ព័ត៌មានជាតិ
សម្ដេចតេជោ៖ កម្ពុជាដូរនាយករដ្ឋមន្ត្រីថ្មី តែមិនដូរគោលជំហរក្នុងទំនាក់ទំនងជាមួយចិនឡើយ
បើទោះបីជាកម្ពុជាមានការការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី តែពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។ នេះជាការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសភាតំណាងប្រជាជនចិន។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1306-1024x683.png)
ក្នុងជំនួបជាមួយលោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នាវិមានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានសុំឱ្យភាគីចិនមើលមកកម្ពុជាជាមិត្តដែលគួរឱ្យទុកចិត្ត។ ជាអំណះអំណាង សម្ដេចតេជោ បានបញ្ជាក់ជូនលោក Shohrat Zakir ថា ចិនអាចទទួលការពិតមួយហើយពីទំនុកចិត្តរបស់កម្ពុជា គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។
សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងជាមួយចិនដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត ជាមួយនឹងគំនិតថ្មីៗដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កាន់តែស៊ីជម្រៅបន្ថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1317-edited-1024x576.png)
ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងភាគីទាំងពីរ កម្ពុជា និងចិន ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ រួមទាំងរាល់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលបានផ្ដល់ប្រយោជន៍ដល់កម្ពុជាយ៉ាងច្រើន។ សម្ដេចតេជោ ចាត់ទុកការជួយរបស់ចិនមកកម្ពុជា មិនត្រឹមតែជួយអភិវឌ្ឍន៍ក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះនោះទេ តែថែមទាំងបានជួយពង្រឹងដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។
ឆ្លើយតបនឹងការលើកឡើងរបស់សម្ដេចតេជោ លោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានបញ្ជាបក់ពីការប្ដេជ្ញាចិត្តរបស់ចិនក្នុងកិច្ចសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និត ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ លោក ថា ភាគីចិន នឹងខិតខំធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវការធ្វើទំនើបកម្មច្នៃប្រឌិត និងការចែករំលែកបទពិសោធន៍ជាមួយកម្ពុជាលើគ្រប់វិស័យជាច្រើនទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1321-edited.png)
លោក Shohrat Zakir ក៏បានបញ្ជាក់ថា ចិននឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ខិតខំជំរុញការនាំចូលផលិតផលកសិកម្មពីកម្ពុជា ជំរុញការអភិវឌ្ឍច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មផ្លូវថ្នល់ ផ្លូវដែក អគ្គិសនី ប្រព្រឹត្តិកម្មទឹកកខ្វក់ ជាដើម។ លើសពីនេះ ប្រទេសទាំងពីរ នឹងជំរុញការផ្លាស់ប្ដូរប្រជាជន និងប្រជាជនដោយសារឆ្នាំនេះជាឆ្នាំដែលប្រទេសទាំងពីរបានកំណត់ ជាពិសេសជំរុញ វិស័យទេសចរណ៍រវាងទាំងពីរផងដែរ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?