Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ផ្តាំទៅប្រទេសមហាអំណាចថា កម្ពុជាសុំតែសុខទេ កុំដាក់សម្ពាធមកកម្ពុជាទៀតអី

បានផុស

នៅ

ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងចំអកទៅកាន់ប្រទេសមហាអំណាចមួយចំនួន ដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ប៉ុន្តែគាំទ្រការធ្វើរដ្ឋប្រហារ ហើយ​គាប​សង្កត់មកលើប្រទសតូចតាច តួយ៉ាងដាក់សម្ពាធមកលើកម្ពុជាជាដើម។

នាពិធីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » នៅថ្ងៃទី​២២​​​ ខែឧសភានេះ សម្តេចតេជោ ថ្លែងថាប្រទេសធំៗមួយចំនួនអាងតែខ្លួនមានអំណាចធ្វើបាបប្រទេសតូចតាច និងតែងតែអនុវត្តស្តង់ដាច្រើន និងមិនស្មើភាព។ សម្តេចថ្លែងថា៖«តាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារយោធា តាំងខ្លួនជាអ្នកគោរពសិទ្ធិម​នុស្ស ប៉ុន្តែគាំទ្រ ប៉ុល ពត នៅអង្គការ​សហប្រជាជាតិ»។ សូមកុំធ្វើកំហុសទី៣មកលើយើង។ យើងអត់ត្រូវការទេ យើងសុំតែសុខទេ ម្តងចោទយើងទៅនេះ ទាញយើងទៅនោះ ​លើពិភពលោកគ្មានទេស្តង់ដាមួយនោះមានតែស្តង់ដា ២ ឬស្តង់ដា ៣»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងន័យនេះ ទោះបីសម្តេចមិនបានលើកឈ្មោះប្រទេសនោះ ប៉ុន្តែសំដៅដល់សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនដែលតែងតែចោទមកលើរដ្ឋាភិបាលកម្ពុជាមានទំនោលទៅចិន និងចោទថាកម្ពុជា​កសាងមូលដ្ឋាន​សម្រាប់កងទ័ពចិនថែមទៀតផង។  សម្តេចគូសបញ្ជាក់ថា៖«លើការជាក់ស្តែងក្នុងតំបន់របស់យើង អ្នកណាប្រឆាំងចិន នោះគឺមិត្តរបស់អ្នកដទៃ…អ្នកណារកស៊ីច្រើនជាមួយចិន ស្និទ្ធជាមួយចិន គឺមានរឿងហើយ ប៉ុន្តែប្រទេសរបស់គេនោះក៏ទាក់ទងជាមួយចិន។  ប្រទេសខ្លះទៀត​គេគិតណាស់​អំពីប្រជាធិបតេយ្យ សេរីពហុបក្ស ក៏ប៉ុន្តែទាក់ទងទងជាមួយប្រទេសដែលមានបក្សតែមួយ ហើយធ្វើជា​ដៃគូ​យុទ្ធសាស្រ្តទៀត»។

គួរជម្រាបថា អាមេរិកដែលជាប្រទេសកាន់របបប្រជាធិបតេយ្យដ៏មានវ័យចំណាស់មួយនៅលើពិភពលោក និងវៀតណាមដែលជា​ប្រទេសកាន់របបបក្ស​កម្មុយ​នីស្ត បានឯកភាព ទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កាលពីខែកញ្ញា ឆ្នាំ២០២៣ ។
ក្នុងន័យនេះ សម្តេចដាក់ជាសំណួរថា តើនេះជាការអនុវត្តស្តង់ដាមួយ ឬស្តង់ដាច្រើន។ សម្តេចថ្លែងបែបរិះគន់ថា៖«ពិបាកណាស់នៅលើពិភពលោក អាធំចេះតែបង្ក្រាបអាចតូច ចឹងបង្កើត​ទម្លាប់នៅក្នុងប្រទេសមួយៗ បក្សធំបង្ក្រាបបក្សតូចទៀត បើចឹងវាទាស់ខុសអី។ ឥឡូវយើងគិតមើល ប្រទេសធំមិនដែលឱ្យអាតូចសង្កត់ទេ តែងធ្វើបាបប្រទេសតូច ។ តើប្រទេសធំ ឈប់ធ្វើបាប​ប្រទេសតូចបានឬអត់ បើឈប់បានហើយ ចាំមកប្រដៅថា បក្សធំឯងឈប់ធ្វើបាបបក្សតូច»។

ជុំវិញបញ្ហានេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត គិន ភា បានថ្លែងថា ពាក់ព័ន្ធអំពើប្រល័យពូជសាសន៍នៅកម្ពុជាគឺជាសោកនាដកម្មមួយដែលឈឺចាប់ ហើយក៏​ជាការចងចាំដ៏អាក្រក់មួយសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ លោកថ្លែងប្រាប់កម្ពុជាថ្មីថា៖«យើងដឹងហើយថាតើអ្នកណានៅពីក្រោយដែលនាំឱ្យមានអំពើប្រល័យពូជសាសន៍នៅកម្ពុជា ពិតហើយមានការពាក់ព័ន្ធពីមហាអំណាច ដែលឬសគុលធំបំផុតទី១គឺ ការធ្វើរដ្ឋ​ប្រហាររបស់ លន់ នល់ ដែលជាការបើកផ្លូវឱ្យខ្មែរក្រហមចូលមកគ្រប់គ្រងប្រទេសកម្ពុជា ហើយអនុវត្តនូវ និយោបាយប្រល័យពូជសាសន៍។ ហើយអ្នកនៅពីក្រោយរបបសាធារណរដ្ឋខ្មែរ ឬជួយគាំទ្ររបបនេះ ពិតហើយមានការរួមចំណែកពីសហរដ្ឋអាមេរិកផងដែរ ដែលជាអ្នកគាំទ្រ លន់ នល់ »។

លោកបន្ថែមថា សម្រាប់លោកមិនចោទប្រកាន់បែបណាទេ ប៉ុន្តែសហរដ្ឋអាមេរិក​ហាក់បីដូចជាខ្ន​ងបង្អែក​មួយ​សម្រាប់របបសាធារណរដ្ឋខ្មែរ ដែលជំរុញឱ្យកម្ពុជាធ្លាក់ចូលសង្គ្រាមស៊ីវិល ធ្លាក់ចូលទៅ​ក្នុងរបបប្រល័យពូជសាសន៍។
លោកបណ្ឌិតថ្លែងទៀតថា៖« ប៉ុន្តែធ្ងន់ធ្ងរជាងនេះ ក្រោយពេលដែលយើងបានផ្តួលរំលំរបបប្រល័យពូជសាសន៍មក ក្រុមកម្ពុជាប្រជាធិបតេយ្យ​នៅតែត្រូវ​បាន​ទទួល​ការគាំទ្រពីសហគមន៍អន្តរជាតិមួយចំនួន ដោយសារតែបរិបទនាពេលនោះ អាសនៈរបស់​កម្ពុជានៅអង្គការសហប្រជាជាតិ នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហម» ។
​លោកបន្ថែមទៀតថា៖«គឺមិនបានឱ្យមករដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលមាន​ប្រជាពលរដ្ឋក្រោម​ការគ្រប់​គ្រងរបស់ខ្លួនជិត ៩០ភាគរយ ដែលនេះជារឿងអយុត្តិធម៌មួយ​ក្រោយ​របបប្រល័យពូជសាសន៍ ហើយបន្តមកកម្ពុជារស់នៅក្នុងភាពឯកោក្រោមការហ៊ុំព័ទ្ធខាងផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយយើងត្រូវតស៊ូលំបាកច្រើន»។

បន្ថែមពីនេះ ក្រោយពេលដែលកម្ពុជាបានរកឃើញនូវការផ្សះផ្សាជាតិសុខសន្តិភាព ប្រទេសមួយ​ចំនួនដែលពីមុនធ្លាប់គាំទ្រខ្មែរក្រហម គឺជំរុញឱ្យមានការបង្កើតតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដែលប្រើពេលវេលាចរចារាប់ឆ្នាំ ទម្រាំចេញតុលាការកូនកាត់​មួយដើម្បីកាត់ទោស​មេដឹកនាំជាន់ខ្ពស់​បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា៖« អ៊ីចឹងទេ! កម្ពុជាដែលធ្លាប់រងសោកនាដកម្មដោយអំពើប្រល័យពូជសាសន៍ ធ្លាប់រងសោកនាដកម្មដោយការហ៊ុំព័ទ្ធផ្នែកសេដ្ឋកិច្ច និងនយោបាយ  គឺកម្ពុជាប្រាថ្នារស់ក្នុងសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ ​និងបូរណភាពទឹកដី របស់ខ្លួន។ ហើយកម្ពុជាជារដ្ឋតូចនេះ​ខិតខំប្រឹងប្រែង​បំពេញ​តួនា​ទីរបស់ខ្លួនក្នុងនាមជាសមាជិកនៃសហគមន៍អន្តរជាតិ បំពេញកាតព្វកិច្ចដែលខ្លួនគួរបំពេញ ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់និងពិភពលោក»៕

អត្តបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៣ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍២០ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម