Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ក្រើនរំលឹកមន្ទីរពេទ្យគ្រប់រាជធានី-ខេត្ត ត្រូវផ្តល់សេវាជូនអ្នកជំងឺដោយការទទួលខុសត្រូវខ្ពស់

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​សុខាភិបាល​ទាំងអស់ ជាពិសេស​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​គ្រប់​បណ្តា​ថ្នាក់​រាជធានី-ខេត្ត ត្រូវ​ផ្តោត​សំខាន់​លើ​ការ​ថែទាំ​គ្រប់​ការ​ផ្តល់​សេវា​សុខភាព​ជូន​ដល់​អ្នកជំងឺ និង​ប្រជាពលរដ្ឋ ដោយ​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ចប្រជុំ​ការងារ​ប្រចាំ​ខែ​ឧសភា ឆ្នាំ ២០២៤ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​លើក​ទិសដៅ​ការងារ​បន្ត កាលពី​រសៀល​ថ្ងៃ​ទី ២៣ ឧសភា នៅ​ទីស្ដីការ​ក្រសួង លោក​រដ្ឋមន្ត្រី បាន​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ទទួល​បន្ទុក ត្រូវ​រៀបចំ​ផែនការ និង​ពិនិត្យ​សមិទ្ធផល​ការងារ​ដែល​បាន​ធ្វើ​កន្លងមក ដើម្បី​ពិភាក្សា និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម និង​ចំណុច​ខ្វះខាត​នានា។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ផ្តល់​អនុសាសន៍​ណែនាំ​មួយ​ចំនួន និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​តម្រង់​ទិស​ក្នុង​ការ​អនុវត្ត​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ដើរ​ឆ្ពោះ​ទៅ​មុខ​ជានិច្ច ដើម្បី​ចូលរួម​អនុវត្ត​ពង្រឹង​មូលដ្ឋាន​សុខាភិបាល​ដែល​ជា​យុទ្ធសាស្ត្រ​អាទិភាព​មួយ ក្នុងចំណោម​អាទិភាព ៣ ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល ក្នុង​ការ​គាំទ្រ​កំណែទម្រង់ អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី ៧ នៃ​រដ្ឋសភា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម