ព័ត៌មានអន្ដរជាតិ
ជំនួយជាង ៥០០តោន ដឹកតាមផែបណ្ដែតទឹកអាមេរិក ចូលទៅកាន់តំបន់ហ្គាហ្សា
ទីបញ្ជាការកណ្ដាលអាមេរិក បានប្រកាសនៅថ្ងៃទី២១ ខែឧសភានេះថា ជំនួយមនុស្សធម៌ច្រើនជាង ៥៦៩តោន ត្រូវបានបញ្ជូនតាមរយៈផែ និងផ្លូវបណ្ដែតទឹកចូលក្នុងតំបន់ហ្គាហ្សា ប៉ុន្តែជំនួយទាំងនោះមានខ្លះមិនអាចយកចូលដល់ឃ្លាំងស្តុកទុកបាននោះឡើយ។

ការដឹកជញ្ជូនជំនួយតាមរយៈផែបណ្ដែតទឹកអាមេរិក ធ្វើឡើងតាំងតែពីថ្ងៃទី១៧មកម៉្លេះ ដើម្បីផ្គត់ផ្គង់បន្ថែមទៀតចូលទៅក្នុងតំបន់ឆ្នេរសមុទ្រដែលត្រូវបានឡោមព័ទ្ធ ខណៈដែលផ្លូវគោកសម្រាប់ដឹកជំនួយមនុស្សធម៌ចំនួន ២ ដែលស្ថិតនៅតំបន់ Kerem Shalom និងក្រុង Rafah ត្រូវបានបិទ។
អង្គការសហប្រជាជាតិ បាននិយាយថា ជំនួយជាអាហារចំនួន ១០រថយន្ត ត្រូវបានបញ្ជូនពីទីតាំងផែបណ្ដែតទឹក ហើយបានដឹកចូលក្នុងឃ្លាំងស្តុកទុករបស់ UN បានជោគជ័យ ដែលមានទីតាំងស្ថិតនៅទីក្រុង Deir El Balah នៃតំបន់ហ្គាហ្សា។ ប៉ុន្តែនៅថ្ងៃទី១៨ មានតែរថយន្តជំនួយ៥គ្រឿងប៉ុណ្ណោះ ដែលអាចដឹកចូលឃ្លាំង ក្រោយពី១១គ្រឿងផ្សេងទៀតត្រូវបានកាក់ទុកជាប់ដោយក្រុមប៉ាឡេស្ទីន។ ដោយឡែក នៅថ្ងៃទី១៩ និងថ្ងៃទី២០ UN នៅហ្គាហ្សា មិនទទួលបានជំនួយទាល់តែសោះ។

សូមរំឭកថា យោធាអាមេរិក បានចាប់ផ្ដើមដំឡើងផ្លូវ និងផែបណ្ដែតទឹក កាលពីយប់ថ្ងៃទី១៥ ខែឧសភា ក្នុងគោលបំណងដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅឲ្យប្រជាពលរដ្ឋរស់នៅតំបន់ហ្គាហ្សា។ ការដំឡើងនេះ ចំំណាយពេល ៤៨ម៉ោង ដែលសង់ចេញពីកំពង់ផែ Ashdod របស់អ៊ីស្រាអែល មានចម្ងាយប្រមាណ ២៤គីឡូម៉ែត្រពីភាគខាងជើងតំបន់ហ្គាហ្សា។ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា ក្នុងជំហានដំបូង ផ្លូវទឹកថ្មីនេះ នឹងអនុញ្ញាតឲ្យមានឡានដឹកជំនួយប្រហែល ៩០គ្រឿងក្នុង១ថ្ងៃ ហើយតួលេខនេះ នឹងកើនដល់ប្រមាណ ១៥០គ្រឿងក្នុង១ថ្ងៃ នៅពេលផែ និងផ្លូវបណ្ដែតទឹកត្រូវបានដំឡើងរួចរាល់ជាស្ថាពរ។ មន្ត្រីមន្ទីរបញ្ចកោណ បានប៉ាន់ស្មានថា ការសង់ផែ និងផ្លូវបណ្ដែតទឹក ក្នុងគោលបំណងដឹកអាហារ និងជំនួយផ្សេងៗទៅហ្គាហ្សា នឹងចំណាយអស់ថវិកាប្រហែល ៣២០លានដុល្លារ៕
ដោយ៖ ឈាង
អានបន្ថែម៖ អាមេរិក ដំឡើងផែបណ្ដែតទឹក ដឹកជំនួយចូលតំបន់ហ្គាហ្សា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?