Connect with us

សេដ្ឋកិច្ច

ឥណ្ឌូណេស៊ី​សម្លឹង​​បង្កើន​​ទីផ្សារ​នាំ​ចេញ​ទៅ​អឺរ៉ុប​​ តាម​រយៈ​កំពង់ផែ​នៅ​អ៊ីតាលី

បានផុស

នៅ

​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ លោក​ ហ្ស៊ូលគីហ្លី ហាហ្សាន​ (Zulkifli Hasan)​ និង​ឯកអគ្គ​រដ្ឋ​ទូត​អ៊ីតាលី​ប្រចាំ​​ឥណ្ឌូណេស៊ី​ លោក​ បេនេដេតូ​ ឡាតទែរី​ (Benedetto Latteri)​ បាន​ពិភាក្សា​អំពី​ឱកាស​សម្រាប់​​ឥណ្ឌូណេស៊ី​ ក្នុង​ការ​ពង្រីក​ការ​នាំ​ចេញ​ទៅ​កាន់​អឺរ៉ុប​ ដោយ​ប្រើ​ប្រាស់​កំពង់ផែ​ចំនួន​២​របស់​អ៊ីតាលី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Antara។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​ផ្លែ​ផ្កា​នៃ​ជំនួប​រវាង​ភាគី​ទាំង​២​នៅ​រដ្ឋធានី​ហ្សាកាតា​ កាល​ពី​ថ្ងៃ​ពុធ​ លោក​ ហាហ្សាន​ បាន​និយាយ​ក្នុង​​​​សេចក្តី​ថ្លែងការណ៍​​របស់​ក្រសួង​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​​យើង​បាន​ស្វែង​រក​ឱកាស​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​ (EU) ​តាម​រយៈ​កំពង់ផែ​ Genoa ​និង​ Trieste ​ក្នុង​ប្រទេស​អ៊ីតាលី​ ដែល​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ ឡាតទែរី»​។

​លោក​​​​បន្ត​​​ថា​ អត្ថ​ប្រយោជន៍​​​នៃ​​ការ​​​នាំ​​ចេញ​របស់​​ឥណ្ឌូណេស៊ី​​តាម​​ច្រក​​ទាំង​​​២​ គឺ​ថា​ ​​​​ទី​តាំង​​ទាំង​២​​​ជា​​ចំណុច​​ចូល​​ទៅ​​កាន់​​អឺរ៉ុប​​កណ្តាល​ និង​​ខាង​​​កើត​។​

គួរ​គូស​បញ្ជាក់​ថា​ ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ជាមួយ​អឺរ៉ុប​ បាន​ត្រឹម​តែ​ ១/៣ នៃ​ពាណិជ្ជកម្មវៀតណាម​​ជាមួយ​អឺរ៉ុប​ប៉ុណ្ណោះ​។ មន្រ្តី​ទាំង​២​សង្ឈឹម​ថា​ ​​ការ​ប្រើ​ប្រាស់​ផ្លូវ​នាំ​ចេញ​តាម​រយៈ​កំពង់​ផែ​​អ៊ីតាលី​ នឹង​បង្កើន​ពាណិជ្ជកម្ម​របស់​ឥណ្ឌូណេស៊ី​ជាមួយ​ EU ​ជា​ពិសេស​ជាមួយ​អ៊ីតាលី​​ផ្ទាល់​។

​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ពុធ​ លោក​ Latteri ​បាន​និយាយ​ថា​ រដ្ឋាភិបាល​អ៊ីតាលី ​និង​ភាគី​ឯកជន​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ កំពុង​ផ្តល់​ដំណោះ​ស្រាយ​បច្ចេកទេស​សម្រាប់​ផលិតផល​នាំ​ចេញ​ចម្បង​របស់​ឥណ្ឌូណេស៊ី​ ដូច​ជា​ប្រេង​ដូង​ឆៅ​ និង​កាហ្វេ​ ដែល​ផលិត​ផល​ទាំង​នេះ​សុទ្ធ​តែ​រង​ផល​ប៉ះ​ពាល់​ដោយ​គោល​នយោបាយទប់​ស្កាត់​ការ​​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​សហភាព​អឺរ៉ុប​។

ដំណោះ​ស្រាយ​ដែល​ត្រូវ​ផ្ដល់​ជូន​ រួម​មាន​​​គ្រោងការណ៍​វិញ្ញាបន​ប័ត្រ​ ដើម្បី​ធានា​បាន​នូវ​ការ​អនុលោម​តាម​តម្រូវការ​របស់​គោល​នយោបាយ​។​ ដើម្បីពិភាក្សា​អំពី​ការ​ផ្តល់​ជូន​របស់​អ៊ីតាលី​បន្ថែម​ទៀត​ ឯក​អគ្គ​រដ្ឋ​ទូត​ បាន​អញ្ជើញ​តំណាង​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីតាលី​ និង​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​អាជ្ញាធរ​កំពង់ផែ​ Genoa ​និង​ Trieste​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម