Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិម្នាក់ទៀត ពាក់ព័ន្ធអំពើពុករលួយ

បានផុស

នៅ

មួយរយៈចុងក្រោយនេះ រុស្ស៊ីហាក់ប្រើកណ្តាប់ដៃដែក បង្ក្រាបលើមន្ត្រីពុករលួយខ្លាំងមែនទែន ជាមួយការចាប់ខ្លួនជាបន្តបន្ទាប់ ហើយចុងក្រោយបំផុតនេះ រដ្ឋាភិបាលទីក្រុងមូស្គូ បានចាប់ខ្លួនលោក Vadim Shamarin ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង នៃក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធនឹងករណី ស៊ីសំណូក។

លោក Vadim Shamarin (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា, លោក Shamarin ដែលក៏ជាអគ្គសេនាធិការរងផងដែរនោះ គឺជាមន្ត្រីការពារជាតិរុស្ស៊ីជាន់ខ្ពស់ទីបួនហើយ ដែលត្រូវបានចាប់ខ្លួន ក្នុងសំណុំរឿងព្រហ្មទណ្ឌនារយៈពេល២ខែមកនេះ។

ត្បិតតែមិនមានការបញ្ជាក់ច្បាស់អំពីទំហំទឹកប្រាក់ដែលលោក Shamarin ទទួលបាន ប៉ុន្តែសារព័ត៌មានរុស្ស៊ី ដាក់ការសង្ស័យថា គាត់ទទួលបានប្រាក់សំណូកច្រើនមែនទែន ហើយបើរឿងនេះជាការពិត គាត់ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំឯណោះ។

លោក Vadim Shamarin (រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

សូមបញ្ជាក់ថា ឧត្តមសេនីយ៍វ័យ៥៣ឆ្នាំរូបនេះ បានបម្រើការជាប្រធាននាយកដ្ឋានទំនាក់ទំនងរបស់ប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ២០២១មក ហើយគាត់ក៏ជាអគ្គសេនាធិការរងរបស់លោក Valery Gerasimov ផងដែរ។

រម្លឹកទៅខែមេសា រុស្ស៊ី ក៏បានចាប់ខ្លួនអនុរដ្ឋមន្ត្រីការពារជាតិលោក Timur Ivanov ដោយជាប់សង្ស័យពីបទស៊ីសំណូក ផងដែរ។

លោក Timur Ivanov (រូបថត៖ Sputnik)

គណៈកម្មាធិការស៊ើបអង្កេតសហព័ន្ធរុស្ស៊ី (SKR) ក៏មិន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​ចំនួន​ទឹកប្រាក់ ​ដែល​លោក Ivanov ទទួល​បាន​ដូចគ្នា ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមួយចំនួនរាយការណ៍ថា គាត់អាចទទួលសំណូកយ៉ាងហោចណាស់ក៏ ជាង១០ ០០០ដុល្លារអាមេរិកដែរ។

ពាក់ព័ន្ធករណីនេះ ធ្វើឲ្យលោក Ivanov ក្លាយជាមន្ត្រីថ្នាក់ខ្ពស់ជាងគេបំផុតរបស់រុស្ស៊ី ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទស៊ីសំណូក ចាប់តាំងពីជម្លោះជាមួយអ៊ុយក្រែន ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិម្នាក់ទៀត ពាក់ព័ន្ធអំពើពុករលួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម