ព័ត៌មានជាតិ
កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២៤ បណ្ដុះបណ្ដាលយុវជន ជាង ៥០០នាក់
លោក សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិ នៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២៤ ដែលមានយុវជនស្ម័គ្រចិត្តទូទាំង ២៥ រាជធានី ខេត្ត និងស្រុកកងមាសចូលរួមសរុបចំនួន ៥២៥នាក់ ក្នុងនោះមានស្រីចំនួន៣២៧នាក់។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ។
ពិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការ លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជាច្រើនរូបផ្សេងទៀត។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងសំខាន់ៗ៖ ១. ផ្តល់សញ្ញាណទូទៅ និងបរិបទទាក់ទងនឹងការងារស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ/VMC) ដល់អ្នកស្ម័គ្រចិត្តបង្គោល និងយុវជនស្ម័គ្រចិត្តរាជធានី ខេត្ត។ ២. ផ្តល់ជាចំណេះដឹងជាក់លាក់ក្នុងការរៀបចំ និងអនុវត្តគម្រោងដែលយុវជនស្ម័គ្រចិត្តរាជធានី ខេត្ត នឹងជ្រើសរើស។ ៣. ផ្តល់ជំនាញទន់សំខាន់ៗមួយចំនួន ដើម្បីជាទុនដល់យុវជនសម្រាប់បំណិនជីវិតប្រចាំថ្ងៃ និងការបំពេញការងាររបស់ពួកគេ។
៤. ផ្តល់ឱកាសដល់យុវជនស្ម័គ្រចិត្ត ក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ និងអ្នកដទៃ និងបង្កើនការរីករាយជាវិជ្ជមាន។ ៥. ផ្តល់ឱកាសដល់មន្ត្រីសម្របសម្រួលកម្មវិធី ឱ្យបានយល់កាន់តែច្បាស់ និងមានភាពស្និទ្ធស្នាលជាមួយយុវជនស្ម័គ្រចិត្ត ដើម្បីអាចត្រៀមខ្លួនឱ្យកាន់តែប្រសើរសម្រាប់ការអនុវត្តជាក់ស្តែង។ ៦. ការភ្ជាប់ទំនាក់ទំនងរវាងអ្នកស្ម័គ្រចិត្តបង្គោល មន្ត្រីទទួលបន្ទុក និងយុវជនស្ម័គ្រចិត្តប្រចាំរាជធានី ខេត្ត នីមួយៗ។ ៧. ការពិភាក្សាអំពីផែនការបន្ទាប់ ការជ្រើសរើសប្រធានបទ និងការរៀបចំសរសេរគម្រោង។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិ នៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ មានរយៈពេល ៣ថ្ងៃ ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប។ ក្នុងឆ្នាំ២០២៤ នេះ កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ មានយុវជនស្ម័គ្រចិត្តចូលរួមអនុវត្តគម្រោងចំនួន ៤៣០នាក់ និងយុវជនបង្គោលចំនួន ៩០នាក់ ដើម្បីចុះអនុវត្តគម្រោងតូចៗចំនួន ៨៦ គម្រោង នៅតាមសហគមន៍នានានៅទូទាំង ២៥ រាជធានី ខេត្ត៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»