Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្មលើកឡើងថា សហគមន៍កសិកម្មទំនើប ជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករ

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​នៅព្រឹកថ្ងៃទី ២១ ​ខែឧសភា ឆ្នាំ ២០២៤ បានចូលរួមប្រជុំពិភាក្សាគម្រោង ស្តីពី “GIZ-implemented regional project ASEAN-AgriTrade Phase II” នៅទីស្តីការក្រសួងកសិកម្ម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ប្រាប់តំណាងអង្គការ GIZ អំពីគោលនយោបាយ​អាទិភាពក្នុងវិស័យកសិកម្ម ដែលផ្តោតលើសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា យុទ្ធសាស្ត្រ និងផែនការសកម្មភាព គឺមានសារសំខាន់ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើងនូវផលិតភាពសេដ្ឋកិច្ចរបស់កសិករ ធ្វើយ៉ាងណាឱ្យប្រជាកសិករទទួល​បាន​តម្លៃ​បន្ថែមខ្ពស់ កាត់បន្ថយថ្លៃដើមផលិត តាមរយៈការជំរុញការចងក្រង​សហគមន៍​កសិកម្មទំនើប។

សហគមន៍កសិកម្មទំនើប គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយរបស់ក្រសួង ដែលដាក់​ចេញក្នុងគោលដៅជួយ​ដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ ដូចជា ដើមទុន បច្ចេកទេស ទីផ្សារជាដើម ជាពិសេសការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប និងការធានារ៉ាប់​រងផលិតកម្មផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ចំពោះការងារបច្ចេកទេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្រុមអ្នកស្រាវជ្រាវ ព្រមទាំងមន្ត្រីផ្សព្វផ្សាយកសិកម្មនៅតាមមូលដ្ឋាន ដើម្បីជួយ​គាំទ្រដល់កសិករ បើទោះបីជាពួកគាត់មិនមែនជាសមាជិកនៃ​សហគមន៍កសិកម្មទំនើបក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម