ព័ត៌មានអន្ដរជាតិ
លោក ពូទីន លេងធម៌ក្តៅជាមួយ សហរដ្ឋអាមេរិក
តាមការចុះផ្សាយរបស់ RT នៅថ្ងៃសុក្រទី២៤ខែឧសភា, ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានលេងធម៌ក្តៅជាមួយទីក្រុងវ៉ាស៊ីនតោនហើយ ដោយលោកចុះហត្ថលេខាលើក្រឹត្យមួយ អនុញ្ញាតឲ្យទីក្រុងមូស្គូ រឹបអូសយកទ្រព្យសម្បត្តិទាំងឡាយណាដែលគ្រប់គ្រងដោយអង្គភាពនិងបុគ្គលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ីបាន ប្រសិនបើទីក្រុងវ៉ាស៊ីនតោន រឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅបរទេសដែរ។
គេដឹងថា បច្ចុប្បន្ន សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត រឹបអូសបានទ្រព្យសម្បត្តិអធិបតេយ្យរុស្ស៊ីប្រមាណ ៣០០ពាន់លានដុល្លារ ដែលជាប់គាំងនៅលោកខាងលិច ហើយកំពុងរិះរកវិធីប្រើប្រាស់មូលនិធិទាំងនោះ យកទៅជួយផ្គត់ផ្គង់ដល់សង្គ្រាមរបស់អ៊ុយក្រែន ប្រឆាំងទីក្រុងមូស្គូ។
ជុំវិញបញ្ហានេះ វិមានក្រឹមឡាំង បានបញ្ចេញឯកសារដោយរៀបរាប់អំពីយន្តការនាពេលអនាគត ដែលនឹងអនុញ្ញាតឲ្យរុស្ស៊ីសងសឹកវិញ ពោលគឺថាបើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួននៅបរទេសមែន នោះទីក្រុងមូស្គូក៏នឹងរូបអូសយកទ្រព្យសម្បត្តិដែលជាប់ពាក់ព័ន្ធនឹងអាមេរិកឬសម្ព័ន្ធមិត្ត នៅរុស្ស៊ីដូចគ្នា។
យោងតាមក្រឹត្យខាងលើ អ្នកដែលអាចប្រឈមមុខនឹងសកម្មភាពបែបនេះ រួមមានពលរដ្ឋអាមេរិក, ជនបរទេសរស់នៅក្នុងប្រទេសរុស្ស៊ី, អ្នកធ្វើអាជីវកម្ម ឬអ្នករកប្រាក់ចំណេញបានច្រើននៅក្នុងប្រទេសរុស្ស៊ី។ ទ្រព្យសម្បត្តិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុគ្គលដូចរៀបរាប់ខាងលើនេះ អាចត្រូវរឹបអូសដោយមិនគិតពីសញ្ជាតិ និងទីលំនៅរបស់ពួកគេឡើយ។
ទោះបែបនេះក្តី តុលាការនឹងអាចផ្តល់សំណងតាមទម្រង់ផ្សេងៗ ប៉ុន្តែគណៈកម្មការរបស់រដ្ឋាភិបាល ក៏នឹងចងក្រងបញ្ជីឈ្មោះអ្នកដែលសមនឹងទទួលបានសំណង ហើយសំណង ក៏ត្រូវមានលក្ខខណ្ឌដែរ មិនមែនគ្រប់គ្នាសុទ្ធតែបាននោះទេ។
យ៉ាងណា ក្រឹត្យរបស់លោក ពូទីន ទុកពេលឲ្យរដ្ឋាភិបាលរយៈពេល ៤ ខែ ដើម្បីរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់យន្តការនេះ និងដាក់សំណើពាក់ព័ន្ធទៅសភាដើម្បីពិចារណាជាមុនសិន។
ការចុះហត្ថលេខារបស់លោកពូទីន កើតឡើងមួយខែ បន្ទាប់ពីទីក្រុងមូស្គូ ធ្វើសេចក្ដីព្រាងច្បាប់ ចាត់វិធានការសងសឹកភ្លាមៗ ប្រសិនបើអឺរ៉ុបហ៊ានតែរឹបអូសទឹកប្រាក់នៅក្រៅប្រទេសរបស់រុស្ស៊ី។
សូមបញ្ជាក់ថា ក្រោយពេលលោក ពូទីន ដាក់ទ័ពចូលវាយលុកអ៊ុយក្រែនក្នុងឆ្នាំ ២០២២ មក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានហាមឃាត់ប្រតិបត្តិការសាច់ប្រាក់ជាមួយធនាគារកណ្ដាលរុស្ស៊ី ព្រមទាំងក្រសួងហរិញ្ញវត្ថុរុស្ស៊ីផងដែរ ដែលក្នុងនោះមានទ្រព្យសម្បត្តិប្រហែលជិត ៣០០ ពាន់លានដុល្លារស្ថិតនៅប៉ែកអឺរ៉ុប ។
មេដឹកនាំរុស្ស៊ី ប្រាប់ថា លោកខាងលិចបានអនុវត្តសង្គ្រាមសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី ប៉ុន្តែដោយសារភាពរឹងមាំនៃសេដ្ឋកិច្ចរុស្ស៊ី រដ្ឋាភិបាលទីក្រុងមូស្គូបែរជាមានកំណើន ៣.៦% លើសឆ្នាំមុនទៅវិញ ហើយនោះជាបរាជ័យនៃទណ្ឌកម្មដែលបានដាក់មកលើរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមាន អឺរ៉ុប បើហ៊ានរឹបអូសទ្រព្យសម្បត្តិជិត ៣០០ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ