Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៥ ពាន់នាក់ កំពុងរៀនជំនាញវិជ្ជាជីវៈវគ្គទី ២

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ២១ ឧសភា នេះ​ថា បច្ចុប្បន្ន​មាន​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ប្រមាណ​ជាង ៥ ពាន់​នាក់ កំពុង​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ខណៈ​វគ្គ​ទី ១ នឹង​ត្រូវ​ប្រឡង​បញ្ចប់​នៅ​ទូទាំង​ប្រទេស​ក្នុង​ខែ​ឧសភា ឆ្នាំ ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ចំណែក​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​នានា កំពុង​បន្ត​ចុះឈ្មោះ​សិស្ស​ចូល​រៀន​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ។លោក​បាន​បន្ត​ទៀត​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​វគ្គ​ទី ១ នឹង​ត្រូវ​ប្រឡង​បញ្ចប់​នៅ​ទូទាំង​ប្រទេស​ក្នុង​ខែ​ឧសភា ឆ្នាំ ២០២៤ នេះ បន្ទាប់ពី​បាន​បើក​វគ្គ​កាលពី​ពាក់កណ្ដាល​ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ។

លោក​បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១ លាន ៥ សែន​នាក់ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ហើយ​គិត​ត្រឹម​ថ្ងៃ​ទី ១៣ ខែ​ឧសភា ឆ្នាំ ២០២៤ មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រៀន​ចំនួន ៣៧ ៤៩៣ នាក់ (ស្រី ១២ ៨៧១ នាក់) ក្នុង​នោះ​មាន​សិស្ស​កំពុង​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) សរុប​ចំនួន ១៧ ៧៧០ នាក់ (ស្រី ៥ ៨១៩ នាក់) ស្មើនឹង​ចំនួន ៨០៥ ថ្នាក់ បន្ទាប់ពី​បាន​បើក​វគ្គ​សិក្សា​ជា​លើកដំបូង​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ដោយ​សិក្សា​លើ​វិស័យ​សំណង់​, អគ្គិសនី និង​ថាមពល , អេឡិចត្រូនិក ,​កម្មន្តសាល ,​មេកានិច​ទូទៅ​/​មេកានិច​រថយន្ត​, ធុរកិច្ច និង​ព័ត៌មានវិទ្យា ,​សេវាកម្ម​, បរិក្ខារ​ត្រជាក់ និង​កម្តៅ​, ទេសចរណ៍​, និង​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម និង​សិស្ស​ធ្វើតេស្ត​វាយតម្លៃ​បញ្ចប់​វគ្គ​ចំនួន ៣ ៩០៩ នាក់ ស្រី ៨៨៤ នាក់។

លោក កត្តា អ៊ន បាន​អំពាវនាវ​ដល់​យុវជន​មក​ចុះឈ្មោះ​ចូលរៀន​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ព្រោះថា​ការ​ចុះ​ឈ្មោះ​រៀន​គឺ​មិន​មាន​ការ​បង់​ប្រាក់​ទេ ហើយ​សាលា​ថែមទាំង​ជួយ​សម្រួល​កន្លែង​ស្នាក់នៅ​ជូន​សម្រាប់​អ្នក​គ្មាន​កន្លែង​ស្នាក់នៅ។ ចំណែក​អ្នក​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ ២៨ ម៉ឺន​រៀល ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ហើយ​ពេល​រៀន​ចប់ មាន​ការងារ​ធ្វើ ប្រាក់ចំណូល​សមរម្យ​ចិញ្ចឹម​ខ្លួនឯង និង​ជួយ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​បាន​កាន់តែ​ប្រសើរ​បន្ថែម​ទៀត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ វិនាទី មុន

មិន​ដល់​មួយខែ​ផង ភ្នំភ្លើង Ibu នៅ​ឥណ្ឌូណេស៊ី ផ្ទុះ​ជាង ១ ០០០​ដង​ហើយ

ព័ត៌មានជាតិ១២ នាទីutes មុន

តំបន់​ឆ្នេរ​ពីរកន្លែង​នៅ​ខេត្ត​កែប និង​ខេត្តព្រះសីហនុ​ នឹង​រៀបចំ​សោភ័ណភាពថ្មីទាក់ទាញ​ទេសចរ​​ជាតិ​និង​អន្តរជាតិ​មក​​​កម្សាន្ត​

ចរាចរណ៍២៥ នាទីutes មុន

បុរសម្នាក់ បើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ

កីឡា៣៩ នាទីutes មុន

Luvi ក្លាយ​ជា​កីឡាករ​ល្អ​៤​លើក​ជាប់​គ្នា​ក្នុង​ចំណោម៥ប្រកួត នៅ​តេជោលីគ​

ព័ត៌មានជាតិ៤០ នាទីutes មុន

ពលរដ្ឋក្នុងខណ្ឌដង្កោ ជាង១ពាន់នាក់ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២២ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ២០ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

សន្តិសុខសង្គម១៤ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

Sokha Hotels

ព័ត៌មានពេញនិយម