ជីវិតកម្សាន្ដ
ផលិតករភាពយន្តឆ្នើមកម្ពុជា ៤ រូប ចូលរួមមហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៧ នៅបារាំង
ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ប៉ុក បូរក្ស បានបញ្ជាក់ឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកានលើកទី ៧៧ នាប្រទេសបារាំង ក្រៅតែសិល្បករ-សិល្បការិនីរបស់ខ្មែរ ក៏មានវត្តមានផលិតករភាពយន្តកម្ពុជា ៤ រូប ចូលរួមផងដែរ។
លោក ប៉ុក បូរក្ស បានឲ្យដឹងទៀតថា ចំពោះផលិតករភាពយន្តកម្ពុជាដែលចូលរួមមហោស្រពភាពយន្តទីក្រុងកានលើកទី ៧៧ (Festival du Cannes) គឺ ៖ ១.ស្នាដៃភាពយន្តរឿងការណាត់ជួបជាមួយប៉ុលពត ( Rendezvous-Vous Avec Pol Pot) របស់ផលិតករភាពយន្តលោក ប៉ាន់ រិទ្ធី ត្រូវបានជ្រើសរើសជាផ្លូវការ និងបានចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តទីក្រុងកាន ហើយត្រៀមចាក់បញ្ចាំងក្នុងប្រទេសបារាំង នាខែមិថុនា នេះ ផងដែរ។ ២.កញ្ញា សាន ដានិច ផលិតករ នៃផលិតកម្ម អេនធីអាខាយ (Anti Achieve) នឹងត្រូវចូលរួមដើម្បីធ្វើបទបង្ហាញស្នាដៃភាពយន្តខ្នាតវែងលើកដំបូងរបស់នាង គឺរឿង To Leave, To Stay ក្នុងកម្មវិធី Pitching ខណៈដែល កញ្ញា សាន ដានិច ត្រូវបានអញ្ជើញចូលរួមក្នុងផ្នែកមួយ នៃកម្មវិធី Cinefondation scriptwriting residency នៅក្នុងទីក្រុងបារីស។
៣.កញ្ញា រិទ្ធី លំអរពេជ្រ ត្រូវបានអញ្ជើញចូលរួមក្នុងមហោស្រពភាពយន្តទីក្រុងកាន ក្នុងផ្នែកមួយ នៃកម្មវិធី Director’s Factory Program របស់ហ្វីលីពីន ហើយភាពយន្តខ្លីដែលនាងសហការដឹកនាំរឿងជាមួយអ្នកដឹកនាំរឿងហ្វីលីពីន គឺរឿង Silig នឹងត្រូវចាក់បញ្ចាំងផងដែរ។ ជាមួយនេះ កញ្ញា រិទ្ធី លំអរពេជ្រ នឹងត្រូវចូលរួមដើម្បីធ្វើបទបង្ហាញគម្រោងស្នាដៃភាពយន្តខ្នាតវែងគឺរឿងរំដួល ដែលមានកញ្ញា ឡរ៉ាម៉ម ទេវី ជាផលិតករនៅក្នុងកម្មវិធី Pitching ផងដែរ។ ៤.លោក តែ ឡូយ ផលិតករ នៃផលិតកម្មកងចក្រភីកឈ័រ ត្រូវបានអញ្ជើញចូលរួមក្នុងនាមជាសហផលិតករ (associate producer) ក្នុងភាពយន្តរបស់វៀតណាម គឺរឿង Viet and Nam ដែលត្រូវបានជ្រើសរើសជាភាពយន្តសម្រាប់ការប្រកួតប្រជែង Un Certain Regard។
លើសពីនេះបន្ទាប់ពីបានចាក់បញ្ចាំងខ្សែភាពយន្តរឿង«អ្នកស្នងអគារ»(Tenement) ដែលផលិតដោយផលិតកម្មកងចក្រភីកឈ័រនៅក្នុងមហោស្រពជាច្រើនជុំវិញពិភពលោកដូចជានៅទីក្រុងរ៉ូស្ទឹដែម,ប្រទេសជប៉ុន និង សហរដ្ឋអាមេរិក មក ភាពយន្តខ្នាតធំមួយនេះ ក៏មានវត្តមាននៅក្នុងមហោស្រពភាពយន្តទីក្រុងកានជាមួយនឹងភ្នាក់ងារចែកចាយភាពយន្ត ក្រុមហ៊ុន «Reel Suspects» បាននាំយកខ្សែភាពយន្តនេះធ្វើកិច្ចព្រមព្រៀងជាច្រើន ដោយធានាបាននូវការចាក់បញ្ចាំងនៅជុំវិញពិភពលោក។ ភាពយន្តនេះ មានគម្រោងចាក់ផ្សាយនៅចុងឆ្នាំនេះ។
លោក ប៉ុក បូរក្ស បានបន្ថែមថា ក្រៅពីផលិតករភាពយន្ត ក៏មានតារាសម្តែង និងអ្នកច្នៃម៉ូដសំលៀកបំពាក់កម្ពុជា បានចូលរួមនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៧ នេះ ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង