Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំលើកទី៣៩ របស់អាយឆា ផ្តោតលើសិទ្ធិជនមានពិការភាព ស្ត្រី កុមារ និងគោលនយោបាយនៅក្នុងតំបន់អាស៊ាន

បានផុស

នៅ

កាលពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ឡុង សូនីតា តំណាងរងកម្ពុជាប្រចាំ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំអាយឆា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំអាយឆាលើកទី៣៩ ដែលបានប្រព្រឹត្តទៅ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដោយមានការចូលរួមពី តំណាងអាយឆានៃប្រទេសអាស៊ានទាំងអស់ និងតំណាងប្រទេសទីម័រខាងកើតក្នុងនាមជាប្រទេសសង្កេតការណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ តំណាងប្រទេសប្រចាំអាយឆាមួយចំនួនបានធ្វើបច្ចុប្បន្នភាពលើការិវឌ្ឍថ្មីៗ រួមមាន ច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន។ បន្ថែមពីនេះ កិច្ចប្រជុំបានពិភាក្សាលើ ការអនុវត្តកម្មវិធីសកម្មភាពរបស់អាយឆា ដោយផ្តោតលើសិទ្ធិជនមានពិការភាព សិទ្ធិស្ត្រី សិទ្ធិកុមារ ការផ្សព្វផ្សាយ ព័ត៌មានមិនពិត និងព័ត៌មានខុស សិទ្ធិមនុស្ស និងគោលនយោបាយនៅក្នុងតំបន់អាស៊ាន ព្រមទាំងធុរកិច្ច និងសិទ្ធិមនុស្សជាដើម។ នៅក្នុងនោះផងដែរ អោយឆា ក៏បានពិភាក្សាក្នុងការត្រៀមរៀបចំផែនការការងាររយៈពេលប្រាំឆ្នាំ ឆ្នាំ២០២៦-ឆ្នាំ២០៣០ របស់ខ្លួន។

ទន្ទឹមនេះ អាយឆា បានពិភាក្សាលើរបាយការណ៍ប្រចាំ ឆ្នាំ២០២៤ របស់ខ្លួន សេចក្តីថ្លែងការណ៍របស់ប្រធាន អាយឆា និងកម្មវិធីសកម្មភាពរបស់អោយឆា ឆ្នាំ២០២៥ សម្រាប់ដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ ក្នុងអំឡុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាយឆា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសឡាវ។

លិខិតដដែល បានបញ្ជាក់ទៀតថា អាយឆាបានជួបពិភាក្សាទ្វេភាគីជាមួយតំណាងរបស់ប្រទេសអូស្ត្រាលី ប្រទេសជប៉ុន សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនាពេលអនាគត និងផ្លាស់ប្តូរនូវព័ត៌មាន ក៏ដូចជា ការបន្តគាំទ្រលើសកម្មភាពនិងកម្មវិធីរបស់អោយឆា។ បន្ថែមពីនេះ អោយឆាក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយតំណាងវេទិកាជនមានពិការភាពអាស៊ាន សង្គមស៊ីវិលទទួលបានឋានៈពិគ្រោះយោបល់ជាមួយអោយឆា និងក្រុមការងារសិទ្ធិបរិស្ថានអាស៊ាន ដើម្បីផ្លាស់ប្តូរយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ និងការពារសិទ្ធមនុស្សបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកស្រី ឡុង សូនីតា បានជួបពិភាក្សាទ្វេភាគីជាមួយនឹងលោកស្រី Joanna Mansfield តំណាងគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាយឆា-កម្ពុជា និងគណៈ កម្មការសិទ្ធិមនុស្សអូស្ត្រាលី និងផែនការសកម្មភាពកម្មវិធីរបស់អោយឆា-កម្ពុជា ក្នុងការលើកកម្ពស់ និងការការពារ សិទ្ធិមនុស្ស។

កិច្ចប្រជុំនេះ ក៏បានសម្តែងការកោតសរសើរដល់អោយឆា-ឡាវ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ដែលបានរៀបចំ និងដឹកនាំសម្របសម្រួលកិច្ចប្រជុំលើកទី៣៩ នេះ បានយ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលសម្រេច បានគួរជាទីមោទកៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម