Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ជប៉ុន ចិន នឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៩

បានផុស

នៅ

មេដឹកនាំកូរ៉េខាងត្បូង ចិន និងជប៉ុននៅសប្ដាហ៍ក្រោយនេះនឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងក្នុងរយៈពេលជិត ៥ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៩ នៅក្នុងទីក្រុងសេអ៊ូល ។ ​នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែឧសភាននេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅរដ្ឋធានីកូរ៉េខាងត្បូងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដោយលោក Yoon នឹងធ្វើកិច្ចពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយ Li និង Kishida នៅថ្ងៃអាទិត្យ ហើយមេដឹកនាំទាំងបីក៏គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលស្ដីពីធុរកិច្ច និងលើកទឹកចិត្តដល់អ្នកជំនួញមកពីប្រទេសទាំងបីផងដែរ ។

គួរបញ្ជាក់ថា លើកចុងក្រោយដែលមេដឹកនាំនៃប្រទេសទាំងបីបានជួបគ្នាគឺនៅឆ្នាំ ២០១៩ ហើយការខកខានកន្លងមកនេះ គឺដោយសារតែជំងឺរាតត្បាតកូវីដ ១៩ រួមជាមួយជម្លោះការទូត និងប្រវត្តិសាស្ត្ររវាងកូរ៉េខាងត្បូង និងអតីតមេដឹកនាំអាណានិគមជប៉ុនផងដែរ ។

បើងាកមកមើលពីប្រវត្តិសាស្រ្តកូរ៉េ និងជប៉ុន ជម្លោះផ្លូវច្បាប់លើការគ្រប់គ្រងឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ របស់ប្រទេសជប៉ុនលើឧបទ្វីបកូរ៉េនៅតែបន្តកើតមានរវាងប្រទេសទាំងពីរ ។ ប៉ុន្តែដោយសារការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបង្កឡើងដោយក្រុងព្យុងយ៉ាង កូរ៉េខាងត្បូងបានកប់ស្នាមប្រវតិ្តសាស្រ្តជាមួយប្រទេសជប៉ុន និងពង្រឹងទំនាក់ទំនងជាមួយជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោនវិញ ។

ខណៈប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូង ប៉ុន្តែចិនក៏នៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង និងជាសម្ព័ន្ធមិត្តការទូតផងដែរ ។ កិច្ចប្រជុំកំពូលនាពេលខាងមុខនេះក៏ជាការកត់សម្គាល់ឃើញថាគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Li ទៅកាន់កូរ៉េខាងត្បូងផងដែរ ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីចិនក្នុងខែមីនា ឆ្នាំ២០២៣ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម