Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី បញ្ចេញកម្លាំងល្បាតដើម្បីពង្រឹងសន្តិសុខ និងបង្ក្រាបក្មេងទំនើង

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាឲ្យកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តឹង សុធី ស្នងការរង ចាប់ផ្តើមចេញល្បាតត្រួតពិនិត្យពង្រឹងការងារសន្តិសុខ នៅគ្រប់គោលដៅមានហានិភ័យកើតបទល្មើស ដើម្បីបង្ការ និងបង្រ្កាបក្មេងទំនើង។ ការបញ្ចេញកម្លាំងអន្តរាគមន៍ដើម្បីពង្រឹងសន្តិសុខ និងបង្ក្រាបក្មេងទំនើងនេះ គឺធ្វើឡើងបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឱ្យអភិបាលរាជធានីខេត្ត និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង ដែលកំពុងបង្កអសន្តិសុខនៅក្នុងសង្គមយ៉ាងអណាធិបតេយ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ នៅយប់ថ្ងៃទី២៣ឧសភានេះដែរ កម្លាំងនគរបាលខណ្ឌចំនួន៨ រួមមានខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌ៧មករា ខណ្ឌជ្រោយចង្វារ ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង បានសហការពីកម្លាំងនាយកដ្ឋាននគរបាលព្រហ្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញល្បាត ត្រួតពិនិត្យគោលដៅនានាដើម្បីឆែករក​អាវុធ ដាវ កាំបិត បើសិនឃើញមានលាក់ទុក នឹងត្រូវឃាត់ខ្លួនយកមកសួរនាំ។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤- ២០៣៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែរឹតបន្ដឹង និងចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមដាវសាំម៉ូរ៉ៃ។

ការចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ គឺធ្វើឡើងស្របពេលដែលសម្ដេចកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានករណីកាប់គ្នាបានកើតឡើងជាបន្តបន្ទាប់ ដែលបានបង្កឱ្យមានរបួសស្នាម បំផ្លាញទ្រព្យសម្បត្តិ និងធ្វើឱ្យមានការភិតភ័យដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតី បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាលក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែង ដើម្បីការពារសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម