Connect with us

ព័ត៌មានអន្ដរជាតិ

យោធា អាមេរិក នឹងរៀបចំធ្វើសមយុទ្ធទ្រង់ទ្រាយធំជាលើកដំបូងនៅ ជប៉ុន

បានផុស

នៅ


យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK បានឲ្យដឹងថា យោធាអាមេរិកនឹងរៀបចំធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅប្រទេសជប៉ុនជាលើកដំបូងក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័សដើម្បីដោះស្រាយគ្រោះអាសន្នដែលអាចកើតមាននៅជិតប្រទេសនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធា​អាមេរិកតែងតែ​ធ្វើ​សមយុទ្ធ​ដែល​មាន​ឈ្មោះថា Valiant Shield នៅរៀងរាល់​ ២ ​ឆ្នាំ​ម្តង​នៅ​កោះ Guam និង​កន្លែង​ផ្សេង​ទៀត ខណៈក្នុងសមយុទ្ធនោះមានទាំងការហ្វឹកហាត់កងទ័ពជើងទឹកនិង កងទ័ពអាកាស ។ សមយុទ្ធ Valiant Shield នេះផ្តោតលើកិច្ចសហប្រតិបត្តិការរវាងយោធា លើការរាវរក តាមដាន និងការចូលរួមរបស់អង្គភាពនៅសមុទ្រ លើអាកាស និងនៅលើដីគោក ដើម្បីឆ្លើយតបទៅនឹងបេសកកម្មណាមួយចាំបាច់ ខណៈការ​ធ្វើ​សមយុទ្ធ​នៅ​ឆ្នាំ​នេះ​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ដើម​ខែ​មិថុនាខាងមុខ ហើយនឹងមានរយៈពេលប្រហែល ២ សប្តាហ៍ ។

យន្តហោះចម្បាំងអាមេរិកគ្រោងនឹងទៅដល់មូលដ្ឋានទ័ពចំនួន ២ នៅក្នុងប្រទេសជប៉ុនដើម្បីចូលរួមហ្វឹកហាត់ជាមួយយន្តហោះ​ទ័ព​អាកាស SDF ជប៉ុន ។ ខណៈដែលមូលដ្ឋាន​ទ័ព​អាកាស SDF ទាំងពីរនោះ​​ទំនង​ជា​មូលដ្ឋាន​ទ័ព​អាកាស Hachinohe ក្នុង​ខេត្ត Aomori និង​មូលដ្ឋាន​ទ័ព​អាកាស Matsushima ក្នុង​ខេត្ត Miyagi ។

ចំណែកមូលដ្ឋាន SDF នៅភាគឦសានប្រទេសជប៉ុន ក៏នឹងបញ្ជួនយន្តហោះល្បាត យន្តហោះចម្បាំង និងយន្តហោះផ្សេងទៀតចូលរួមសមយុទ្ធនេះផងដែរ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងជប៉ុនក៏នឹងចូលរួមធ្វើសមយុទ្ធយោធាត្រីភាគីជាមួយចក្រភពអង់គ្លេសនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ចាប់ពីឆ្នាំ ២០២៥ តទៅដើម្បីបង្កើនសន្តិសុខក្នុងតំបន់ និងអភិវឌ្ឍបន្ថែមទៀតនូវសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនីមួយៗដើម្បីធ្វើប្រតិបត្តិការរួមគ្នា ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម