Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ អះអាងថា សាលដីកាកាត់ទោសមេដឹកនាំខ្មែរក្រហម បានជួយលើកទឹកចិត្តឱ្យសម្តេចដកខ្លួនចេញពីអំណាច

បានផុស

នៅ

ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងនៅព្រឹកថ្ងៃពុធនេះថា សាលដីកាកាត់ទោសមេដឹកនាំខ្មែរក្រហមរបស់សាលាក្តីខ្មែរក្រហម បានលើកទឹកចិត្តដល់សម្តេចក្នុងការដកខ្លួនចេញពីអំណាចនាយករដ្ឋមន្រ្តី។ សម្រាប់សម្តេចតេជោ នៅពេលរបបខ្មែរក្រហមរលាយរលត់អស់ ហើយមេដឹកនាំកំពូលៗត្រូវបានកាត់ទៅតាមផ្លូវច្បាប់រួចរាល់អស់ គឺសម្តេចអស់តួនាទី អស់ភារកិច្ច និយាយឱ្យខ្លី បានបញ្ចប់បេសកកម្មហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា៖«សាលដីកានេះដែលនាំមកនូវយុត្តិធម៌ វាក៏បានជួយលើកទឹកចិត្តឱ្យខ្ញុំដកខ្លួនចេញពីអំណាចនាយករដ្ឋមន្រ្តី ព្រោះខ្ញុំបានដើរដល់គោលដៅរបស់ខ្ញុំហើយ គឺផ្តួលរំលំ ប៉ុល​ ពត ទប់ស្កាត់ប៉ុល ពត រំលាយអង្គការចាត់តាំងប៉ុល ពត នាំមកនូវសន្តិភាព ហើយចុងក្រោយ គឺសាលក្រមដែលបានចេញផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជា»។

ចេញដឹកនាំចលនាតស៊ូដើម្បីសន្តិភាពប្រទេសជាតិតាំងពីអាយុ២៥ឆ្នាំ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា រំលឹកឱ្យដឹងថា សម្តេច បានរងនូវឈឺចាប់ រងនូវការប្រមាថនៅពេលដែលសម្តេចធ្វើជារដ្ឋមន្រ្តីការបរទេស ហើយនៅពេលធ្វើជានាយករដ្ឋមន្រ្តី សម្តេច ក៏រងនូវការប្រមាថ ហើយរងនូវការដាក់ទណ្ឌកម្មថែមទៀត។ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រោយពីសាលាក្តីខ្មែរក្រហមបានចេញសាលដីកាកាត់ទោសមេដឹកនាំកំពូលៗរបស់ខ្មែរក្រហម សម្តេចតេជោ បានគូសបញ្ជាក់ថា អ្វីដែលគោលដៅរបស់សម្តេច គឺបានសម្តេចហើយ។

បើទោះបីគោលដៅបានសម្រេចហើយក៏ដោយ ក៏សម្តេចតេជោ ហ៊ុន​ សែន ចង់ឱ្យមានច្បាប់មួយដើម្បីដាក់ទោសទណ្ឌលើអ្នកណាដែលនិយាយថា កម្ពុជា មិនមានរបបប្រល័យពូជសាសន៍។ សម្តេចតេជោ បានស្នើដល់ក្រុមអ្នកច្បាប់របស់រាជរដ្ឋាភិបាលគិតពិចារណាក្នុងការរៀបចំបង្កើតច្បាប់នេះ ម្យ៉ាង ដើម្បីការពារការផ្តល់ភាពយុត្តិធម៌ដល់ប្រជាជនកម្ពុជា ហើយម្យ៉ាងទៀត ដើម្បីកុំឱ្យអ្នកនយោបាយទាំងឡាយយកបញ្ហាប្រល័យពូជសាសន៍នេះ ទៅធ្វើល្បែងនយោបាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៥ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៥ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម