ព័ត៌មានជាតិ
ស្ថានីយគ្រប់គ្រងទឹកស្វ័យប្រវត្តិ ដោយសហការជាមួយបារាំង គ្រោងដំឡើងនៅរមណីយដ្ឋានអង្គរ
នៅទីស្នាក់ការសហជីពអន្តរសង្កាត់គ្រប់គ្រងទឹក នៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង នាពេលថ្មីៗនេះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយ លោក Jean-Michel Bordes អគ្គនាយក SIAVB និង លោក Jacques Bellier ប្រធានសមាគម AGERA និងមន្រ្តីបច្ចេកទេសរបស់ស្ថាប័នផ្សេងៗ នៃគម្រោង “ប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA)” ដើម្បីពិនិត្យលើកិច្ចការបច្ចេកទេសក្នុងការត្រៀមយក ស្ថានីយគ្រប់គ្រងទឹកដោយស្វ័យប្រវត្តិ ទៅដំឡើងនៅរមណីយដ្ឋានអង្គរ ចំនួន ៦ ស្ថានីយ នាខែមិថុនា ខាងមុខនេះ។
អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវ (SIAVB) បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការនៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។
គួររំលឹកឡើងវិញថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជា ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមការសម្ពោធសាកល្បងនៃស្ថានីយនេះ នៅទីស្នាក់ការ SIAVB។ ក្នុងពេលនេះ ជាលទ្ធផល ស្ថានីយដែលបានដំឡើងសាកល្បងនៅ SIAVB នាពេលនោះ ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់។
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត