Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ថាមានព័ស្តុតាងដែល ចិន ផ្ដល់ជំនួយច្រើនសន្ធឹកសន្ធាប់ឲ្យ រុស្ស៊ី

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Grant Shapps បានចោទប្រកាន់ប្រទេសចិនថាបានផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ដល់រុស្ស៊ីប្រើក្នុងសង្គ្រាមលុកលុយលើអ៊ុយក្រែន ដោយមានព័ស្តុតាងពីទិន្នន័យស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក និងអង់គ្លេស ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២២ ខែឧសភា​កន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Grant Shapps បានអះអាងថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក និងអង់គ្លេសមានព័ស្តុតាងថា ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានបញ្ជូនចេញពីប្រទេសចិនទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែលោកមិនបានផ្តល់ពត៌មានលម្អិតដើម្បីគាំទ្រការអះអាងនេះនោះទេ ។

ឆ្លើយតបនឹង​ការ​ចោទ​ប្រកាន់នេះ ចិន​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ ដោយស្ថានទូត​ចិន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​អះអាងថា ចិនមិន​បាន​ផ្តល់​អាវុធ​ ​មិន​មែន​ជា​អ្នក​ផលិត និងមិនជាប់​ពាក់ព័ន្ធ​នឹង​វិបត្តិនៅ​អ៊ុយក្រែននោះ​ទេ ខណៈស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ឡុងដ៍មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយនោះ​ទេ ។

មួយវិញទៀតបើយោងតាមបទសម្ភាសន៍ជាមួយ BBC ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីខែមុន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blenken បាននិយាយថា ចិនជាប្រទេសដែលរួមចំណែកសំខាន់ក្នុងការការពារជាតិ និងមូលដ្ឋានឧស្សាហកម្មរុស្ស៊ី ។

ក្នុងនោះទីក្រុងមូស្គូទទួលបាន ៩០ ភាគរយនៃមីក្រូអេឡិចត្រូនិចមកពីប្រទេសចិន ហើយគិតត្រឹមឆ្នាំ ២០២៣ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ី ហើយរុស្ស៊ីក៏គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៦ របស់ចិនផងដែរ ៕

អត្ថនទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម