បច្ចេកវិទ្យា
ប្រវត្តិនៃការបង្កើតបណ្ដាញ instagram ដំបូង
បណ្ដាញសង្គម Instagram ជាសមិទ្ធផលរបស់សហស្ថាបនិកពីររូបលោក Mike Krieger និង Kevin Systrom ដែលជាអតីតនិស្សិតមហាវិទ្យាល័យ Stanford រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
មុនពេលបង្កើត Instagram លោក Mike Krieger និង Kevin Systrom ធ្លាប់បង្កើតកម្មវិធីមួយស្រដៀងនឹង Instagram ដែលមានឈ្មោះថា Burbn ។ ក្រោយមកអ្នកទាំងពីរយល់ថា Burbn មិនសូវសំខាន់ រួចក៏បោះបង់កម្មវិធីនេះចោលទៅ។
ស្ថាបនិកទាំងពីររូបនេះបានជួបជជែកគ្នា ដោយមានគម្រោងបង្កើតកម្មវិធីចែករំលែករូបភាពដ៏ធំមួយនៅលើទូរសព្ទដៃ។ បន្ទាប់ពីសាកល្បងអស់រយៈពេលជាច្រើនខែ Instagram សម្រេចបើកឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ តុលា ឆ្នាំ២០១០។ ត្រឹមមួយថ្ងៃដំបូងកម្មវិធីនេះទទួលបានអ្នកប្រើប្រាស់ថ្មីប្រមាណ ២៥,០០០នាក់ ។
ក្រោយពីជោគជ័យ លោក Systrom និង Krieger ទទួលបានទុនវិនិយោគបន្ថែម ទើបពួកគេអាចបង្កើនបុគ្គលិកច្រើនជាងមុន។ រហូតមកដល់ខែមីនា ឆ្នាំ២០១២ បណ្ដាញ Instagram មានអ្នកប្រើប្រាស់ជាង ២៧ លាននាក់។
ក្រោយពេល Instagram ដាក់ឲ្យដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បណ្ដាញនេះត្រូវមានអតិថិជនទាញយកទៅប្រើច្រើនជាងមួយលានដងក្នុងមួយថ្ងៃ។ លទ្ធផលនេះ ធ្វើឲ្យលោក Mike និង Kevin ទទួលបានប្រាក់វិនិយោគ ៥០០ លានដុល្លារបន្ថែមទៀត។
នៅក្នុងខែមេសា ឆ្នាំ២០១២ ក្រុមហ៊ុន Facebook បានដាក់សំណើរទិញយក Instagram ក្នុងតម្លៃ ១ ប៊ីលានដុល្លារអាមេរិកជាប្រាក់សុទ្ធ និងនៅតែផ្ដល់សិទ្ធិឲ្យក្រុមហ៊ុននេះបន្តការគ្រប់គ្រងជាឯករាជ្យ ដោយស្ថាបនិករបស់ខ្លួនដដែល។
លុះមកដល់ឆ្នាំ ២០១៨ លោក Mike និង Kevin ដែលជាស្ថាបនិក Instagram បានលាលែងពីតំណែង ដោយលេចឮពាក្យចចាមអារ៉ាមថា លោកទាំងពីរមានគំនិតមិនចុះសម្រុងជាមួយប្រធានក្រុមហ៊ុន Facebook លោក Mark Zuckerberg។ បច្ចុប្បន្នបណ្ដាញ Instagram ត្រូវបានដឹកនាំលោក Adam Msseri ជាប្រធាន។
រាប់តាំងពីដាក់ឲ្យដំណើរការលើកដំបូងនៅឆ្នាំ ២០១០ រហូតមកដល់ទល់នឹងសព្វថ្ងៃ Instagram មានអ្នកប្រើប្រាស់ជាប្រចាំខែជិត ២ ប៊ីលាននាក់ នៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wikipedia
ចុចអាន៖ធ្វើដូចម្ដេចដណ្ដើមបាន follower លើបណ្ដាញសង្គម IG និងFecebook
ចុចអាន៖realme 7i “64MP Power Master”នឹងមានដាក់លក់នៅថ្ងៃទី23 ខែតុលានេះហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ