Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសផ្ដល់ជំនួយយោធាបន្ថែមចំនួន ២៧៥ លានដុល្លារឲ្យ អ៊ុយក្រែន

បានផុស

នៅ

សហរដ្ឋអាមេរិកនឹងប្រកាសផ្តល់ជំនួយយោធាចំនួន ២៧៥ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ខណៈដែលទីក្រុងកៀវកំពុងតស៊ូដើម្បីទប់ទល់នឹងសង្គ្រាមលុកលុយកាន់តែខ្លាំងឡើងរបស់កងទ័ពរុស្ស៊ីនៅក្នុងតំបន់ Kharkov ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្រ្តីអាមេរិក ២ រូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ជំនួយនេះ​នឹងក្លាយជាជំនួយយោធាលើកទី ៤ សម្រាប់អ៊ុយក្រែន ចាប់តាំងពីសភាបានអនុម័តច្បាប់ជំនួយបរទេសដែលបានពន្យារពេលជាយូរកាលពីចុងខែមុន ។

កញ្ចប់យោធាថ្មីនេះរួមមាន ប្រព័ន្ធកាំភ្លើងធំ HIMARS, គ្រាប់បែក, គ្រាប់កាំភ្លើងធំដែលអ៊ុយក្រែនកំពុងមានតម្រូវការខ្ពស់ រួមទាំងមីស៊ីលបាញ់ប្រឆាំងរថក្រោះ Javelin និង AT-4 ក៏ដូចជាគ្រាប់រំសេវសម្រាប់អាវុធទាំងនោះជាដើម ខណៈកញ្ចប់នេះនឹងប្រកាសឲ្យបានឆាប់រហ័សដើម្បីឆ្លើយតបនឹងការការវាយលុកថ្មីរបស់រុស្ស៊ីលើទីក្រុង Kharkov ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ។

គួរបញ្ជាក់ថា រុស្ស៊ីបានព្យាយាមទាញយកអត្ថប្រយោជន៍ពីការខ្វះខាតរបស់អ៊ុយក្រែនខាងផ្នែកកម្លាំងទ័ព និងសព្វាវុធ បន្ទាប់ពីជំនួយទាំងនោះត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនខែ ដោយសារតែសភាអាមេរិកមិនព្រមអនុម័ត ខណៈចាប់តាំងពីពេលនោះមក កងកម្លាំងអ៊ុយក្រែនបានដកថយចេញពីកន្លែងនានា ស្របពេលដែលរុស្ស៊ីបានវាយលុកបណ្តាញអគ្គិសនី និងតំបន់ស៊ីវិលរបស់ខ្លួន ។

ចាប់តាំងពីលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើកញ្ចប់ជំនួយបរទេសថ្មីចំនួន ៩៥ ពាន់លានដុល្លារ ដែលរួមមានប្រហែល ៦១ ពាន់លានដុល្លារដល់អ៊ុយក្រែនមក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាសរុបឲ្យអ៊ុយក្រែនគឺរាប់រយពាន់លានដុល្លារហើយ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកក្នុងខែកុម្ភៈ ឆ្នាំ២០២២ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម