ព័ត៌មានអន្ដរជាតិ
បាក់ឆាកឃោសនាបោះឆ្នោតប្រធានាធិបតីម៉ិកស៊ិក ស្លាប់មនុស្ស ៩នាក់
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា, ប្រទេសម៉ិកស៊ិក បានកើតរឿងដ៏រន្ធត់មួយ នោះគឺហេតុការណ៍បាក់ឆាកនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី ដោយបណ្តាលឲ្យមនុស្ស៩នាក់ បាត់បង់ជីវិត ក្នុងនោះរួមមានទាំងកុមារម្នាក់ផងដែរ ខណៈ៥០នាក់ទៀតរងរបួស។

ហេតុការណ៍នេះកើតឡើង ខណៈពេលបេក្ខជនប្រធានាធិបតី Jorge Alvarez Maynez កំពុងថ្លែងសុន្ទរកថា នៅក្នុងទីក្រុង San Pedro Garza Garcia នៃរដ្ឋ Nuevo León ភាគខាងជើងប្រទេសម៉ិកស៊ិក។
ភ្លាមៗក្រោយកើតហេតុ លោក Maynez បានបង្ហោះសារលើបណ្តាញសង្គម X ថា មូលហេតុដែលបណ្តាលឲ្យឆាកបាក់គឺដោយសារខ្យល់ខ្លាំងពេក ហើយលោកមិនកើតអ្វីទេ ប៉ុន្តែក្រុមការងាររបស់លោកមួយចំនួនត្រូវរបួស។

ស្របពេលជាមួយគ្នានោះដែរ អភិបាលរដ្ឋ Samuel Garcia បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នខ្យល់ព្យុះ និងកុំចេញទៅណាផ្តេសផ្តាសបើមិនចាំបាច់។
សូមបញ្ជាក់ថា លោក Maynez គឺជាបេក្ខជននៃគណបក្សចលនាប្រជាពលរដ្ឋ ហើយតាមការស្ទង់មតិ បច្ចុប្បន្នលោកកំពុងមានសំឡេងគាំទ្រឈរនៅលំដាប់ទី៣។

មុនឈានដល់ការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២ខែមិថុនាឆ្នាំនេះ ប្រទេសម៉ិកស៊ិក បានកត់ត្រាករណីមនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររួចទៅហើយ។ ជាក់ស្តែង តាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សានយោបាយម៉ិកស៊ិក Integralia បានបង្ហាញថា មន្ត្រីរដ្ឋការ អ្នកនយោបាយនិងបេក្ខជនប្រហែល២០០នាក់ត្រូវបានសម្លាប់ ឬគំរាមកំហែងមុនការបោះឆ្នោត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ នឹងបញ្ជូនពេជ្ឈឃាដទៅសម្លាប់ក្រុមអន្ធពាលជួញដូរគ្រឿងញៀន ដល់ដីម៉ិកស៊ិក បើជាប់ឆ្នោត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ