សេដ្ឋកិច្ច
ប្រធានាធិបតីឥណ្ឌូណេស៊ី៖ គ្រោះរាំងស្ងួត ធ្វើឱ្យកសិករជាង ៥០០ លាននាក់ងាយរងគ្រោះបំផុតនៅឆ្នាំ ២០៥០
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានព្រមានកាលពីថ្ងៃចន្ទថា គ្រោះរាំងស្ងួតនឹងធ្វើឱ្យកសិករជាង ៥០០ លាននាក់នៅទូទាំងពិភពលោក ដែលរួមចំណែកលើការផ្គត់ផ្គង់ស្បៀង ៨០ ភាគរយនៃតម្រូវការសកល ធ្លាក់ទៅក្នុងភាពងាយរងគ្រោះបំផុត។
ការព្រមានរបស់លោក ចូកូ ធ្វើឡើងនៅពេលលោកថ្លែងបើកវេទិកាទឹកពិភពលោកលើកទី១០ ដែលប្រារព្ធឡើងនៅកោះបាលី ក្រោមប្រធានបទ «ទឹកដើម្បីភាពរុងរឿងរួមគ្នា» និងចូលរួមដោយអ្នកតំណាងពី ១៣២ ប្រទេស និងអង្គការ រួមទាំងអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងការព្រមាននេះ លោកថ្លែងយ៉ាងដូច្នេះថា៖ «បើគ្មានទឹក គ្មានអាហារ គ្មានសន្តិភាព គ្មានជីវិត។ គ្មានទឹក គ្មានជីវិត គ្មានការលូតលាស់»។
លោក ចូកូ បានបន្ថែមថា៖ «តាមរយៈការប្រមូលផ្តុំគ្នានៅកោះបាលីថ្ងៃនេះ ឥណ្ឌូណេស៊ីសង្ឃឹមថា ពិភពលោកអាចរួមដៃគ្នានៅលើមូលដ្ឋានបន្ត ដើម្បីពង្រឹងការប្តេជ្ញាចិត្តក្នុងការសហការគ្នាយកឈ្នះលើបញ្ហាប្រឈមជាសកលទាក់ទងនឹងទឹក»។
គួរគូសបញ្ជាក់ថា វេទិកាទឹកពិភពលោកលើកទី១០ ដែលចាប់ផ្ដើមពីថ្ងៃទី ១៨ ដល់ថ្ងៃ ២៥ ឧសភា ២០២៤ ផ្តោតទៅលើប្រធានបទចំនួន៤ រួមមានការអភិរក្សទឹក អនាម័យ និងទឹកស្អាត សន្តិសុខស្បៀង និងថាមពល និងការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។
លោក ចូកូ បានគូសបញ្ជាក់ថា មានតែទឹក ១ ភាគរយនៃពិភពលោកប៉ុណ្ណោះ ដែលអាចទាញយក និងប្រើប្រាស់បាន ក្នុងគោលបំណងបរិភោគ និងអនាម័យ ពិភពលោកត្រូវតែគ្រប់គ្រងទឹកដោយឈ្លាសវៃ ព្រោះរាល់ដំណក់សុទ្ធតែមានតម្លៃ។
ចំណែកឯប្រធានក្រុមប្រឹក្សាទឹកពិភពលោក លោក Loic Fauchon ដែលថ្លែងក្នុងវេទិកាផងដែរនោះ បានលើកឡើងថា ទឹកនាំមនុស្សឱ្យបង្រួបបង្រួមគ្នា ប៉ុន្តែភពផែនដីត្រូវបានបំផ្លាញដោយមនុស្ស។ លោកបន្តយ៉ាងដូច្នេះថា៖ «យើងនៅទីនេះដោយសារតែដឹងពីសោកនាដកម្មនេះ យើងចង់ជួសជុលវា និងផ្តល់ឱ្យមនុស្សជំនាន់ក្រោយនូវក្តីសង្ឃឹម បំណងប្រាថ្នា និងភាពស្ងប់ស្ងាត់»។
គួរគូសបញ្ជាក់ថា បញ្ហាកង្វះខាតទឹកប្រើប្រាស់ ធ្លាក់ទៅក្នុងស្ថានភាពកាន់តែត្រដាបត្រដួសទៅ ដោយសារតែគ្រោះរាំងស្ងួតដែលយ៉ាប់យឺនដោយសារការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹកមិនត្រឹមត្រូវ។
យោងតាមអង្គការសហប្រជាជាតិ មនុស្ស ៤ ប៊ីលាន ដែលស្ទើរតែ ២/៣ នៃចំនួនប្រជាជនពិភពលោក ជួបប្រទះនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរយ៉ាងហោចណាស់រយៈពេល១ខែក្នុងមួយឆ្នាំ។ ប្រជាជនជាង២ប៊ីលាននាក់រស់នៅក្នុងប្រទេសដែលការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ ខណៈពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក អាចរស់នៅក្នុងតំបន់ដែលប្រឈមនឹងការខ្វះខាតទឹក ចាប់ពីដើមឆ្នាំ ២០២៥ ទៅ។ កង្វះខាតទឹកខ្លាំងធ្ងន់ធ្ងរ រំពឹងថានឹងធ្វើឱ្យមនុស្ស ៧០០ លាននាក់ផ្លាស់ទីលំនៅរបស់ខ្លួននៅឆ្នាំ ២០៣០៕
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា