Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ថា វិស័យសុខាភិបាល ជាវិស័យនាំមុខដែលរដ្ឋបានចំណាយលើការវិនិយោគច្រើនជាងគេ

បានផុស

នៅ

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិស័យសុខាភិបាល គឺជាវិស័យនាំមុខដែលរាជរដ្ឋាភិបាលបានចំណាយលើការវិនិយោគច្រើនជាងគេ ដែលជាក់ស្ដែងក្នុងឆ្នាំ២០២៣ រដ្ឋបានបង្កើនថវិកាប្រមាណ ៥៧៣លានដុល្លារក្នុងការវិនិយោគទៅលើសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា៖ «វិស័យសុខាភិបាលស្ថិតនៅក្នុងវិស័យនាំមុខនៃការចំណាយវិនិយោគរបស់យើង នៅឆ្នាំ២០២៣ យើងកើនដល់ប្រមាណជា ២៣០០ប៊ីលានរៀល ស្មើនឹង ៥៧៣លានដុល្លារ ក្នុងការវិនិយោគទៅលើសុខាភិបាល»

អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការចំណាយរបស់រដ្ឋលើវិស័យសុខាភិបាលយ៉ាងច្រើននេះ គឺផ្ដោតទៅលើការពង្រឹង និងធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសុខាភិបាល ទំនើបកម្មឧបករណ៍បរិក្ខារ លើកកម្ពស់គុណភាពថ្នាំ បង្កើនសមិទ្ធផលនៅតាមមូលដ្ឋាន ពង្រឹងក្រមប្រតិបត្តិ ពង្រឹងការកសាងធនធានមនុស្ស និងជំរុញបន្ថែមទៅមូលដ្ឋាន និងលើកទឹកចិត្ត និងផ្ដល់សិទ្ធិឱ្យវិស័យឯកជនក្នុង និងក្រៅប្រទេសចូលរួម។

សម្ដេចធិបតី ថា កិច្ចការទាំងអស់នេះ គឺសំខាន់នៅក្នុងការលើកកម្ពស់ដល់វិស័យសុខាភិបាល ហើយនេះគ្រាន់ជាផ្នែកមួយនៃការវិនិយោគ ក៏ប៉ុន្តែមានការវិនិយោគពាក់ព័ន្ធនឹងការចំណាយលើការគាំពារសង្គមផ្សេងៗទៀត។ សម្ដេចធិបតី ក៏បានអរគុណដល់ដៃគូជាអង្គការ និងប្រទេសជាដៃគូ ដែលបានជួយនៅក្នុងការអភិវឌ្ឍនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជាជាបន្តបន្ទាប់មកនេះ។

សម្ដេចធិបតី បញ្ជាក់ថា រាល់ពេលដែលសម្ដេចទទួលជួបជាមួយភ្ញៀវបរទេស សម្ដេចតែងតែពិភាក្សាលើការជំរុញដល់វិស័យសុខាភិបាល មិនដែលចោលវិស័យសុខាភិបាលឡើយ ពិសេសការពង្រឹងវិស័យសុខាភិបាល ពង្រឹងគុណភាពសុខាភិបាលនៅតាមមូលដ្ឋាន ដែលនេះស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ១ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម