សេដ្ឋកិច្ច
អង្ករល្អប្រណិតនិង អង្ករសរីរាង្គកម្ពុជាកំពុងទទួលបានការពេញនិយម និងពង្រីកចំណែកទីផ្សារនៅអឺរ៉ុប និងសហរដ្ឋអាមេរិក
ភ្នំពេញ៖ អង្ករល្អប្រណិត និង អង្ករសរីរាង្គរបស់ប្រទេសកម្ពុជាកំពុងទទួលបានការទទួលស្គាលើនូវគុណភាពនិងពេញនិយមនៅទីផ្សារអឺរ៉ុប អូស្ត្រាលី អាមេរិក ខណៈដែលក្រុមហ៊ុននាំចេញកំពុងបង្កើនទំហំនៃការនាចេញដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការ។
លោក សុង សារ៉ន ប្រធានក្រមហ៊ុន Amru Rice (Cambodia) Co.ltd បានថ្លែងថា នាពេលបច្ចុប្បន្នការនាំចេញប្រភេទអង្ករល្អប្រណិត និង អង្ករសរីរាង្គរបស់ក្រុមហ៊ុនលោកទទួលបានការចាប់អារម្មណ៍និងទទួលស្គាល់លើគុណភាពពីសំណាក់អតិថិជននៅប៉ែកអឺរ៉ុប អាមេរិក និងអូស្រ្តាលីកាន់តែច្រើនឡើងៗ។
លោកបានថ្លែងថា៖«ចាប់តាំងពីយើងបានពង្រីកការនាំចេញនូវប្រភេទអង្ករល្អប្រណិត និង អង្ករសរីរាង្គនេះទៅកាន់បណ្តាប្រទេសនានានៅប្រទេសក្នុងសហគមន៍អឺរុប (EU) អាមេរិក អូស្ត្រាលី និងប្រទេសផ្សេងៗទៀត គឺប្រជាពលរដ្ឋនៅប្រទេសទាំងនោះចាប់ផ្តើមទទួលស្គាល់នូវគុណភាពអង្ករប្រណិតរបស់យើងកាន់តែច្រើនឡើង។ បច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងមមាញឹកក្នុងជំរុញការនាំចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះផងដែរ»។
លោកបានមានប្រសាសន៍ថា៖«ដោយសារតែក្រុមហ៊ុន Amru Rice (Cambodia) មានវិញ្ញាបនបត្រទទួលស្គាល់គុណភាពពីចក្រភពអង់គ្លេស ( British Retail Consortium Global Standard_ BRCGS) មួយចំនួនធំនៅសហគមន៍អឺរ៉ុប ដូច្នេះយើងអាចភ្ជាប់ស្លាកសញ្ញា( Label) ជូនបណ្តាអ្នកបញ្ជាទិញរបស់យើងនៅសហគមន៍អឺរ៉ុបដូច្នេះយើងអាចដាក់លក់តាមផ្សារទំនើបនៅសហគមន៍អឺរ៉ុប។ យើងមាន៣០ម៉ាក (brands) ដែលយើងកំពុងតែវេចខ្ចប់ជូនអតិថិជនរបស់យើងនៅតាមបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប»។
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា អង្ករខ្មែរ ក្នុងម៉ាកយីហោផ្ទាល់របស់ Amru Rice បានដើរដល់ចំនុចទទួលស្គាល់លក់ដាច់ជាប់លំដាប់ក្នុងផ្សារទំនើបនៅ Finland។
«ក្រុមហ៊ុនអេមរុរាយស៍កម្ពុជា Amru Rice (Cambodia) Co.ltd នាំចេញអង្ករល្អប្រណិត និង អង្ករសិរីរាង្គ ទៅជាង ៤០ ប្រទេសនៅកាន់ពិភពលោក ជាពិសេស ប្រទេសក្នុងសហគមន៍អឺរុប (EU) ចិន អូស្រ្តាលី សហរដ្ឋអាមេរិច និង ទីផ្សេងៗទៀត» ។ នេះបើយោងតាម CRF។
ក្រុមហ៊ុន មានផែនការនាំចេញសរុប ៤៥,០០០តោន ក្នុង ឆ្នាំ ២០២៤ នេះ ដែរ៣០% ជាអង្ករអង្ករសរីរាង្គ និង ៧០% ជាអង្ករល្អប្រណិត។
បើតាមCRFបង្ហាញថាមករា-មេសា ២០២៤ ក្រុមហ៊ុននាំចេញជាង ១៥,០០០ តោន កំណើនជាង ៥០% ធៀបរយះពេលដូចគ្នា នៃ ឆ្នាំ ២០២៣ ។
ក្នុងឆ្នាំ២០២៣កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិសរុប ៦៥៦ ៣២៣តោន កើនឡើង៣ភាគរយបើធៀបនឹងឆ្នាំ២០២២ ចំណែកទឹកប្រាក់ប្រមូលបានមានចំនួន ៤៦៦លានដុល្លារ កើនឡើង ១៣ភាគរយ។ អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់គោលដៅចំនួន ៦១ប្រទេស/ដែនដី តាមរយៈក្រុមហ៊ុននាំចេញចំនួន ៦៣។
ផ្អែកតាម CRFការនាំចេញអង្ករទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង មានបរិមាណ ២១២ ៧៥៦តោន គិតជាប្រាក់១៣៨លានដុល្លារ,ប្រទេសនៅទ្វីបអឺរ៉ុប(២៦ប្រទេស)ចំនួន ២៦៤ ៦៨៣តោន ស្មើនឹង ១៩១លានដុល្លារ, ប្រទេសសមាជិកអាស៊ាន(៧ ប្រទេស) ៩៣ ៣៧៦តោន ស្មើនឹង ៦២លានដុល្លារ និងទៅគោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា(២៦ ប្រទេស)បានចំនួន ៨៥៥០៨តោន ស្មើទឹកប្រាក់ ៧៦លានដុល្លារ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ