សេដ្ឋកិច្ច
ការនាំចេញរបស់ថៃស្ទុះងើបឡើងវិញ ក្នុងកំណើន ៦,៨ ភាគរយនៅខែមេសា
ការនាំចេញរបស់ប្រទេសថៃបានស្ទុះងើបឡើងវិញក្នុងខែមេសា ដោយសារការធូរស្បើយនៃសេដ្ឋកិច្ចពិភពលោក និងការថយចុះនៃអត្រាអតិផរណាជាមធ្យមនៅទូទាំងពិលោក ក្រោយធ្លាក់ចុះយ៉ាងគំហុកដល់ ១០,៩ ភាគរយកាលពីខែមីនា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ក្រសួងពាណិជ្ជកម្មថៃ បានបញ្ចេញទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញផ្អែកលើគយ បានកើនឡើង ៦,៨ ភាគរយក្នុងខែមេសា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្មើនឹង ២៣,៣ ប៊ីលានដុល្លារ ខណៈការនាំចេញក្នុងវិស័យជាក់ស្តែង (មិនរាប់បញ្ចូលមាស ផលិតផលដែលទាក់ទងនឹងប្រេង និងអាវុធ) បានកើនឡើង ១១ ភាគរយ។ ផលិតផលកសិកម្ម កសិកម្មឧស្សាហកម្ម និងឧស្សាហកម្ម សុទ្ធតែកើនឡើងលើការនាំចេញ។
ចំណែកឯការនាំចូលវិញ បានកើនឡើង ៨,៣ ភាគរយ ក្នុងខែមេសា ស្មើនឹង ២៤,៩ ប៊ីលានដុល្លារ ដែលបណ្ដាលឱ្យមានឱនភាពពាណិជ្ជកម្មប្រចាំខែ ចំនួន ១,៦៤ ប៊ីលានដុល្លារ។
សម្រាប់រយៈពេល៤ខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញរបស់ថៃបានកើនឡើង ១,៤ ភាគរយ ស្មើនឹង ៩៤,៣ ប៊ីលានដុល្លារ ខណៈការនាំចូលកើនឡើង ៤,៩ ភាគរយ ស្មើនឹង ១០០ ប៊ីលានដុល្លារ បណ្ដលឱ្យមានឱនភាពពាណិជ្ជកម្មជាង ៦ ប៊ីលានដុល្លារ។
អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ លោក Poonpong Naiyanapakorn បានចាត់ទុកការកើនឡើងនៅខែមេសាថាមកពីការធូរស្រាលនៃអតិផរណាក្នុងចំណោមប្រទេសដៃគូពាណិជ្ជកម្ម បើធៀបនឹងឆ្នាំមុន ការពង្រីកផលិតកម្មឧស្សាហកម្មនៅទូទាំងពិភពលោក ដោយសារការបញ្ជាទិញកើនឡើង និងតម្រូវការផលិតផលកសិកម្មដែលជំរុញដោយការកើនឡើងតម្លៃទីផ្សារពិភពលោក។
លោកបន្តថា៖ «និន្នាការនេះ រំពឹងថានឹងបន្តកើនឡើងក្នុងខែឧសភា ជាពិសេសការនាំចេញផ្លែឈើ ព្រោះវាជារដូវសម្រាប់ទុរេន»។
លោក Poonpong បានគូសបញ្ជាក់ទៀតថា៖ «និន្នាការនាំចេញសម្រាប់ត្រីមាសទី២ រំពឹងនឹងកើនឡើង ០,៨១ ភាគរយ ហើយក្រសួងពាណិជ្ជកម្មរក្សាគោលដៅនាំចេញរបស់ខ្លួននៅកម្រិត ១-២ ភាគរយ ដោយមើលឃើញពីភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាជាដើម»។
បើតាមមន្រ្តីដដែល កត្តាហានិភ័យដែលដាក់សម្ពាធលើការរំពឹងទុកនៃការនាំចេញ រួមមានលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ងួតរបស់ប្រទេសថៃ ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងជប៉ុន និងជម្លោះនៅមីយ៉ាន់ម៉ាជាដើម។
ចំណែកឯលោក Chaichan Chareonsuk ដែលជាប្រធានក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ (TNSC) វិញ បានប្រាប់បាងកកប៉ុស្តិ៍ថា ការនាំចេញរបស់ថៃក្នុងត្រីមាសទី ២ រំពឹងនឹងកើនឡើង ១ ភាគរយ ដោយសារអង្ករ កៅស៊ូ គ្រឿងបន្លាស់រថយន្ត និងគ្រឿងបន្លាស់អេឡិចត្រូនិកបន្តជំរុញសន្ទុះ។ យ៉ាងណាមិញ លោកថា មានហានិភ័យដ៏សំខាន់មួយគឺបញ្ហាភូមិសាស្ត្រនយោបាយនៅក្នុងសមុទ្រក្រហម ដែលនាំឱ្យមានការប្រែប្រួល និងការកើនឡើងថ្លៃដឹកជញ្ជូន៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន