Connect with us

ជីវិតកម្សាន្ដ

លោក លៀក លីដា ស្នើសុំការចូលរួមសហការពីបណ្តាផលិតករខ្មែរ ដើម្បីវិស័យភាពយន្តជាតិ

បានផុស

នៅ

លោក លៀក លីដា ប្រធាន​សមាគម​ផលិតករ​ភាពយន្ត​ខ្មែរ និង​ជាអ្នកដឹនាំ​សម្តែង​ល្បីឈ្មោះ​មួយ​រូប​ ថ្មី​ៗ​នេះ​បាន​ចេញ​មុខ​ស្នើសុំការ​ចូលរួមសហការ​ពី​បណ្តា​ផលិតករ​ខ្មែរមួយ​ចំនួន​ដើម្បី​ជួយ​លើក​ស្ទួយ​ឲ្យ​វិស័យ​ភាព​យន្ត​ជាតិ​កាន់តែ​មាន​សន្ទុះ​​ទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតករ​ខ្មែរ​លោក លៀក លីដា បាន​លើក​ឡើង​ពី​ចំណុច​សំខាន់​របស់​ខ្លួនថា លោក​តែង​ព្យាយាម​ស្វែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​វិស័យ​ភាពយន្ត​កម្ពុជា ការ​លើក​លែង​ពន្យារពេល​ការ​បង់ពន្ធមួយ​ចំនួន​គឺ ជា​កត្តា​សំខាន់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ភាព​យន្ត​កម្ពុជា​ដែល​ស្ថិត​នៅក្នុង​អន្តរកាល​ចាំបាច់​ក្នុង​ការ​ត្រូវការ​ជួយ​ពី​រាជរដ្ឋាភិបាល។

លោក លៀក លីដា និយាយ​ពន្យល់​ថា“ការប្រឹងប្រែងនេះ មើលទៅវាហាក់បីដូចជា​ខ្ញុំប្រឹង​តវ៉ាដើម្បី​តែ​ប្រយោជន៍របស់ខ្ញុំ​តែបុគ្គល​ តែ​តាម​ការពិតវាគឺ ជាការផ្ដល់នូវប្រយោជន៍យ៉ាងសំខាន់ដល់វិស័យទាំងមូលក៏ដូចជា​ផលិតករទូទៅនៅក្នុងប្រទេសទាំងអស់ ចុះហេតុអី្វបានផលិតករខ្មែរមួយចំនួន​មិនសហការ បែរជាអង្គុយរង់​ចាំតែ​ប្រយោជន៍ និងគិតពីការឆ្លៀតឱកាសពីនាក់ដែលខំប្រឹងប្រែង”

ប្រធាន​សមាគម​ផលិតករ​ភាពយន្តខ្មែររូប​​នេះ​បានធ្វើ​ការអំពាវនាវ​ដល់​បណ្តា​ផលិតករ​​ខ្មែរ​ទាំង​អស់​ថា សូមចូលរួមជា​មួយខ្ញុំ​ដើម្បី​​ជា​សំឡេង​តែមួយក្នុងការស្នើ​សុំដើម្បី​វិស័យ​ភាពយន្តជាតិរបស់យើង។ គេនៅចាំ​ដែរថា លោក លៀក លីដា កន្លង​មក​លោកធ្លាប់បានបញ្ជាក់​ថា បើចង់បានរឿង​ក្នុងស្រុក​មានគុណភាពល្អទាល់​តែ​អ្នក​ក្នុង​ស្រុកគាំទ្រ​ច្រើន ក្នុងនោះ​លោក លៀក លីដា បានទទូចឲ្យ​មានការចូលរួម​គាំទ្រ និងលើកកម្ពស់វិស័យភាពយន្តជាតិកាន់តែផុសផុល៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម