Connect with us

ជីវិតកម្សាន្ដ

ស្រលាញ់គ្នាជាង៣ឆ្នាំ! ចុងក្រោយចំណងស្នេហ៍ភេទដូចគ្នារបស់ អេននី ហ្សាម ត្រូវបានបញ្ចប់

បានផុស

នៅ

តាមការគត់សម្គាល់រហូតមកទល់ពេលនេះទំនាក់ទំនងរវាង អេននី ហ្សាម នឹងនារីជាដៃគូគឺមានរយ:ពេលប្រមាណជាង៣ឆ្នាំទៅហើយ ខណ:ដែលសម្ព័ន្ធភាពនេះកន្លងមកតែងមានផ្អែមល្ហែមហើយស្អិតល្មួតជាមួយគ្នាគួរឲ្យច្រណែន។ ប៉ុន្តែថ្មីៗនេះ អេននី ហ្សាម បានប្រកាសយ៉ាងភ្ញាក់ផ្អើកជុំវិញរឿងបែកផ្លូវជាមួយសង្សាភេទដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតមហាជនកន្លងបានដឹងហើយចំពោះរឿងរ៉ាវនៃសម្ព័ន្ធភាពស្នេហារស្រលាញ់ស្រីភេទដូចគ្នារបស់តារាស្រី អេននី ហ្សាម និង នារីស្រស់ស្អាត់ម្នាក់ទៀតបង្កការចាប់អារម្មណ៍ដល់អ្នកគាំទ្រ និងមហាជនផងដែរក្រោយសាមីខ្លួនអ្នកទាំងពីរបានម្លាយរឿងបង្កាត់ភ្លើងស្នេហ៍ភេទដូចគ្នាបង្ហាញជាសាធារណៈ។

ទោះបីយ៉ាងណាបន្ទាប់ពីស្នាមញញឹម និងភាពផ្អែមល្ហែមជាមួយគ្នាជាង៣ឆ្មាំមកនោះស្រាប់តែស្រីស្អាត អេននី ហ្សាម ប្រកាសដំណឹងដើរដល់ផ្លូវទាល់(បែក គ្នា)។ អតីតតារាចម្រៀង អេននី ហ្សាម បានរៀបរាប់ថា”ខ្ញុំមិនល្អគ្រប់គ្រាន់ខ្ញុំស្រលាញ់ពេកហួងហែងពេក ប្រច័ណ្ឌពេក ខ្លាចបាត់បង់ពេក ទោះខំហាម ទោះខំឈ្លោះទោះខំយ៉ាងណាក៏នៅតែបែបនឹងគ្មានន័យ”។ អេននី ហ្សាម បន្តទៀតថាចុងក្រោយពួកយើងត្រូវដើរត្រូវរៀងខ្លួន ចុងក្រោយនៅតែគេជ្រើសជំរើសល្អជាងយើងចុងក្រោយអ្នកផ្សេងនៅតែសំខាន់ជាងយើងចុង ក្រោយគេជ្រើសយកសេរីភាព ចុងក្រោយពួកយើងក៏បែកគ្នាចុងក្រោយ៣ឆ្នាំជាងសល់តែអនុស្សាវរីយ៍លាហើយ……។

នាងបានលើកឡើងបន្ថែមដែរថា ខ្ញុំអស់សម្ថភាពហើយបញ្ចប់ត្រឹងនឹងចុះហើយក៏គ្មានអ្នកណាចង់បែកពីមនុស្សដែលខ្លួនឯងស្រលាញ់បំផុតទេតែគ្រប់យ៉ាងយើងតែម្ខាង។ សុំទោសមិនអាចស្រោចស្រង់បានយំឆ្អែតហើយ ទឹកភ្នែកហូររាល់ពេលបើកភ្នែកហូរៗ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២២ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤២ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម