Connect with us

ព័ត៌មានជាតិ

សិក្ខាកាម​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយរៀង ទទួលបាន​ការងារ​ធ្វើ និង​កំពុង​ហាត់​ការ ១០០%

បានផុស

នៅ

ភ្នំពេញ​ ៖ លោក មុត ចិន្តា នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយរៀង បាន​អះអាងថា ក្រោយ​ធ្វើតេស្ត​វាយតម្លៃ​សមត្ថភាព​បញ្ចប់​វគ្គ​១(C1) ១០០% នៃ​សិក្ខាកាម​ចំនួន ១២២​នាក់ សុទ្ធ​តែមាន​ការងារ​ធ្វើ និង​មួយចំនួន​កំពុង​ហាត់​ការ​នៅ​តាម​ក្រុមហ៊ុន និង​សហគ្រាស​នានា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មុត ចិន្តា គូស​បញ្ជាក់​ថា “​ក្នុងចំណោម​សិក្ខាកាម​ទាំង ១២២​នាក់ ដែល​បានធ្វើ​តេស្ត​វាយ​សមត្ថភាព​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​មាន​សិស្ស​ចំនួន ៨៩​នាក់ មានការ​ងារ​ធ្វើ និង​ចំនួន ៣៣​នាក់ កំពុង​ហាត់​ការ​នៅតាម​ក្រុមហ៊ុន​នានា​ដែល​នឹងមាន​ការងារ​ធ្វើ​នៅ​ថ្ងៃ​ខាងមុខ​ដែរ​”​។

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយរៀង​ដដែល​បាន​លម្អិត​ថា សិក្ខាកាម​ដែល​ទទួលបាន​ការងារ​ធ្វើ​នោះ​សិក្សា​ជំនាញ​ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ជំនាញការ​ថែទាំ និង​ជួសជុល​រថយន្ត និង​ជំនាញ​សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន​ដែលជា​មធ្យម​សិក្ខាកាម​ទទួលបាន​ប្រាក់​ឈ្នួល​ដំបូង​ជា​មធ្យម​ប្រមាណ​យ៉ាងតិច ២០៤​ដុល្លារ​ក្នុង​មួយខែ ខណៈដែល​អ្នក​កំពុង​ហាត់​ការ​ក៏​ទទួលបាន​ជាង​១០០​ដុល្លារ​ដែរ​ក្នុង​មួយខែ​។

លោក​បញ្ជាក់​ទៀត​ថា «​ពួកគាត់​ដែលមាន​ការងារ​ធ្វើ​ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​២០៤​ដុល្លារ​ក្នុង​មួយខែ បូក​នឹង​ប្រាក់​បន្ទាប់បន្សំ​ផ្សេងៗ​ទៀត អាច​ច្រើនជាង​នេះ​»​។

សូម​រំលឹក​ថា វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយរៀង បានធ្វើ​តេស្ត​វាយតម្លៃ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៤​ដោយមាន​សិក្ខាកាម​ចំនួន​សរុប​១២២​នាក់ ទៅលើ​មុខជំនាញ​ចំនួន​៣ រួមមាន ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ការថែទាំ និង​ជួសជុល​រថយន្ត និង​សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន​បន្ទាប់ពី​បើក​បវេសនកាល​កាលពី​អំឡុង​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម