Connect with us

សន្តិសុខសង្គម

តុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនជនដៃដល់ក្នុងសុំរឿងកាប់សម្លាប់ម្ចាស់បំណុលដាក់ពន្ធនាគារ

បានផុស

នៅ

លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ឡុង ឈាវ ហៅ ជាងឡាយ ពាក់ព័ន្ធករណីឃាតកម្មលើស្ត្រីម្ចាស់បំណុលដែលប្រព្រឹត្តនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ ជនត្រូវចោទត្រូវបានសម្រេចឲ្យឃុំខ្លួនដាក់ពន្ធនាគារតាមបទល្មើសដែលមានចែង និងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ជនដៃដល់បានធ្វើសកម្មភាពទាញកាំបិតផ្គាក់កាប់លើជនរងគ្រោះជាម្ចាស់បំណុល ខណៈដែលស្ត្រីរងគ្រោះទៅទារលុយចំនួន៣៦ម៉ឺនរៀល និងថតឡាយវីដេអូនៅចំណុចផ្ទះជនដៃដល់ក្នុងភូមិពោធិលើ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្ដាល បណ្ដាលឲ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយពីកាប់សម្លាប់ជនរងគ្រោះ ជនដៃដល់បានជិះម៉ូតូមួយគ្រឿងម៉ាកគុបរត់គេចខ្លួនបាត់។

នៅថ្ងៃទី​២១​ ខែឧសភា​ ឆ្នាំ២០២៤ វេលា​ម៉ោង​១៣​និង០៣​នាទី ជនដៃដល់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ស្នងការដ្ឋានខេត្តពោធិ៍សាត់ ឃាត់ខ្លួនបាននៅចំណុចខាងជើង​រង្វង់​មូល​ប្រម៉ោយ​ ស្ថិតក្នុងភូមិប្រម៉ោយ​ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបញ្ជូនឲ្យកម្លាំងស្នងការនគរបាលខេត្តកណ្ដាលដែលម្ចាស់ករណីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម