Connect with us

ព័ត៌មានអន្ដរជាតិ

អាថ៍កំបាំងអាយុវែងពីលោកតា ប្រេស៊ីល វ័យ ១១៤ ឆ្នាំ ទម្លាយប្រាប់មហាជនឲ្យដឹង

បានផុស

នៅ

លោកតា Bernando LaPallo កើតនៅថ្ងៃទី ១៧ ខែសីហាឆ្នាំ ១៩០១ នៅ Vitoria ប្រទេសប្រេស៊ីល បន្ទាប់មកបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក។ គ្រួសាររបស់គាត់ទាំងអស់មានហ្សែនអាយុវែង ខណៈដែលឪពុក​រ​បាន​រស់​នៅ​ដល់​អាយុ ៩៩ ឆ្នាំ​ ហើយ​ម្តាយ​រស់​នៅ​ដល់ ១០៥ ឆ្នាំ ចំណែកឯរូបគាត់ផ្ទាល់​ គឺ​ជា​មនុស្ស​ដែល​មាន​អាយុ​ចំណាស់​បំផុត​ក្នុង​គ្រួសារ​ បច្ចុប្បន្ន​មានវ័យ១១៤ ឆ្នាំ។

លោកតា Bernardo បានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ជាច្រើនដង​ ដើម្បីចែករំលែកអាថ៌កំបាំងដើម្បីរស់នៅបានយូរ ថា បន្ថែមពីលើហ្សែនដ៏ល្អដែលទទួលមរតកពីគ្រួសារ។ គាត់ដឹកនាំជីវិតសាមញ្ញ អានសៀវភៅ ធ្វើល្បែងផ្គុំពាក្យឆ្លង និងតែងតែបន្ថែមខ្ទឹមសទៅក្នុងអាហារប្រចាំថ្ងៃរបស់គាត់។ វាបានក្លាយជាគ្រឿងទេសដែលមិនអាចខ្វះបានទៅហើយក្នុងជីវិតរបស់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនោះដែរ មហាជនជាច្រើនក្រោយពេលបានអាននិងទស្សនានូវឃ្លិបវីដេអូរបស់លោកតាវ័យ១១៤ ឆ្នាំរួច គ្រប់គ្នាហាក់មានការភ្ញាក់ផ្អើលជាខ្លាំងនូវអាថ៍កំបាំងដែលធ្វើឲ្យគាត់មានអាយុវែង។ ជាពិសេសគ្រឿងទេសនេះ​ ជារបស់ងាយស្រួលស្វែងរក និងងាយរកបាននៅលើទីផ្សារដែលគ្រប់គ្នាតែងមើលរំលង ហើយចំណែកមនុស្សមួយចំនួនធំ គឺមិនចូលចិត្តក្លិនរបស់វាទាល់តែសោះ។

យ៉ាងណាមិញ សម្រាប់ខ្ទឹមស ក្រៅពីរសជាតិនិងក្លិនរបស់វា វាក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា ជួយបន្ថយជាតិស្ករក្នុងឈាម ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងជំងឺគ្រុនផ្តាសាយ ជួយកាត់បន្ថយសម្ពាធឈាម និងធ្វើឲ្តកូឡេស្តេរ៉ុលប្រសើរឡើង។ ជាពិសេសវាអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង រួមទាំងជួយសម្លាប់កោសិកាមហារីក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តី ជប៉ុន អាយុ ១១០ឆ្នាំ ប្រាប់អាថ៌កំបាំងរស់បានយូរ មិនមែនការធ្វើលំហាត់ប្រាណមួយមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម