Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! លោក សេដ្ឋា ប្រឈមអស់តំណែងជានាយករដ្ឋមន្ត្រី ថៃ

បានផុស

នៅ

តុលាការធម្មនុញ្ញរបស់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះបានទទួលយកបណ្តឹងរបស់សមាជិកព្រឹទ្ធសភាទាមទារឲ្យដកលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារតែរឿងតែងតាំងតំណែងរដ្ឋមន្ត្រីទៅឲ្យអតីតមេធាវីដែលជាប់រឿងក្ដីក្ដាំព្រហ្មទណ្ឌ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកព្រឹទ្ធសភាចំនួន ៤០ រូបដែលបានដាក់ញត្តិទៅតុលាការបាននិយាយថា លោក សេដ្ឋា បានបំពានរដ្ឋធម្មនុញ្ញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានតែងតាំងលោក Pichit Chuenban ធ្វើជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រីកាលពីខែមុន ដោយសារតែអតីតមេធាវីរូបនេះខ្វះសុចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ជាពិសេសលោកជាប់ពាក់ព័ន្ធទោសព្រហ្មទណ្ឌ ។ ទោះយ៉ាងណា លោក Pichit បាន​លាលែង​ពី​តំណែង​រួចទៅហើយកាលពី​ថ្ងៃ​អង្គារដើមសប្ដាហ៍​នេះក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បីការពារ​លោក សេដ្ឋា មិនឲ្យទាក់ទិននឹង​សំណុំរឿង​របស់​តុលាការ ។

លោក Pichit ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែកាលពីឆ្នាំ ២០០៨ ពីបទមិនគោរពតុលាការ ក្រោយមានការចោទប្រកាន់ថា បានប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការចំនួន ២ លានបាត (៥៥,២១៨ ដុល្លារ) ដោយលាក់លុយនៅក្នុងថង់គ្រឿងទេសមួយ ខណៈអាជ្ញាប័ណ្ណច្បាប់របស់លោកត្រូវបានក្រុមប្រឹក្សាមេធាវីនៃប្រទេសថៃព្យួររយៈពេល ៥ ឆ្នាំ បន្ទាប់ពីមានករណីនេះ ។

លោក Pichit គឺជាជំនួយការជិតស្និទ្ធរបស់គ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ជាយូរយារណាស់មកហើយ ។ ក្នុង​នាម​ជា​មេធាវី លោកបាន​ចាញ់​ក្តីក្នុង​សំណុំរឿង​ធំ​ៗ​ប្រឆាំង​នឹង​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និង​លោក ថាក់ស៊ីន ជា​ស្ថាបនិក​នៃគណបក្ស​ភឿថៃដែល​កំពុង​កាន់​អំណាច ។

គួរបញ្ជាក់ថា ការសម្រេចចិត្តតុលាការធម្មនុញ្ញនៅពេលនេះនឹងក្លាយជាការរង្គោះរង្គើដល់រដ្ឋាភិបាលថៃ បន្ទាប់ពីមានការលាលែងពីតំណែងរបស់រដមន្ត្រី ៣ រូបទៅហើយក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្រោយការរុះរើគណៈរដ្ឋមន្ត្រី ស្របពេលដែលបច្ចុប្បន្នសេដ្ឋកិច្ចថៃក៏មិនទាន់ដំណើរការល្អនៅឡើយដែរ ជាពិសេសពាក់ព័ន្ធនឹងកិច្ចសន្យាផ្ដល់សាច់ប្រាក់ដល់ប្រជាជន ៥០ លាននាក់ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ថៃ ព្រមប្រគល់វត្ថុបុរាណ ២០ទៀត មកឲ្យកម្ពុជា វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១៩ នាទីutes មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​របស់​អាមេរិក​

ព័ត៌មានជាតិ១ ម៉ោង មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម