Connect with us

ព័ត៌មានជាតិ

រន្ទះបាញ់ផ្ដាច់ជីវិតមនុស្សម្នាក់ និងគោមួយក្បាល នៅបាត់ដំបង

បានផុស

នៅ

ភ្លៀងពីរមេនៅជាប់ខ្សែបន្ទាត់ព្រំដែនថៃ ខេត្តបាត់ដំបង ត្រូវបានរន្ទះបាញ់សម្លាប់ប្រជាពលរដ្ឋម្នាក់ និងសត្វគោមួយក្បាល កាលពីថ្ងៃទី ២០-២១ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាហេតុការណ៍នៃគ្រោះធម្មជាតិនេះ គឺបានកើតឡើងលើពីរករណីផ្សេងគ្នា ដោយលើកទីមួយគឺនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៣និង៣០នាទី មានភ្លៀង១ មេធំនៅចំណុចភូមិថ្លុកសង្កែ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង គឺមានភ្លៀងធ្លាក់១មេយ៉ាងធំ បណ្តាលឲ្យមាន ផ្គររន្ទះ បាញ់ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ វ៉ែន ភារ៉ា ភេទ ប្រុសអាយុ ៤៣ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ បណ្តាលឲ្យស្លាប់ភ្លាមៗខណៈដែលជនរងគ្រោះដើរទៅមើលចម្ការនៅក្រោយផ្ទះ ពេលដែលមេឃកំពុងធ្លាក់ភ្លៀង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនិងធ្វើឲ្យកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យសាកសពភ្លាមៗផងដែរ។

លុះនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤វេលាម៉ោង ១៣ និង ០០នាទី ស្ថិតនៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ក៏មានភ្លៀងធ្លាក់មួយមេធំ លាយឡំផ្គរន្ទះបានបណ្ដាលឲ្យរន្ទះបាញ់ចំសត្វគោងាប់អស់ចំនួន ១ក្បាល ដែលម្ចាស់គោ ឈ្មោះ សាំង សាន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ មុខរបរ កសិករ ។ ម្ចាស់គោបានប្រាប់ថា មកពីគាត់ចងគោហាលវាលមិនបានដេញចូលក្រោលផ្ទះ ទើបត្រូវរន្ទះបាញ់ងាប់បែបនេះ ព្រោះគាត់មិននឹកស្មានថាការចងគោហាលវាលក្រោមដំណក់ទឹកភ្លៀងបែបនេះត្រូវរន្ទះបាញ់ងាប់ទាល់តែសោះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២១ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៨ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម