ជីវិតកម្សាន្ដ
Go Hyun Jung ទម្លាយថា អាពាហ៍ពិពាហ៍ជាមួយចៅប្រុសស្ថាបនិក Samsung ជីវិតឯកានិងគ្មានក្ដីសុខឡើយ
Go Hyun Jung ដែលជាម្ចាស់ជ័យលាភីនៃការប្រលងបវរកញ្ញាកូរ៉េឆ្នាំ ១៩៨៩ បានលាតត្រដាងនូវការពិតថា នាងតែងតែមានអារម្មណ៍ឯកោនិងគ្មានក្ដីសុខទេ អំឡុងពេលរៀបអាពាហ៍ពិពាហ៍ជាមួយ Chung Yong Jin ដែលជាចៅប្រុសស្ថាបនិកក្រុមហ៊ុន Samsung លោក Lee Byung Chul ។
នៅក្នុង vlog ចុងក្រោយរបស់នាងដែលបានបង្ហោះនៅលើ YouTube ផ្ទាល់ខ្លួន កាលពីថ្ងៃទី ១៨ ខែឧសភា បវកញ្ញាកូរ៉េរូបនេះបានរៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួន ដែលរស់នៅក្នុងទីក្រុងតូក្យូជាមួយអតីតស្វាមី បន្ទាប់ពីអាពាហ៍ពិពាហ៍យ៉ាងគគ្រឹកគគ្រឹងកាលពីឆ្នាំ ១៩៩៥ របស់ពួកគេ។
Go Hyun Jung បានបញ្ជាក់ថា «ខ្ញុំត្រូវប្រមូលភាពក្លាហានក្នុងការគ្រប់គ្រង គ្រប់យ៉ាងដោយខ្លួនឯង ទោះបីជាស្ថិតក្នុងដែនកំណត់នៃអាពាហ៍ពិពាហ៍ក៏ដោយ»។ នាងបានរៀបរាប់ថា នាងមិនសូវស្គាល់ក្រុងតូក្យូ មិនស្គាល់អ្នកណា ហើយមានចំណាប់អារម្មណ៍ក្នុងការរស់នៅទីក្រុង ដែលនាំឲ្យនាងចំណាយពេលច្រើននៅផ្ទះ។ ពេលនាងចេញទៅញ៉ាំអាហារ ឬដើរទិញឥវ៉ាន់ នាងធ្វើដូច្នេះតែម្នាក់ឯង បើទោះជាបីជាមានគ្រួសារជាកូនអ្នកមានក្ដី។
យោងទៅតាម Osen បានបញ្ចាក់បន្ថែមទៀតថា ទោះជាត្រឡប់ទៅកូរ៉េខាងត្បូងវិញ បន្ទាប់ពីពួកគេនៅប្រទេសជប៉ុនក៏ដោយ ក៏ Go Hyun Jung បន្តប្រឈមមុខនឹងការលំបាក។ ជាពិសេសទៀតនោះ សាច់ថ្លៃបានបង្ហាញនូវទង្វើមិនពេញចិត្តនឹងនាងទេ ដោយសារតែគ្រួសារខាងនាងក្រីក្រជាងខាងប្រុស។
មិនយូរប៉ុន្មាន អាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយនេះបានបញ្ចប់ដោយការលែងលះគ្នាក្នុងឆ្នាំ ២០០៣ ហើយតារាស្រី Go Hyun Jung បានបាត់បង់ការមើលថែកូនទាំងពីររបស់ពួកគេ និងត្រូវបានហាមឃាត់មិនឲ្យទៅជួបកូនៗថែមទៀតផង។ ជាមួយគ្នានេះដែរ នាងក៏បានចែករំលែកទៀតថា «ដំបូងខ្ញុំជឿថាអាជីពរបស់ខ្ញុំក្នុងវិស័យកម្សាន្តបានបញ្ចប់ បន្ទាប់ពីការលែងលះ ហើយថែមទាំងបានគិតចង់ទៅក្រៅប្រទេសឲ្យឆ្ងាយពីពួកគេ។ ប៉ុន្តែបន្ទាប់ពីការពិចារណាយ៉ាងម៉ត់ចត់ ខ្ញុំបានសម្រេចចិត្តត្រលប់មកវិញជាមួយនឹងរឿងភាគទូរទស្សន៍ឆ្នាំ ២០០៥ “Spring Day” ហើយក៏ជាការអរគុណដែលបានក្លាយជាការពេញនិយមសម្រាប់ទស្សនិកជន»។
ទន្ទឹមនោះដែរ ភាពជោគជ័យនៃរឿងភាគនេះ បានលើកទឹកចិត្តឲ្យ Go Hyun Jung បន្តអាជីពសម្តែងរបស់នាងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នាងក៏នៅតែមានបំណងចង់ក្លាយជាតារាសម្ដែងដែលមានភាពធន់នឹងការមិនស្តាយក្រោយផងដែរ។
សូមជម្រាបជូនដែរថា Go Hyun Jung មកទល់សព្វថ្ងៃនេះមានអាយុ ៥៣ ឆ្នាំ ចំណែកស្វាមី Chung អាយុ ៥៦ឆ្នាំ ដំបូងពួកគេបានជួបគ្នាដោយចៃដន្យនៅទីក្រុងញូវយ៉ក នៅពេលដែល Chung បានជួយ Go កំណត់ទីតាំងរបស់នាងនៅរោងមហោស្រព Winter Garden ដោយសារតែភាសាអង់គ្លេសមានកម្រិត។ បន្ទាប់ពីលែងលះគ្នា មានពាក្យចចាមអារ៉ាមថា គ្រួសាររបស់ Chung បានមើលងាយនាង និងនិយាយភាសាអង់គ្លេសបែបមិនឲ្យតម្លៃ ទៅកាន់រូបនាងថែមទៀតផង។
ថ្វីបើយ៉ាងណាក៏ដោយ ក្រោយបែកពីចៅប្រុសស្ថាបនិក Samsung នាងបានដណ្ដើមតំណែងជាតារាសម្ដែងជួរមុខម្នាក់របស់កូរ៉េខាងត្បូង។ Go Hyun Jung បានក្លាយជាតារាសម្ដែងដែលរកចំណូលបានខ្ពស់ជាងគេក្នុងប្រទេស បន្ទាប់ពីរឿងភាគទូរទស្សន៍ឆ្នាំ ២០០៩”Queen Seondeok”។ ការងារចុងក្រោយរបស់នាង រួមមានស៊េរីបណ្តាញឆ្នាំ ២០២៣ “Mask Girl” ។ ក្រោយមក អតីតស្វាមីនាងបានរៀបការម្តងទៀតជាមួយ Han Ji Hee កូនស្រីរបស់អតីតអនុប្រធានក្រុមហ៊ុន Korean Air លោក Han Sang Bum ក្នុងឆ្នាំ ២០១១ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ