម្ពុជា ដែលអាចធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈ ហើយជននោះក៏ត្រូវបានហាមឃាត់ចូលព្រះរាជាណាចក្រកម្ពុជា ជាថ្មីផងដែរ។

លោក Shen Kaidong មុខរបរនិពន្ធនាយក កាសែតអង្គរធូដេ (Angkor Today) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង និងខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយពត៌មាននៅលើគណនី វីឆាត ឈ្មោះអង្គរធូដេ ដែលមានខ្លឹមសារថា “ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវចំណាយថវិការចំនួន១២០ដុល្លារ”។
ក្រោយពីការចេញផ្សាយព័ត៌មាននេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានច្រានចោលចំពោះការចុះផ្សាយព័ត៌មាននោះ ហើយអះអាងថា ការចាក់វ៉ាក់សាំង ដែលជាជំនួយរបស់ចិននេះ គឺមិនមានការយកលុយនោះទេ។

លោកស្រីបញ្ជាក់ថា “រឿងថា ក្រសួងសុខាភិបាលបានយកវ៉ាកសាំងនេះទៅចាក់លក់នៅមន្ទីរពេទ្យកាលម៉ែត្រ សូមច្រានចោលទាំងស្រុង និងសូមថ្កោលទោសចំពោះជន ដែលបំពុលសង្គម ប្រឌិតបង្កើតព័ត៌មានមិនពិតនេះឡើង ព្រោះយើងមិនបានឲ្យអ្នកដែលទៅចាក់វ៉ាក់សាំងបង់ប្រាក់នោះទេ ហើយក៏មិនមានវ៉ាក់សាំងណា ដែលចាក់សម្រាប់យកតម្លៃនឹងដែរ ព្រោះវ៉ាក់សាំងយើងមានកម្រិត…ហើយមិនមានហេតុការណ៍នេះកើតឡើងទេ”។
ជាមួយគ្នានោះ លោកស្រី ឱ វណ្ណឌីន បានស្នើឲ្យសារព័ត៌មាននោះកែតម្រូវជាបន្ទាន់ និងសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់លើការផ្សាយព័ត៌មានដែលមិនត្រឹមត្រូវនេះ។

ទាក់ទងបញ្ហានេះ លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសម្រេចលុបអាជ្ញាប័ណ្ណ ដែលបានអនុញ្ញាតឲ្យដំណើរកាសែតអង្គរធូដេ (Angkor Today) ផងដែរ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយសំអាងថា ម្ចាស់អាជ្ញាប័ណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត មានចេតនាទុច្ចរិត ធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសសាម៉ីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕
អត្ថបទ ៖ កោះកែវ


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?